សុខភាព និងឪឡឹក


ផ្លែឪឡឹក​       សម្បូរទៅដោយសារធាតុទឹក  សរ​សៃ   វីតាមីន   ថែមទាំងមានសារធាតុអំបិល   និងសារធាតុជាច្រើនទៀតដែលអាចផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើនចំពោះ​សុខភាព​ ៖  
         
– ប្រឆាំង​ជំងឺមហារីក​
       – កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​    ជំនួយឈាម    រំលា​យកំណកឈាម 
       – កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង    
       – ធ្វើ​ឲ្យ​ប្រព័ន្ធ​ការងារ​រាងកាយ​រឹងមាំ
​       – ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ជួយ​បង្កើត​ថាមពល​រាងកាយ​
       – ជួយ​សម្អាត​តម្រងនោម
       – ​គ្រប់គ្រងជាតិស្ករក្នុងរាងកាយ
       – ​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​
       – ​ទឹកឪឡឹកមាន​ផ្ទុក   Viagra ធម្មជាតិ។
        
              
អត្ថប្រយោជន៍ការទទួលទានឪឡឹកក្នុងអំឡុងពេលមានផ្ទៃពោះ ( ចៀសវាងទទួលទានច្រើនពេក ) ៖
   – កាត់បន្ថយអាការៈក្រហាយទ្រូង   ជាទូទៅស្ត្រីមានផ្ទៃពោះ  តែងប្រឈមមុខនឹងបញ្ហា នៃ       ការរំលាយអាហារដែលបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។       ផ្លែឪឡឹកមានប្រសិទ្ធភាពកម្ចាត់បញ្ហាទាំងនេះបា      ដោយជួយក្នុងការសម្រួលដំណើរ         ការនៃបំពង់អាហារ     និងក្រពះ។ ការទទួលទានឪឡឹកអាចជួយធ្វើឲ្យបញ្ហាក្រហាយទ្រូង       បាត់ទៅវិញយ៉ាងឆាប់រហ័ស ។
   – កាត់បន្ថយការហើម      ការហើមដៃ   និងជើង តែងកើតឡើងជាទូទៅ អំឡុងពេលមាន        ផ្ទៃពោះ។ បរិមាណជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹក    អាចកាត់បន្ថយការស្ទះក្នុងសរសៃឈាម        និងសាច់ដុំ      ដូច្នេះបញ្ហានៃការហើមត្រូវបានព្យាបាល។
   – បំបាត់អាការៈចាញ់កូន  ទទួលទានទឹកឪឡឹកស្រស់មួយកែវនៅព្រឹកព្រលឹម   គឺល្អបំផុត        អំឡុងពេលមានផ្ទៃពោះ។  ឪឡឹកជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ   មានថាមពលពេញ        មួយថ្ងៃ    និងថែមទាំងជួយបំបាត់  កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ ។
   – ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក    ការខ្សោះ   ឬខ្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បង       មួយ ដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ  ឬសម្រាលមុនពេលកំណត់។   ស្ត្រីមាន       ផ្ទៃពោះគួរទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះ   ឬខ្វះជាតិទឹក        ក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ     ដូច្នេះការទទួលទានវាជា        វិធីដ៏ងាយ    ហើយល្អបំផុតដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។
   – សម្រាលអាការៈរមួលសាច់ដុំ  រាងកាយនៃស្ត្រីមានផ្ទៃពោះ ឆ្លងកាត់ការផ្លាស់ប្ដូរប្រែប្រួល         ច្រើន។ 
ការកើនទម្ងន់   និងអ័រម៉ូន   អាចជាមូលហេតុបង្កឲ្យមានការឈឺចាប់សាច់ដុំ   ក៏        ដូចជាឆ្អឹង។ ការរួមបញ្ចូលឪឡឹកក្នុងរបបអាហារ  មានប្រសិទ្ធភាពជួយដោះស្រាយបញ្ហា         នេះបាន។
   – បន្សាបជាតិពុល            ឪឡឹកមានផ្ទុកសារធាតុ diuretic    ដែលជួយកម្ចាត់ជាតិពុល       គ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម      បន្សាបជាតិពុលក្នុង       ថ្លើម     និងកាត់បន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។
  – បង្កើនថាមពល      ឪឡឹកជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A    វីតាមីន B1       វីតាមីន B6     ប៉ូតាស្យូម      និងម៉ង់កាណែស  ដែលជួយបង្កើនផ្ដល់ថាមពលតាមបែប       ធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ ។
  – ទប់ស្កាត់ជំងឺក្រឡាភ្លើង      ឪឡឹកមានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយ         ហានិភ័យនៃជំងឺក្រឡាភ្លើងអំឡុងពេលមានផ្ទៃពោះ។
  


អត្ថប្រយោជន៍​ចំពោះ​សម្រស់ ៖  
   – ​   ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​    ជ្រលក់​សំឡី​ជាមួយនឹង​ទឹក​ឪឡឹក ដែល​លាយ​ជាមួយ​ទឹកឃ្មុំ រួច​​ជូត​វា​           ពេញ​ផ្ទៃមុខ និង​ក​រ    នោះបណ្ដាលឲ្យមាន​ស្បែក​ភ្លឺ​ថ្លា​ និង​អារម្មណ៍​ស្រស់ស្រាយ។​
   –    កម្ចាត់​មុន​ក្បាល​ខ្មៅ​     យក​សាច់​ឪឡឹក​មក​ច្របាច់​យក​ទឹក​   ហើយលាយ​ជាមួយ​ម្សៅ​          besan  ( ​ប្រភេទ​ម្សៅ​សម្រាប់​យកទៅ​ធ្វើ​អាហារ   ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន           ដែក​  និង​fiber )     រួច​លាប​វា​លើ​មុខ    ​ហើយ​ទុក​វា​ចោល ពី​២០​ទៅ​២៥​នាទី    រហូត           ដល់​វា​ស្ងួត    សឹម​លាង​វា​ចេញ​។ វា​ពិតជា​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ   និង​ធ្វើ​ឲ្យ​មុខ​ស​ភ្លឺ​            ជាង​មុន​។​
   – ​    កាត់បន្ថយ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​  ​   យក​ឪឡឹក​   និង​ត្រសក់  ដែលមាន​បរិមាណ​        ស្មើគ្នា រួច​កិន​លាយ​ចូលគ្នា​។ លាប​វា​លើ​មុខ​   រួច​ទុក​ចោល​ប្រហែល​២០​ នាទី​។ អនុវត្ត          រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​១​ខែ  នឹង​ឃើញ​ស្នាម​ខ្មៅ  ដោយសារ​កម្តៅ​រលាយបាត់​អស់​ជា          មិនខាន​។


ផ្លែឪឡឹក​   ចំពោះក្មេងអាយុក្រោម ៣ឆ្នាំ    មិនគួរឲ្យបរិភោគឡើយ 
         –  អាចងាយធ្វើឲ្យហើមពោះខ្លាំងណាស់ 
         – ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ
        – អាចធ្វើឲ្យក្រពះពិបាកទទួលយក   ហើយបំលែងជាខ្លាញ់     ព្រោះផ្លែឪឡឹកផ្ទុកសារ             ធាតុស្ករខ្ពស់ 
        – បង្អាក់មិនឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ 

EDC APP