ប្រទេសចិន បានប្រារព្ធពិធីអបអរខួបគម្រប់ទី ៧០ នៃបក្សកុំមុយនិសនៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩នេះ ជាមួយការបង្ហាញក្បួនយោធានៅទីលាន ធានអាមេន កណ្ដាលទីក្រុងប៉េកាំង។ នេះគឺជាការបង្ហាញកងទ័ព ដែលមានចំនួន ១៥.០០០នាក់ មីស៊ីលថ្មីៗ និង ភាពរីកចម្រើននៃអំណាចបច្ចេកវិទ្យាក្នុងប្រទេស។ ដុងហ្វុង ៤១ ជាមីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពនុយក្លេអ៊ែរ អាចបាញ់បានស្ទើរតែគ្រប់ទី ក្នុងសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតប្រចាំឆ្នាំមួយក្នុងប្រទេស ស្របពេលដែលប្រទេសចិនសម្លឹងបង្កើតរូបភាព នៃទំនុកចិត្តមួយក្នុងទីចំពោះមុខ នៃការប្រកួតប្រជែងកំពុងកើតឡើងខ្លាំង ដែលរួមមានទាំងការតវ៉ាប្រឆាំងរដ្ឋាភិបាលអំឡុងរយៈពេល ៣ខែនៅហុងកុង និងសង្គ្រាមជំនួញដ៏ល្វីងជូរចត់ជាមួយសហរដ្ឋអាមេរិក។