សុខភាព នឹងក្រវាញ



ក្រវាញជាប្រភេទប្រទាលមួយដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវាសម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។
ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុង រដូវវស្សា ដើម្បីហាលទុក ប្រើប្រាស់ជាថ្នាំ នៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ ។ យើងអាចប្រើប្រាស់ ផ្លែក្រវាញ តាមរយៈការឆុង ជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំ ក្នុងអាហារផងដែរ ។ ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំ រហូតដល់អាយុ ៥០ឆ្នាំ ។ កណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ជាបន្លែ។ យើងអាចស្ងោរកណ្តៀងក្រវាញសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ ល ។ កណ្តៀងក្រវាញ មានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ ។ សហគមន៍ប្រមូលកណ្តៀង ក្រវាញនៅក្នុងខែមេសា-តុលា  ហើយមានតម្លៃ១៥.០០០រៀល ក្នុង១គីឡូក្រាម ។



ក្រវាញ ជាប្រភេទ ប្រទាលមួយ សម្រាប់បញ្ចុះ សម្ពាធឈាម បន្ថយស្ករ ក្នុងឈាម និងសម្រួលការ ដកដង្ហើម: ភ្នំពេញ ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើន ប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុង រដូវវស្សា ដើម្បីហាលទុក ប្រើប្រាស់ជាថ្នាំ នៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ ។ យើងអាចប្រើប្រាស់ ផ្លែក្រវាញ តាមរយៈការឆុង ជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំ ក្នុងអាហារផងដែរ ។ ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំ រហូតដល់អាយុ ៥០ឆ្នាំ ។ តាមការសិក្សានានា បង្ហាញថា ការដាំក្រវាញ បានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន ។ បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ ជាបន្លែ […]

EDC APP