សុខភាព និងស៊ីរី



ផ្លែស៊ីរីមានអត្ថប្រយោជន៍ដ៏ប្រសើរ​ ចំពោះសុខភាព ប៉ុន្តែកុំទទួលទានច្រើនហួសពេក ៖
១.ជួយប្រឆាំងការរលាកក្នុងរាងកាយ
    ផ្លែស៊ីរីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងការរលាក    ដែលជួយកាត់បន្ថយទប់
    ស្កាត់បញ្ហារលាកសន្លាក់ ។ 
២.ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
    ផ្លែស៊ីរីជាប្រភពដ៏ប្រសើរនៃវីតាមីន  B2  B3  B6  C  វីតាមីន K  រួមទាំងជាតិកាល់ស្យូម 
    Folate   ប៉ូតាស្យូម   ម៉ាញ៉េស្យូម   ជាតិទង់ដែង   និងម៉ង់កាណែស  ដែលសុទ្ធសឹងតែ 
    ជាសមាសធាតុ​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ   ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។
៣.បង្កើនថាមពល
     ផ្លែស៊ីរី អាចផ្ដល់នូវថាមពលបន្ថែមភ្លាមៗ  តាមបែបធម្មជាតិគួរឲ្យភ្ញាក់ផ្អើល   ក៏ព្រោះតែ
     វាមានផ្ទុកបរិមាណនៃជាតិគ្លុយកូស    និងជាតិស្ករក្នុងផ្លែឈើ fructose  
៤.គ្រប់គ្រងជំងឺទឹកនោមផ្អែម
    ផ្លែស៊ីរី មានផ្ទុកសម្បូរទៅដោយជាតិសរសៃ ដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើ      ឬ
    អាហារសម្រន់ដ៏សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។    លំហូរឈាមអាចស្រូបយក
    ជាតិស្ករបានយឺតៗប៉ុណ្ណោះពីផ្លែស៊ីរី      ដូច្នេះ បញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នឹង
    ត្រូវបានទប់ស្កាត់ ។ 
៥.កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
    ផ្លែស៊ីរី ក៏មានផ្ទុកនូវសារធាតុ pectin   ដែលធ្វើឲ្យវាក្លាយជាផ្លែឈើ មានប្រយោជន៍បំផុត
    ជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល ។ 
៦.ប្រយុទ្ធ​​​ប្រឆាំងនឹងរ៉ាឌីកាល់សេរី
    ផ្លែស៊ីរី ជាប្រភពដ៏សម្បូរបែបនៃជាតិទង់ដែង    វីតាមីន C    និងវីតាមីន K  ដែលដើរតួជា
    សារធាតុប្រឆាំងអុកស៊ីតកម្ម   ជួយការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញពីសំណាក់
    រ៉ាឌីកាល់សេរី ។ គួរបញ្ជាក់ផងដែរថា  រ៉ាឌីកាល់សេរី  គឺជាមូលហេតុចម្បងបំផុតដែលបង្ក
    ជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗ ។
៧.សុខភាពបេះដូង
    ផ្លែស៊ីរី មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary fiber ដែលល្អបំផុតសម្រាប់រក្សា ក៏
    ដូចជាបង្កើនពង្រឹងសុខភាពបេះដូងដោយជាតិសរសៃជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល
    មិនល្អ។ 
៨.ប្រឆាំងនឹងប្រតិកម្មអាឡែកស៊ី
   ផ្លែស៊ីរី ជាផ្លែឈើមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ប្រតិកម្មអាឡែកស៊ី  នោះក៏ព្រោះ
   តែបើប្រៀបធៀបនឹងផ្លែឈើដទៃទៀត     គឺស៊ីរី មិនងាយបង្កប្រតិកម្មណាមួយពេលទទួល
   ទានឡើយ ។ 
៩.ទប់ស្កាត់ជំងឺពុកឆ្អឹង
   ផ្លែស៊ីរី មានផ្ទុកសម្បូរទៅដោយសារធាតុ boron      ដែលមានប្រសិទ្ធភាពរក្សាជាតិកាល់
   ស្យូមក្នុងរាងកាយ   ដូច្នេះបញ្ហានៃជំងឺពុកឆ្អឹងត្រូវបានកាត់បន្ថយ និងទប់ស្កាត់។ 
១០.កាត់បន្ថយសម្ពាធឈាម
   ផ្លែស៊ីរី ជាប្រភពដ៏ប្រសើរនៃ quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានវត្តមាន
   ក្នុងសំបកផ្លែឈើនេះ។  សារធាតុ quercetin ជួយកាត់បន្ថយសម្ពាធឈាម និងថែមទាំង
   ទប់ស្កាត់ជំងឺមហារីកផងដែរ។



EDC APP