វិធីបំបាត់អាការៈតឹងច្រមុះ ៖
– ខ្ញី ស្ងោរខ្ញីដែលកោសសំបករួច ចំនួនសមល្មមក្នុងទឹកធម្មតា សម្រាប់រយៈពេល
២០ នាទី។ បន្ទាប់មកយកក្រណាត់ស្អាតមួយទៅត្រាំក្នុងទឹកខ្ញីនោះ ទុកឲ្យត្រជាក់បន្តិច
សឹមយកក្រណាត់នេះស្អំ ឬគ្របលើមុខក្នុងទម្រង់គេងដាក់ក្បាលខ្ពស់បន្តិច រយៈពេល
១៥នាទី។ អាចទទួលទានតែខ្ញីផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស។
– ម៉ាស្សា ម៉ាស្សាថ្នមៗកន្លែងដែលទទួលរងផលប៉ះពាល់ដោយដាក់ម្រាមចង្អុលដៃលើគែម
ផ្នែកខាងក្រៅនៃរន្ធច្រមុះ បន្ទាប់មកសង្កត់ថ្នមៗលើគល់ច្រមុះ រយៈពេល ៣០វិនាទី។
– ទឹកខ្មេះផ្លែប៉ោម លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ កូរឲ្យ
សព្វសឹម រួចក្រេបម្ដងបន្តិចៗ។
– ទទួលទានទឹកឲ្យបានច្រើន ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ ជួយពង្រាវស្លេស
ឬសំបោរ ដែលជួយឲ្យដកដង្ហើមបានស្រួល។ អាចទទួលទានទឹកតែ ឬទឹកផ្លែឈើ
ស្រស់ៗ។