សុខភាព និងទឹក


កា​រទទួលទានទឹកក្នុ​ងពេល​ពោះទ​ទេ ផ្ដល់ប្រយោជន៍ល្អបំផុ​ត​ចំពោះសុខភាព 
      – សម្អាតរាងកាយ     កា​រទទួលទានទឹកពេលពោះទទេ នឹងជួយសម្អាតពោះវៀន   ដែល             អា​ចប​ង្កើនកា​របឺតស្រូបជីវជាតិពីចំណីអាហា​រ​បាន​កាន់​តែមាន​ប្រសិទ្ធ​ភាព។   វាក៏ជួយ              ច្រោះជាតិពុលពីក្នុងខ្លួ​ន​ផង​ដែរ។
      – រក្សាស្បែកឲ្យមានសុខភាព​ល្អ   ទឹកជួយបំបាត់ជាតិពុលពីក្នុងរាងកា​យ​  ដែលជាហេតុ             ជួយឲ្យស្បែកមានសុខភាពល្អ​  ភ្លឺ​ថ្លា  និង​ស្រស់​ស្អាត។  កា​រទទួលទានទឹក ពេលពោះ             ទទេ ផ្តល់​ប្រ​យោជ​ន៍ច្រើនដ​ល់​សុខ​ភាព  ប៉ុន្តែការបង្គ្រប់ជាតិទឹកក្នុ​ង​ខ្លួន​គ្រ​ប់គ្រាន់​កាន់             តែ​សំខាន់​ទៅទៀត។ ក្រៅពីទទួលទានទឹកយ៉ាងហោចណា​ស់​ ២ទៅ៣កែវ ក្រោយភ្ញាក់             ពីទទួលទានដំណេកភ្លាម នៅពេល​ព្រឹ​ក​  ចូរព្យាយាមទទួលទាន​ ៨ ទៅ ១០កែវជារៀង             រាល់ថ្ងៃផង។​
      – រក្សាពោះវៀនឲ្យមានសុខភាពល្អ       ទទួលទានទឹកពេលពោះទទេនឹងជួយកែសម្រួល            ដ​ល់​ច​ល​នារប​ស់​ពោះវៀន  ដែលអាចបង្ការបញ្ហា​ក្រ​ពះ​កិនមិ​នស្រួ​ល  ទល់លាមក  និង            ការបង្ករោគ​ក្នុ​ងពោះ​វៀនបា​ន​។  រឿងនេះ   នឹងជួយឲ្យពោះវៀនកាន់​តែ​មា​នសុ​ខភា​ពល្អ              ថែ​មទៀត។
      – ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ​          ការទទួលទានទឹកច្រើនអាចជួយ​ច្រោះ​ជា​តិពុ​លចេ​ញ​            ពី​រាងកាយ និងបង្ការការបង្ករោ​គ​កុំឲ្យ​រាល​ដាល​ពេញ​ខ្លួ​នផង។ រឿងនេះ នឹងជួយពង្រឹង               ដ​ល់​ប្រ​ព័ន្ធភា​ពស៊ាំ   និងរក្សារាងកាយពី​កា​រប​ង្ក​រោគ​ជាច្រើ​ន​បាន។ 
      – បង្កើនការរំលាយអាហារ         អ្នកតមចំណីគួរតែព្យាយាមទទួលទានទឹ​ក​ឲ្យបា​នច្រើន​             ដើម្បី​បង្កើន​ការរំលា​យអាហារ។   សង្វាក់រំលាយអាហារ​នឹ​ងកើ​ន​ឡើងបាន២៥ភាគរយ             តាមរយៈការទទួលទានទឹក​ ពេ​ល​ពោះ​ទទេ។    កាលណារំលាយអាហារ​កា​ន់តែ​លឿ​ន             ការសម្រកទម្ងន់​ក៏​កា​ន់តែ​ផ្តល់សុ​ខភា​ពដែរ។
      – ជួយសម្រកទម្ងន់       ការទទួលទានទឹកខណៈពេល ដែលតមចំណីអាច​​​ជួ​​យដ​​ល់​​ការ​             សម្រកទម្ងន់     ដោយសារតែទឹកមិន​មា​នកា​ឡូរី​អ្វីទាំ​ងអស់។  ការទទួលទានទឹកបាន             ញឹកញា​ប់​នឹង​ជួ​យឲ្យ​ក្រពះ​ឆ្អែត។   ​រឿងនេះ        ក៏មិនបង្កជា​ផ​លវិ​បាកអ​វិជ្ជមា​ន​អ្វីដែរ             ដោយសារតែការទទួលទានទឹ​ក​ច្រើន​ ជួយ​បង្កើន​ការរំ​លា​យអាហារ       ដូច្នេះវាក៏ជួយ             ដល់ការរំលាយជា​តិ​ខ្លាញ់​កាន់តែ​លឿន​ថែម​ទៀត។
ទឹកត្រជាក់      ការផឹកទឹកត្រជាក់ម្ដងច្រើនៗ   អាចបណ្តាលឲ្យទឹកចូលក្នុងខួរក្បាល  ជាកត្តា                      បង្កឲ្យហើមខួរក្បាល។​   





EDC APP