វិធីទទួលទានដំណេកបានស្កប់ស្កល់


ដើម្បីទទួលទានដំណេកលក់បានស្កប់ស្កល់  និងកាន់តែស្រួល ៖
– ធ្វើឲ្យចិត្ត និងរាងកាយធូរស្រាលមុនពេលគេង ដោយមិនធ្វើការពេលគេង  ឬមើលទូរស័ព្ទ 
– ចៀសវាងរបស់អ្វី ដែលរំខានដល់ការគេង  ដូចជា គ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន ឬនីកូទីន
– ចៀសវាងទទួលទានអាហារពេលយប់ច្រើនពេក   និងលឿនពេក
– ចៀសវាងទទួលទានទឹកច្រើននៅពេលមុនចូលគេង
– រៀបចំបន្ទប់ទទួលទានដំណេកឲ្យឃើញអស្ចារ្យ   ងងឹត   និងស្ងាត់
– ពេលព្រឹក ព្យាយាមចេញទៅខាងក្រៅ  ដើម្បីទទួលពន្លឺធម្មជាតិ    និងហាត់ប្រាណឲ្យបាន
   ច្រើន
– បង្កើតពេលវេលាជាប់លាប់មួយ ក្នុងការចូលគេង និងភ្ញាក់ពីគេង
– បើសិនជា  គេងមិនលក់       ចូរក្រោកឡើងក្រោយពីព្យាយាមគេងបាន ២០នាទី   និងធ្វើ
   អារម្មណ៍ឲ្យបានធូរស្រាល
– បើសិនជា ត្រូវការគេងមួយស្របក់  ចូរប្រាកដថា មិនត្រូវគេងជិតពេលម៉ោងគេងពេលយប់
   ពេកឡើយ។