ការទទួលទានកាហ្វេ អាចជួយកែរោគ ទប់ស្កាត់ជំងឺ និងកាត់បន្ថយលទ្ធភាពនៃការកើត ជំងឺជាច្រើនមុខ ពិសេសរោគមហារីកថ្លើម។ កាហ្វេ អាចផ្តល់ឲ្យអ្នកហូបនូវការប្រឆាំងមួយចំនួន ដូចជា៖ ១/ ជំងឺដែលធ្វើឲ្យមនុស្សមិនអាចធ្វើចលនា (Parkinson's disease) ២/ ជំងឺទឹកនោមផ្អែមប្រភេទ២ (Type 2 diabetes) ៣/ ជំងឺ និងមហារីកថ្លើម (Liver disease, including liver cancer) ៤/ ជំងឺគាំងបេះដូង និងជំងឺស្ត្រូក (Heart attack and stroke)។ ៥/ ជំងឺភ្លេចភ្លាំង (Alzheimer’s disease)។
កាហ្វេនៅតែអាចមានអត្រាគ្រោះថ្នាក់ ដោយសារតែវាមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាច៖ – បង្កើនឲ្យសម្ពាធឈាមឡើងខ្ពស់ជាបណ្តោះអាសន្ន។ – រារាំងមិនឲ្យកាល់ស្យូមទៅឆ្អឹង ដែលបណ្ដាលឲ្យមានឱកាសកើតជំងឺពុកឆ្អឹង ជំរុញកោ សិកាមហារីក។ – បង្កបញ្ហាធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ ប្រសិនបើទទួលទានកាហ្វេនៅពេល ព្រឹកដោយមិនទាន់ទទួលទានអ្វីផ្សេង ដូច្នេះ គួរព្យាយាមបញ្ឈប់ការទទួលទានកាហ្វេ មួយរយៈសិនរហូតដល់ជាសះស្បើយ។ – បង្កការរលាកប្លោកនោម ។ – ស្ត្រីដែលមានផ្ទៃពោះ ឬចង់មានផ្ទៃពោះ ឬកំពុងស្ថិតក្នុងការបំបៅដោះកូន មិនត្រូវ ទទួលទានជាតិកាហ្វេអ៊ីនជាដាច់ខាត។ – ការទទួលទានកាហ្វេឆ្អិន និងមិនបានច្រោះត្រឹមត្រូវ ក៏ធ្វើឱ្យកើនឡើងកម្រិតកូឡេស្តេ រ៉ុលបន្តិចបន្តួចដែរ។
ទម្លាប់នៃការទទួលទានកាហ្វេជារឿងល្អមួយ ហើយអាចមានអត្ថប្រយោជន៍។ ប៉ុន្តែប្រសិន ជាអ្នកមានផលប៉ះពាល់ដោយសារកាហ្វេ ដូចជា ក្រហាយទ្រូង ជំងឺភ័យព្រួយ ឬគេង មិនស្កប់ គួរតែកាត់បន្ថយការទទួលទានកាហ្វេ។