KP_KAMPOT កំពត / ទឹកធ្លាក់វាលពួច



ទឹកធ្លាក់ វាល​ពួច ជា​រម​នី​យ​ដ្ឋា​ន​ធម្មជាតិ​មួយកន្លែង​ស្ថិតនៅក្នុង ភូមិ​ទ្វី​ខាងជើង ឃុំ​អណ្ដូង​ខ្មែរ ស្រុក​កំពត ខេត្ដ​កំពត​  ​មាន​កម្ពស់​ប្រមាណជា ២០ ម៉ែត្រ និងមុខកាត់​ជាង​មួយ​ម៉ែត្រ​នារដូវប្រាំង។ ទឹកធ្លាក់​ល្បាក់​ទី​ពីរ​ហូរ​ធ្លា​ក់លើ​ថ្លុក​ទឹក​ប្រមាណ​ជា ៥ គុណ ១០ ម៉ែត្រ សមល្មម​សម្រាប់​ការ​ងូតទឹក​លេង​កម្សាន្ដ​។​ នៅ​ទីនោះ​មាន​ថ្ម​តូច​ធំ​ពង្រាយ​ខ្លួន​រាយប៉ាយ​តាម​ខ្នងភ្នំ​រហូតដល់​បាត​ជ្រោះ។ ធ្វើដំណើរ​ចុះ និងឡើង​ចម្ងាយ​ប្រហែលជា ៣០០ ម៉ែត្រ​ពី​ទឹកធ្លាក់​ទី​ពីរ នឹងជួបទឹកធ្លាក់​កម្ពស់ ៥០ ម៉ែត្រ ប៉ុន​មួយ​ទុយោ​ធំ​ធ្លាក់​លើ​ថ្ម គ្មាន​ថ្លុក​ទឹក​ទ្រ។
យើង​ត្រូវ​ធ្វើដំណើរចូល​តាម​ច្រក​វត្ដ​ព្រះពុទ្ធ​ជ័​យម​ង្គ​លា​រាម ហៅ វាល​ពួច ដោយ​ឆ្លងកាត់​ផ្នូរខ្មោច​ចោរ ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រ​ពី​រង្វង់​មូល​រលក​នៃក្រុង​កំពត ។ ជាអារាម​មួយ​ដែល​សម្បូរ​រូបចម្លាក់​សត្វ​នៃ​ឆ្នាំ​ទាំង ១២ រូបលោក​យាយ​សំពៅ​៥ និង​រូប​លោកតា​ឥសី ព្រមទាំង​ព្រះវិហារ​ថ្មី​សន្លាង​សង់​ពី​ដែក និង ​ស័ង្កសី ។
ធ្វើដំណើរ​ពីវត្តឆ្ពោះទៅកាន់​ភ្នំ​ប្រមាណ ១ គីឡូម៉ែត្រ​ មានផ្ទះ​មួយ​ខ្នង​ជា​អាហារ​ដ្ឋា​ន​នៅ​កណ្ដាលផ្លូវ​ឡើងទៅ​ទីឋាន​ទឹកធ្លាក់ ​។​









EDC APP