សុខភាព និងលម៉ើ


ផ្លែលម៉ើចំពោះសុខភាពរាងកាយ ៖
 –  គ្រប់គ្រងសម្ពាធឈាម   លម៉ើ ក៏មានផ្ទុកជាតិរ៉ែ   និងសារធាតុអុកស៊ីតកម្មប៉ុន្មានប្រភេទ
     ដូចជា ប៉ូតាស្យូមដែលល្អសម្រាប់សម្ពាធឈាម។ ប្រសិនបើ    ទទួលទានលម៉ើចំនួន ៣
     គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំនោះ   បញ្ហាផ្សេងៗដែលពាក់ព័ន្ធជាមួយសម្ពាធឈាមនឹងគ្មាន
     ថ្ងៃកើតឡើងឡើយ។  ជាតិម៉ាញ៉េស្យូម    និងប៉ូតាស្យូមជួយគ្រប់គ្រងជាតិសូដ្យូម    និង
     សម្រួលសរសៃឈាម  ហើយថែមទាំងធ្វើឲ្យកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរ
     ឡើង។
 –  បំបាត់ និងទប់ស្កាត់បញ្ហាទល់លាមក    គ្រាន់តែទទួលទានលម៉ើចំនួនតែ ៣ ផ្លែក្នុងមួយ
     ថ្ងៃជាប្រចាំ   នោះបញ្ហានៃការទល់លាមកគ្រប់ប្រភេទ  និងសូម្បីតែទល់លាមករ៉ាំរ៉ៃក៏អាច
     ត្រូវបានកាត់ប​ន្ថយ ។   នេះក៏ព្រោះតែផ្លែលម៉ើមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ដែល
     ជួយធ្វើឲ្យពោះវៀនដំណើរការបានស្រួល  ហើយសកម្មជាងមុនប្រយុទ្ធប្រឆាំងបញ្ហាទល់
     លាមក   ​និងថែមទាំងអាចកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ   ក៏ដូចជាធ្វើឲ្យក្រពះ
     មានសុខភាពល្អប្រសើរទៀតផង។
 –  ពង្រឹងសុខភាពឆ្អឹង  លម៉ើជាប្រភពនៃជាតិសេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងវីតាមីន 
     K   ព្រមទាំងសារធាតុផ្សេងៗទៀត ដែលល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតជំងឺ
     ពុកឆ្អឹង។
 – ទប់ទល់បញ្ហាស្ត្រេស  និងធ្លាក់ទឹកចិត្ត (Depression)   លម៉ើជាប្រភពដ៏ល្អបំផុតមួយនៃ
     វីតាមីន B6  ដែលជួយរាងកាយបង្កើតអ័រម៉ូនសេរ៉ូតូនីន    និងnorepinephrine ធ្វើឲ្យខួរ​​
     ក្បាលមានលក្ខណៈកាន់តែប្រសើរឡើង។  សេរ៉ូតូនីនគ្រប់គ្រងអារម្មណ៍      ខណៈដែល
     norepinephrine  ទប់ទល់ស្ត្រេស។ 
  – បង្កើនថាមពលរាងកាយ       លម៉ើផ្ទុកសម្បូរទៅដោយជាតិសរសៃ   ប៉ូតាស្យូម   ម៉ាញ៉េ
     ស្យូម   វីតាមីន   និងសារធាតុប្រឆាំងអុកស៊ីតកម្ម    ពិសេសជាតិស្ករធម្មជាតិ fructose
     និង glucose ដែលធ្វើឲ្យវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុត     ដើម្បីបង្កើនថាមពលរាង
     កាយឆាប់រហ័ស។
  – ទប់ស្កាត់ជំងឺបេះដូង        លម៉ើជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម    និងជាតិ
     សរសៃដែលចាំបាច់សម្រាប់សុខភាពបេះដូង        រួមទាំងសរសៃឈាមបេះដូង ដោយវា
     ជួយសម្អាត    និងបើកសរសៃឈាមដែលកកស្ទះ។ លម៉ើថែមទាំងមានផ្ទុកសមាសធាតុ
      isoflavones ដែលមានប្រយោជន៍បំផុត   ជួយព្យាបាលទប់ស្កាត់ជំងឺបេះដូង   និងរក្សា
      សុខភាពបេះដូងបានល្អប្រសើរ។
   – កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ      ការទទួលទានលម៉ើមិនលើស ៣ ផ្លែ
      ក្នុងមួយថ្ងៃ    អាចជួយបង្កើនការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន ដែលជួយការពារ
      ទប់ស្កាត់កោសិកាមហារីកក្នុងពោះវៀនធំ។
   – ជួយសម្រកទម្ងន់ផ្លែ      លម៉ើសម្បូរទៅដោយជាតិសរសៃដែលធ្វើឲ្យមានអារម្មណ៍ឆាប់
      ឆ្អែត  និងឆ្អែតបានយូរ     ហើយទប់ស្កាត់ការកើនឡើងនូវជាតិស្ករក្នុងឈាម។ លើសពី
      នេះទៅទៀត   លម៉ើជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម  ដូចជា   antho-
      cyanins phenolics     និង carotenoids      ដែលជួយកម្ចាត់ជាតិពុលក្នុងរាងកាយ
      បង្កើនការរំលាយអាហារ និងការដុតរំលាយអាហារក្នុងរាងកាយជួយឲ្យស្រកទម្ងន់។