អាងហែលទឹកអូឡាំពិក ចាប់ដំណើរការជួសជុល ស្ដារ ពង្រីក ពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោង បញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងទុនចំណាយជាង២លានដុល្លា ដោយក្រុមហ៊ុនសៀងហៃ ខនត្រាក់សិនគ្រុប
ដែលជាក្រុមហ៊ុនទទួលសាងសង់ផ្លូវនៅកម្ពុជា ហើយធ្លាប់សាងសង់អាងហែលទឹកជាច្រើនកន្លែងនៅប្រទេសចិន ក៏ដូចជា
នៅប្រទេសផ្សេងៗ។ ពីដើមអាងហែលអូ ឡាំពិកមានតែប្រាំបីខ្សែទេ
តែឥឡូវពង្រីកបានដប់ខ្សែដូចអាងហែលទឹកនានានៅលើពិភព លោកដែរ ។
អាងកែលម្អថ្មីនេះមានទំហំ២៥ម៉ែត្រគុណនឹង៥០ម៉ែត្រ ពីដើមតែ២០ម៉ែត្រ គុណនឹង៥០ម៉ែត្រ តម្រូវតាមស្តង់ដារអន្តរជាតិថ្មី ហើយកន្លែងលោតទឹកក៏បានពង្រីកថ្មីដែរ។