ថាមពលអគ្គីសនីនៅព្រះរាជាណាចក្រកម្ពុជា


ក) វារីអគ្គិសនី
    1) វារីអគ្គិសនី គិរីរម្យទី១    ជា​គម្រោង​វា​រី​អគ្គិសនី​ទី​១ របស់​ប្រទេស​កម្ពុជា ដែល​បាន​ស្តារ          ឡើងវិញ​នៅ​ឆ្នាំ​២០០២   មាន​អានុភាព​ផលិត​អគ្គិសនី​បាន​១២​មេ​ហ្កា​វ៉ា​ត់​   មាន​ទុនវិនិ          យោគ ២៦​លាន​ដុល្លា។ វា​រី​អគ្គិសនី​នេះ   មាន​ទីតាំង​គម្រោង​ស្ថិតនៅ​ស្ទឹងច្រាល  មាន​          ទំនប់​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច  ខេត្ដ​កំពង់ស្ពឺ   និង​ស្ថានីយ​វា​រី​អគ្គិសនី  ស្ថិត​ក្នុងស្រុក​កំពង់           សីលា ខេត្ត​ព្រះសីហនុ។ 


      2) វារីអគ្គិសនីកំចាយ    នៅខេត្តកំពត    ជា​គម្រោង​វា​រី​អគ្គិសនី​ទី​២ របស់​កម្ពុជា     មាន​            អានុភាព​ផលិត​អគ្គិសនី ១៩៤.១ មេ​ហ្កា​វ៉ា​ត់    ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​            ២០១១    ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន               សែន   នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​  


     3) វារីអគ្គិសនីគិរីរម្យទី៣    ជា​គម្រោង​​វា​រី​អគ្គិសនី​ទី​៣​របស់​កម្ពុជា    មាន​អានុភាព​ផលិត​          អគ្គិសនី​១៨​មេ​ហ្កា​វ៉ា​ត់    និង​ជា​គម្រោងដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៣          មាន​ទីតាំង​ស្ថិតនៅតាម​ដងស្ទឹង​ព​ង្រួ​ល  ដែលជា​ដៃ​មួយ​របស់​ព្រែក​កំពង់សោម   ក្នុង​ឃុំ​        ដងព្រែក ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​ 
    4) វារីអគ្គិសនីស្ទឹងអា​តៃ​  ​ជា​វា​រី​អគ្គិសនី​ទី​៤​របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី​១២០​         មេ​ហ្កា​វ៉ា​ត់ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៤ ។ វា​រី​អគ្គិសនី​នេះ  មាន​ទីតាំង​         ក្នុង​តំបន់ត្រីកោណ  ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ  ខេត្តកោះកុង  និង​ខេត្តពោធិ៍សាត់         (​ក្នុង​ឃុំ​អូរ​សោម  ស្រុក​វាលវែង  ខេត្តពោធិ៍សាត់​)​។​



    5) វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម    ជា​វា​រី​អគ្គិសនី​ទី​៥ របស់​កម្ពុជា     មាន​អានុភាព​ផលិត​          អគ្គិសនី​៣៣៨​មេ​ហ្កា​វ៉ា​ត់ និង​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៥។ វា​រី​អគ្គិសនី​ស្ទឹង​        ឫស្សី​ជ្រុំ​ក្រោម មាន​ទីតាំង​គម្រោងនៅ​ឃុំ​បាក់​ខ្លង  ស្រុក​មណ្ឌលសីមា  ខេត្តកោះកុង​។
        វា​រី​អគ្គិសនីឬ​ស្សី​ជ្រុំ​ក្រោម ស្ថិតនៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត         កោះកុង​។ ​ទំនប់​មាន​ប្រវែង ៣២២​ម៉ែត្រ និង​កម្ពស់​៥៨​ម៉ែត្រ មាន​អនុភាព ៣៣៨​មេ​ហ្គា​         វ៉ាត ។ ខ្សែ​បញ្ជូន ២៣០​គីឡូ​វុ​ល មាន​ប្រវែង​១៥,៥​គីឡូម៉ែត្រ ។ បញ្ជូន​ពី​ស្ថាន​នី​យ៍​ឬ​ស្សី​         ជ្រុំ​ក្រោមទៅ​ខ្សែ​បញ្ជូន​របស់​គម្រោង​វា​រី​អគ្គិសនី​តា​តៃ  រួមបញ្ចូល​នៅ​ស្ថានីយ៍​វា​រី​អគ្គិសនី​អូ​        សោម   បន្ត​បញ្ជូន​ភ្ជាប់​ទៅ​បណ្តាញ​ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង  សម្រាប់​         ចែកចាយ​ប្រើប្រាស់​ទូទាំងប្រទេស​  ។​  ស្ថានីយ​វា​រី​អគ្គីសនី​ឬ​ស្សី​ជ្រុំ​បាន​ដំណើរការ​សាង         សង់​    ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​CHINAHUDIAN HONGKONG CO,LT  ​កាលពី​         ថ្ងៃទី​២៨​ខែ   ធ្នូ​ឆ្នាំ​២០១០​។
       វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម  ជាការ​វិនិយោគ​របស់ក្រុមហ៊ុន  China Huadian Cor -         poration របស់​ប្រទេសចិន​  ក្រោមរូបភាព​“​សាងសង់​-​ដំណើរការ​-​ផ្ទេរ ”(BOT)​ក្នុង​ទឹក          ប្រាក់​វិយោគ​ចំនួន ៤៩៥,៧៦​លាន​ដុល្លាអាមេរិក​    មាន​អនុភាព ៣៣៨ មេ​ហ្កា​វ៉ា​ត់ ដែល​       អាច​ផលិត​ថាមពល​អគ្គិសនី​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ​ជាង​១.០២០ លាន​គីឡូវ៉ាត់ម៉ោង​        មាន​រយៈពេល​សម្បទាន​៣៥​ឆ្នាំ​   ក្នុងនោះ​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់   និង​៣០​ឆ្នាំ​    សម្រាប់​ដំណើរ​ការធ្វើ​អាជីវកម្ម។​ ថ្លៃ​អគ្គិសនី​លក់​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ស្មើ​និង៧,៣៥       សេន​ដុល្លាអាមេរិក ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។​





     6) វារីអគ្គិសនីស្ទឹងតាតៃ   ជា​វា​រី​អគ្គិសនី​ទី​៦ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​           ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង មាន​កម្លាំង​ថាមពល​២៤៦​មេ​ហ្កា​វ៉ា​ត់ បាន​សម្ពោធ​           ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥       ក្រោម​អធិបតីភាព​សម្តេច​         តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា        បន្ទាប់ពី​ផ្តើម​សាងសង់​កាលពីដើមឆ្នាំ​           ២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន   ចំណាយ​ថវិកា​ប្រមាណ ៥៤០​លាន​ដុល្លា។​





   7)  វារីអគ្គិសនីសេសានក្រោម២     គឺជាវារីអគ្គីសនីធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា              មានទីតាំងស្ថិតនៅលើដងទន្លេសេសាន  នៃស្រុកសេសាន   ខេត្តស្ទឹងត្រែង    ផ្តល់​             ថាមពល​អានុភាព ៤០០​មេ​ហ្គា​វ៉ា​     ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី​    គឺ                ក្រុមហ៊ុន Huaneng Lancang River Hydropower Inc.    ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប              និងក្រុមហ៊ុន EVN International Joint Stock Company(EVNI)  ដោយប្រើ​ទុន            វិនិយោគ​សរុប​ជិត ៨០០​ លាន​ដុល្លាអាមេរិក​ តាមវិធីសាស្ត្រសាងសង់-ដំណើរការ-ផ្ទេរ          (BOT)   មានរយៈពេលសម្បទាន ៤៥ឆ្នាំ     ក្នុងនោះ  រយៈពេល ៥ឆ្នាំសម្រាប់ដំណើរ           ការសាងសង់    និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។ 


        វារីអគ្គិសនីសេសានក្រោម២  សាងសង់នៅលើផ្ទៃដីទំហំ ៣,៦ ម៉ឺនហិកតា      មាន      
       កម្ពស់សរុប ៨០ម៉ែត្រ  ក្នុងនោះ ៧៥ម៉ែត្រជាកម្ពស់សម្រាប់ទប់ទឹក  និង៥ម៉ែត្រទៀត   

       សម្រាប់ការពារហានិភ័យពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុល   តួទំនប់ទាំងស្រុងមានប្រវែង  

       ៦,៥គីឡូម៉ែត្រដែលជា​ទំនប់វែងជាងគេក្នុងទ្វីបអាស៊ី  មានសមត្ថភាពផ្ទុកទឹក២,៧២  

        ពាន់លានម៉ែត្រគូប      និងមានទួរប៊ីន ៨គ្រឿង  ដែលក្នុងទួរប៊ីននីមួយៗមានកម្លាំង

       អានុភាព ៥០មេហ្គាវ៉ាត់ ។  សមត្ថភាពផលិតថាមពលអគ្គិសនីរបស់ស្ថានីយនេះ   

       មានចំនួនស្មើនឹង ១ភាគ៥ នៃសមត្ថភាពផលិតថាមពលអគ្គិសនីសរុបរបស់ប្រទេស 

       កម្ពុជា។ ក្រៅពីប្រើប្រាស់នៅខេត្តស្ទឹងត្រែង   អគ្គិសនីបានមកពីស្ថានីយវារីអគ្គិសនី

       សេសាន្តក្រោម២ ចែកចាយបន្តទៅខេត្តក្រចេះ   កំពង់ចាម   និងភ្នំពេញ។





    8) វារីអគ្គិសនី ​អូ​សោម   
   9) វារីអគ្គិសនីស្ទឹង​ពោធិ៍សាត់​មួយ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​        អាច​ផលិត​ថាមពល បាន​៨០​មេ​ហ្គា​វ៉ា​ត់  និងគម្រោង​វា​រី​អគ្គិសនី ១១ ផ្សេងទៀត




ខ) អគ្គិសនី​ធ្យូងថ្ម​
     1) អគ្គិសនី​ដុត​ធ្យូងថ្ម​ទី​១​    អនុភាព​១០០​មេ​ហ្កា​វ៉ា​ត់​
     2) អគ្គិសនី​ដុត​ធ្យូងថ្ម​ទី​២ ​   ​អនុភាព​២៧០​មេ​ហ្កា​វ៉ា​ត់

គ) ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ  ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​    ក្រគរ   ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល បាន​៦០​មេ​ហ្គា​វ៉ា​ត់។



EDC APP