ក/ ការទទួលទានដំណេកផ្កាប់ ៖
១) អាចធ្វើឲ្យឈឺកញ្ចឹងក និងខ្នង ដោយសារតែពេលដែលទទួលទានដំណេកបែប នេះ កតែងតែបែរឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងក៏គ្មានអ្វីទប់។
២) អាចធ្វើឲ្យថប់ដង្ហើម ដោយសារ ៖
– ថ្គាមខាងក្រោយរំកិលថយក្រោយ ធ្វើឲ្យអណ្តាតធ្លាក់ចុះទៅស្ទះផ្លូវដង្ហើម ដែលធ្វើឲ្យ
មិនអាចដកដង្ហើមបាន។
– ការផ្ទេរកម្តៅប្រព្រឹត្តទៅមិនបានល្អ ធ្វើឲ្យក្តៅខ្លាំង ហើយបណ្តាលឲ្យមជ្ឈមណ្ឌល
ភ្ញោចការដកដង្ហើមមិនធ្វើការតាមប្រក្រតី។
– ការទទួលទានដំណេកផ្កាប់ គឺមានឥរិយាបថសង្កត់ពោះ ដែលធ្វើឲ្យការដកដង្ហើម
ស្រូបខ្យល់អាកាសថ្មីចូលទៅបានតិចតួច ទើបក្លាយជាមូកហេតុនៃការស្លាប់។
– ការទទួលទានដំណេកផ្កាប់មានប្រយោជន៍ សម្រាប់ក្មេងកើតមុនពេលកំណត់ (កើត
មិនគ្រប់ខែ) ព្រោះអាចរក្សាការបាត់បង់កម្ដៅ។
ខ/ ការទទួលទានដំណេកដាក់ដៃឡើងលើ នឹងងាយធ្វើឲ្យឈឺស្មាខ្លាំង ដោយសារតែ ទទួលទានដំណេកមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។
គ/ ការទទួលទានដំណេកដាក់ដៃមកមួយចំហៀង ដោយបែរទៅខាងឆ្វេង ហើយដៃទាំង សងខាងដាក់ទៅខាងឆ្វេងទាំងអស់ទៀត នោះវានឹងអាចធ្វើឲ្យដៃរបស់អ្នកឈឺ និង ស្ពឹក។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សួត និងក្រពះដែរ។ ជាងនេះទៅទៀត វានឹង បង្អាក់មិនឲ្យឈាមដើរបានស្រួល។
ឃ/ ការទទួលទានដំណេកដូចទារក នឹងបណ្ដាលឲ្យក និងឆ្អឹងខ្នងគ្មានអ្វីទប់ ដូចនេះវា អាចធ្វើឲ្យមានអាការឈឺយ៉ាងងាយ ម្យ៉ាងទៀតវា ក៏អាចបង្អាក់ដល់ការដកដង្ហើមដែរ។