KP_KAMPOT កំពត

កំពត  ឆ្នាំ២០១០



ខេត្តកំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ 148 គ.ម. ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ នៃខេត្ត កំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និងស្រុកគីរីវង់ នៃខេត្តតាកែវ  ខេត្តកែប និងខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម  ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ មានខ្សែឆ្នេរដ៏វែងប្រហែល 45គីឡូម៉ែត្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា នៃខេត្ត កោះកុង និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។ ខេត្តកំពតមានក្រុងមួយឈ្មោះ ក្រុងកំពត ។
ក្រុងកំពត គឺជាក្រុងមួយនៅភាគខាងត្បូងប្រទេសកម្ពុជា និងជាទីប្រជុំជននៃខេត្ត កំពត ។ វាស្ថិតនៅតាមបណ្ដោយព្រែកទឹកឈូ នាភាគខាងត្បូងនៃជួរភ្នំដំរី និង ប្រហែល 5គីឡូម៉ែត្រ (3 ម៉ាយ) ពីឈូងសមុទ្រថៃ ។ កំពត ជាក្រុងនៃមណ្ឌល និវាសនដ្ឋាន កាលនៅក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង  និងជាកំពង់ផែ សមុទ្រដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា     បន្ទាប់ពីការបាត់បង់ដីសណ្ដទន្លេ មេគង្គ និងមុនពេលបង្កើតក្រុងព្រះសីហនុ។ ចំណុចកណ្ដាលរបស់វា មិនដូចក្រុង តាមខេត្តភាគច្រើននៅកម្ពុជា ដែលមានស្ថាបត្យកម្មសម័យអាណានិគមបារាំង នាសតវត្សទី 19 ។ តំបន់  និងទីក្រុង ល្បីអំពីម្រេចដែលមានគុណភាពខ្ពស់ ហើយ បាននាំចេញទូទាំងពិភពលោក។ គេក៏ល្បីផងដែរអំពីទឹកត្រី  និងផ្លែធូរេន ។
ឆ្នាំ 1889 របាយការណ៍ជំរឿនរបស់អាណានិគមបារាំងអំពីសហគមន៍ពហុជាតិពន្ធុ បានបង្ហាញថា ក្រុងកំពតមាន " ខ្មែរ " នៅតាមមាត់ព្រែក  និង "ចិន " នៅច្រាំងខាង ស្តាំនៃព្រែក។ នៅជិតនោះក៏មានភូមិ " វៀតណាម "  ដែលហៅថាទៀនថាញ់  និង ភូមិវៀតណាមមួយទៀតនៅលើកោះ ត្រើយកោះ ។ ជនជាតិម៉ាឡេ ក៏មានវត្តមាន នៅលើកោះ ត្រើយកោះ ដែរ។
ជាលទ្ធផលនៃការកំណត់ព្រំប្រទល់ប្រទេស  កម្ពុជាក្រោមការគ្រប់គ្រងរបស់ អាណានិគមបារាំង នៅអំឡុងសតវត្សទី19ខេត្តកំពតបានក្លាយជាមជ្ឈមណ្ឌលរដ្ឋ បាលថ្នាក់តំបន់ ដែលមាន កំពត  កំពង់សោម  ទ្រាំង  និងគងពិសី ។ 
សម្បូរទៅដោយដីដាំដំណាំ  និងមានធនធានធម្មជាតិច្រើន ។ ខេត្តកំពតមាន សំណង់ប្រវត្តិសាស្រ្តជាច្រើន  ដូចជា ផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យ ជាដើម ។ ទាំងនេះសុទ្ធសឹងជាភស្ដុតាង បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ ។
ខេត្តកំពតសំបូរភ្នំ ដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់ ។ ភ្នំទាំងនោះ រួមមាន ភ្នំម្រោមភ្នំសែនហាន     ភ្នំត្រែល     ភ្នំត្នោត    ភ្នំបូកគោ    ភ្នំទូកមាស     ភ្នំកំចាយ   ភ្នំទទុង។ល។
ភ្នំបូកគោ ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូប។ នៅលើភ្នំនោះ មាន កាស៊ីណូ និងមានកន្លែងកម្សាន្តជាច្រើន  ដូចជា វាលស្រែ មួយរយ  ទឹកធ្លាក់  អាចមើលទេសភាពមកខាងក្រោមយ៉ាងស្រស់ស្អាត  អាចចាប់ ពពកបាន ។ល។
ខេត្តកំពតមានប្រជាជនចំនួន 627.884 នាក់ក្នុងឆ្នាំ 2010  និងមានក្រុងចំនួន 1   ស្រុកចំនួន 7 ចែកចេញជា 93 ឃុំដោយមានភូមិសរុប 488 ។  

កូត
ស្រុក/ក្រុង
ផ្ទៃដី/ហ.ត
ឃុំ/សង្កាត់
ភូមិ
0701
អង្គរជ័យ
22 237
11
79
0702
បន្ទាយមាស
40 106
15
88
0703
ឈូក
   126 248
15
80
0704
ជុំគីរី
31 557
7
37
0705
ដងទង់
   34 5០០  
10
54
0706
កំពង់ត្រាច
   35 300   
14
69
0707     
ទឹកឈូ
 151 400   
16
66
0708
កំពត  
     5 400   
5
15

8
   446 748
93
488

ខ្មែរយើងបានសរសេរ  និងអានពាក្យប្រជុំជន កំពត ថា គុម្ពោត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយ សំដៅទៅលើភូមិមួយដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី ។ ជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក ( ម្តុំអណ្ដូង ខ្មែរ ) នៅខាងលើដៃព្រែកកំពតបន្តិច។
ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះ ជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើង យ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់ នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ ។ តំណក្រោយមក       ពាក្យថា " ក្រុម " នេះក្លាយមកជាពាក្យ " កុម " ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត  រួចក្រុមពត។
ងាកមករឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយ ភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយ ចំនួន ។ បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាងពត មានជំងឺ  រួចក៏ស្លាប់ នៅទីនោះ  ក្រោយមកដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅចំពោះស្ត្រីដែលព្រះអង្គ សព្វព្រះទ័យជាងគេជាពិសេស  ព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត ។
លើសពីនេះ  ពាក្យ កំពត ក៏នៅមានការពន្យល់ពីរបៀបផ្សេងគ្នាទៀតផងដែរ ៖
ទី១ តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែន សិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោល ស្ថិតនៅក្រោយភូមិ ហើយផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពី ចំហៀងនូវផ្ទាំងសិលាតូចៗ២ទៀត ។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត   ហើយក្លាយជាវត្ថុសក្ការបូជា។
ទី២ នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀតដែលមាន ទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែកន្លែង នោះនៅជ្រៅពោរពេញទៅដោយវាលភក់  ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅ ដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។
ទី៣ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរ នៅថ្ងៃទី22 ខែសីហា ឆ្នាំ1953ថា ក្រុងកំពតពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាម មាត់សមុទ្រដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មាន ចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែក កំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ ។ កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ       គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត    ទើបគេសន្មតហៅថា " ភូមិកំប៉ូត " ។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់ បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នក ធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ ។ ក្រោយមក  អ្នកដំណើរឲ្យ ឈ្មោះទីនោះថា " ផ្សារកំប៉ូត " ឬភូមិកំប៉ូត ថា " ផ្សារកំពង់បាយ " ។ នាមបញ្ញត្តិ ទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់ បាយ    តែសព្វថ្ងៃគេហៅថា ខេត្តកំពត ។
ទី៤ តាមលោកម៉ាដ្រូល (Madrolle) បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា ។​ នៅ ពេលដែលក្រុងកំពត កកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រមក ឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា
អានថា " កម្ពុត "    ដល់យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ (ុ)   នៅសល់តែ " កំពត " ។
ទី៥ តាមការពន្យល់មួយបែបផ្សេងទៀត គឺពាក្យ កំពត  បានចេញពីពាក្យថា កម្ពុជា  ដែលមានសំឡេង " កំៗ " ដូចគ្នា ដែលជាឈ្មោះដើមមកនៃប្រទេសកម្ពុជា ។
ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ ជាតិ និងអន្តរជាតិ ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ ។ ទីនោះ   គឺជាកូនក្រុងតាមមាត់ព្រែក មួយ ដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំងជាមួយនឹងរបាំងភ្នំខែមជ័យនៅពី ក្រោយ គឺជាទេសភាពមួយកម្រនឹងរកបាន​​ ។ កំពតគឺជាខេត្តមួយនៃប្រទេសកម្ពុជា ដែលល្បីល្បាញបំផុត ក្នុងការរួមបញ្ចូលគ្នាជាមួយនឹងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង ដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម នូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុងការធ្វើដំណើរជុំវិញទីក្រុង          ទីក្រុងដែលមានទន្លេ លំហែកាយ កោះ ឆ្នេរខ្សាច់ ភ្នំ  និងទីតាំងសម្រាប់ការស្រាវជ្រាវមានគុហា  និងអារាម ទាំងឡាយ ។ កំពត គឺជាមូលដ្ឋានសម្រាប់ដំណើរកម្សាន្តឡើងភ្នំដំរី  និងបូកគោ ។
មានស្ថានីយ៍វប្បធម៌ប្រវត្តិសាស្រ្តចំនួន 4 កន្លែង  គឺ ស្ថានីយ៍ភ្នំបូកគោ ​  ប្រាសាទ រូងភ្នំ ( ភ្នំឈ្នាក )ជិតក្រុងកំពត    សួនសត្វកំពត    ភ្នំសោសែន ។
វត្តអារាម​   មាន  វត្តកន្សោមអក     វត្តកែវមុនីវន     វត្តកោលិវង្ស      វត្តកោះព្រះចៅ វត្តកោះវាំង     វត្តកំពង់ត្រាច    វត្តកំពត    វត្តក្រាំងដូង    វត្តក្រាំងទឹក    វត្តខ្វែងទាវ វត្តគាថាវង្ស   វត្តគិរីបុប្ផាចំការល្ង    វត្តគិរីបុប្ផារំពើន     វត្តគិរីសីលា      វត្តគីរីសែនជ័យ
វត្តចក្រីទីង    វត្តចរិយាវង្ស    វត្តជុំគ្រៀល     វត្តដួងកែវ ហៅ វត្តរកា    វត្តដំណាក់ ត្រយឹង   វត្តត្នោត    វត្តត្រពាំងសាលា    វត្តទុងលាង    វត្តបន្ទាយមាស     វត្តបរិវាស​វត្តបាក់នឹម     វត្តប្រជាសង្គមភ្នំក្រពើ     វត្តប្រាង្គសុវណ្ណ    វត្តប្រាង្ស៉ីរតនារាម ហៅ វត្តស្ទឹង   វត្តប្រាសាទ   វត្តពញាអង្គរ   វត្តពោធិ   វត្តពោធិ៍ធំភ្នំល្ងៀង   វត្តពោធិ៍សេរី​ជួច    វត្តព្រៃក្រឡា    វត្តព្រៃត្រសក់     វត្តព្រៃទន្លេ    វត្តព្រៃបន្ទាំ    វត្តព្រៃរោង​វត្តភ្នំកូនឆ្កែ    វត្តភ្នំដូនបុណ្យ    វត្តភ្នំទទុង    វត្តយសសុវណ្ណអូរជុំព្រៃទន្លេ    វត្តរតន​សាគរ   វត្តលំទំពូង  វត្តវាលពួច    វត្តសច្ចៈ    វត្តសិរីសោភ័ណ្ឌ    វត្តសុវណ្ណបុទុម   ​វត្ត សុវណ្ណសាគរ    វត្តសូរិយាវង្ស​​​   វត្តសែនពន្លួង    វត្តសំព័រ     វត្តសំពៅប្រាំ     វត្ត សំរោង    វត្តស្នំប្រាំពីរ    វត្តស្រែកាន    វត្តអូរស្លែង​           វត្តអង្គកែវ    វត្តអង្គក្តីចាស់  វត្តអង្គចំប៉ី     វត្តអង្គជ្រៃ    វត្តអង្គធាយ    វត្តអង្គព្រៃស្វាយ    វត្តអង្គរំចេក    វត្តអង្គ សុរភី    វត្តអង្គស្វាយ     វត្តអង្គអណ្តែត     វត្តស្រែជា    វត្តម្រោម    វត្តភ្នំឆ្មារ    វត្តឈើទាល     វត្តច្រាប។