QUADRUPED_GOLDEN JACKAL / ឆ្កែចចក




ឃើញវត្តមានសត្វឆ្កែចចក
នៅតាមដែនជម្រកសត្វព្រៃកម្ពុជា ក្រោយការរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគដែលបណ្ដាលឲ្យសត្វព្រៃស្លាប់ ។




ឆ្កែចចក ចាប់ផ្ដើមឃើញឡើងវិញ ក្នុងដែនជម្រកសត្វព្រៃកម្ពុជា ក្រោយរឹតបន្ដឹង នាំឆ្កែស្រុកចូលព្រៃ: ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅតាមដែនជម្រកសត្វព្រៃ របស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមាន សត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុក ចូលក្នុងព្រៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា នៅតាមដែនជម្រកសត្វព្រៃ វត្តមានសត្វឆ្កែចចក ចាប់ផ្តើមមានឃើញមកវិញ បន្ទាប់ពីបានរឹតបន្តឹងការ នាំសត្វឆ្កែស្រុកចូលក្នុងព្រៃ»។ ក្រសួងបរិស្ថាន ក៏បានរៀបរាប់ថា ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ ផងដែរ៕

EDC APP