ផ្លែពោត ៖
– ជួយការពារពីភ្នែកឡើងបាយ ដោយគ្រាប់ពោតមានផ្ទុកទៅដោយសារធាតុ ដែលមាន ប្រយោជន៍ចំពោះភ្នែក គឺ
បេតាខេរូធីន ( β-carotene) ឬយើងហៅបានម៉្យាងទៀតថា ប្រូវីតាមីនអេ ដែលជួយការពារភ្នែកមិនឲ្យស្រវាំង និងឡើងបាយ។
– ពោតស្ងោរអាចជួយទប់ស្កាត់ និងកម្ចាត់មហារីក ជំងឺថ្លើម និងជំងឺខួរក្បាលឲ្យចុះ
ខ្សោយបាន។ ពោតមានរសជាតិផ្អែមក្រោយចំអិនរួច វាមានប្រសិទ្ធភាពលាងជម្រះ
ជាតិពុលក្នុងរាងកាយបានល្អជាងពោតឆៅ ស្ងោរទុកកាន់តែយូរ សារធាតុជម្រះ
ជាតិពុល ក៏កាន់តែមានប្រសិទ្ធភាព។
ខ្សោយបាន។ ពោតមានរសជាតិផ្អែមក្រោយចំអិនរួច វាមានប្រសិទ្ធភាពលាងជម្រះ
ជាតិពុលក្នុងរាងកាយបានល្អជាងពោតឆៅ ស្ងោរទុកកាន់តែយូរ សារធាតុជម្រះ
ជាតិពុល ក៏កាន់តែមានប្រសិទ្ធភាព។
– ពោតស្ងោរនៅមានសារជាតិជួយឲ្យប្រព័ន្ធចំណីអាហាររំលាយសាច់សត្វ ដែលក្រពះ ពិបាក រំលាយបានយ៉ាងស្រួលថែមទៀតផង។
– សារជាតិដែលមាននៅក្នុងពោតស្ងោរ ដូចដែលបានរៀបរាប់នៅចំណុចខាងលើក៏ជួយ ឲ្យស្បែករបស់អ្នកទន់រលោងភ្លឺថ្លាផងដែរ។
កំណត់ចំណាំ : អ្នកគួរតែស្ងោរពោតឲ្យបានឆ្អិនល្អក្នុងរយៈពេលមិនតិចជាង 30នាទី។
កំណត់ចំណាំ : អ្នកគួរតែស្ងោរពោតឲ្យបានឆ្អិនល្អក្នុងរយៈពេលមិនតិចជាង 30នាទី។
ជួយបេះដូង ប្រសិនបើស្ងោររយៈពេល ៖
១០នាទី អាចមានសារធាតុលាងជាតិពុលបាន ២២%
២៥នាទី អាចមានសារធាតុលាងជាតិពុលបាន ៤៤%
៥០នាទី អាចមានសារធាតុលាងជាតិពុលបាន ៥៣%
ដូចនេះវាមានមុខងារដ៏ល្អក្នុងការជួយឲ្យបេះដូងដំណើរការបានយ៉ាងល្អ។ទឹកពោតស្ងោរ អាចជួយឲ្យបន្ទោបង់ទឹកនោមបានស្រួល។
សក់ពោត ជួយបណ្តេញកម្តៅ បញ្ចុះទឹកនោម កម្ចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជំងឺខាន់លឿង រលាកក្តោងច្រមុះ និងឈាមហូរចេញតាមច្រមុះ។
សក់ពោតស្ងោរជាមួយនឹងសាច់សត្វ អាចព្យាបាលការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង
ដែលបណ្តាលមកពីការធ្វើការងារធ្ងន់ ឬរបួសគ្រាំក្នុង។
សក់ពោតស្ងួត ៣០ក្រាម ស្ងោរយកទឹកទទួលទាន អាចជួយសម្រាលជំងឺទឹកនោមផ្អែម។
សក់ពោតស្ងោរជាមួយចេកអំបូង សំបកឪឡឹកស្ងួត ក្នុងបរិមាណស្មើគ្នា អាចជួយរក្សាអាការ ជំងឺលើសឈាមបាន។
ស្នូលពោត មានរសជាតិផ្អែមតិចៗ មានគុណសម្បត្តិជួយព្យាបាលអាការរាករួស មួល អាការហើមជាំ ជួយបញ្ចុះទឹកនោម និងជួយប៉ូវលំពែង។
ស្នូលពោតស្ងួត យកមកដាំទឹកទទួលទាន ឬដុតឲ្យក្លាយជាធ្យូង លាយទឹកទទួលទាន មានគុណសម្បត្តិក្នុងការបញ្ចុះទឹកនោម ធ្វើឲ្យនោមស្រួល និងព្យាបាលអាការគ្រាប់គ្រួសក្នុងតម្រងនោម។
ឫសពោតស្ងួត ស្ងោរយកទឹកទទួលទានមានគុណសម្បត្តិជួយព្យាបាលអាការក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម។
ដើម និងស្លឹកពោតស្រស់ៗ ឬហាលឲ្យស្ងួត ដាំទឹកទទួលទាន មានគុណសម្បត្តិព្យាបាលអាការគ្រាប់ក្រួស (ដូចជា ក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល ។
ស្នៀតពោតជួយ ៖
១. បញ្ចុះសម្ពាធឈាម
មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលមានផ្ទុកក្នុងស្នៀតពោត
គឺប៉ូតាស្យូម។ ប៉ូតា ស្យូមជាសារធាតុរ៉ែដែលធ្វើឲ្យសម្ពាធឈាមថយចុះ
និងមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នក មានជំងឺលើសឈាម
ហើយចង់គ្រប់គ្រងស្ថានភាពនៃជំងឺនោះ ចូរបន្ថែមស្នៀតពោតក្នុងរបប
អាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។
២. បង្កើនការរំលាយអាហារ
នោះក៏ព្រោះតែស្នៀតពោតមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ដែលជួយជម្រុញការរំលាយ អាហារ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ រក្សាសុខភាពប្រព័ន្ធរំលាយអាហារ។
៣. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ស្នៀតពោតក៏ជាប្រភពដ៏ប្រសើរនៃជាតិ folate
អាស៊ីតហ្វូលិក ដែលសំខាន់ចំពោះការ លូតលាស់របស់ទារកក្នុងផ្ទៃ។
លើសពីនេះទៅទៀត ជាតិ folate
ក៏ជាសារធាតុចិញ្ចឹមជួយ ទប់ស្កាត់ការសម្រាលកូនមុនកំណត់ផងដែរ។
៤. ធ្វើឱ្យសុខភាពភ្នែកមានភាពប្រសើរឡើង
អ្នកក៏អាចទទួលបានបរិមាណវីតាមីន A ដ៏ល្អពីស្នៀតពោតផងដែរ ហើយនេះមានន័យថា
បន្លែតូចនេះ គឺល្អប្រសើរបំផុតសម្រាប់សុខភាពភ្នែករបស់អ្នក។
អ្នកឯកទេសខាងសុខភាព ភ្នែកជាច្រើននិយាយថា វីតាមីន A
មិនត្រឹមតែជួយរក្សាឲ្យភ្នែកអាចមើលឃើញបានច្បាស់ ប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជួយការពារភ្នែកពីបញ្ហាផ្សេងៗដែលអាចបណ្ដាលឱ្យមើលលែងឃើញ ផងដែរ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានផ្លែឈើមានជាតិជូរ
គឺជា មធ្យោបាយដ៏ល្អ ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ក៏ព្រោះតែផ្លែឈើប្រភេទនេះផ្ដល់ឲ្យ រាងកាយនូវវីតាមីន C។ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តទទួលទានផ្លែឈើជូរៗ អ្នកអាច ផ្លាស់ប្ដូរមកសាកល្បងទទួលទានស្នៀតពោតវិញ
ក៏ព្រោះវាក៏មានផ្ទុកនូវវីតាមីន C ច្រើន ផងដែរ។
៦. ការពារអាការៈទល់លាមក
បន្ថែមស្នៀតពោត ទៅក្នុងរបបអាហារប្រចាំថ្ងៃ
គឺជួយសម្រួលដល់ពោះវៀនឲ្យដំណើរការ បានល្អ និងប្រសើរជាងមុន។
នេះក៏ព្រោះតែស្នៀតពោតមានផ្ទុក សម្បូរទៅដោយជាតិ សរសៃ។ លើសពីនេះទៅទៀត
ចំពោះប្រភេទនៃជាតិកាបូអ៊ីដ្រាតដែលមិនអាចរំលាយបាន ដោយរាងកាយ
នោះជាតិសរសៃនឹងជួយធ្វើឲ្យពោះវៀនមានភាពងាយស្រួល ក្នុងការកម្ចាត់ ជាតិពុល
និងកាកសំណល់ពីការរំលាយអាហារ។
៧. កាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀនធំ
ការទទួលទានជាតិសរសៃ ដែលមានផ្ទុកក្នុងស្នៀតពោតជារៀងរាល់ថ្ងៃ
ក៏អាចជួយកាត់ បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ក្រៅពីជំងឺនេះហើយនោះ
វេជ្ជបណ្ឌិត ជាច្រើននិយាយថា ជំងឺឬសដូងបាត
ក៏ត្រូវបានទប់ស្កាត់តាមរយៈការទទួលទានស្នៀតពោត
និងអាហារផ្សេងទៀតដែលជាប្រភពនៃជាតិសរសៃ។
៨. ជួយឱ្យស្រកទម្ងន់
ប្រសិនបើរាងកាយមានផ្ទុក នូវជាតិសរសៃខ្ពស់គ្រប់គ្រាន់នោះ
វានឹងធ្វើឱ្យអ្នកឆ្អែតបានយូរ មិនឆាប់ឃ្លាន។ ម្យ៉ាងទៀត ស្នៀតពោតមានផ្ទុកជាតិខ្លាញ់ និងកាឡូរីទាប
ដែលល្អប្រសើរ ចំពោះអ្នកដែលចង់ស្រកទម្ងន់។