ORDINARY_PRACH CHANN / ប្រាជ្ញ ចន្ទ


រដ្ឋសភាកម្ពុជា បានរៀបចំបើកកិច្ចប្រជុំពេញអង្គលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិក សមាជិការ រដ្ឋសភាចំនួន៨២រូប  ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ច័ន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) ជំនួសលោក ស៊ិក ប៊ុនហុក ជាស្ថាពរដោយសំឡេងឯកច្ឆ័ន៨២សំឡេង ។ លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាលែងពីតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព ។ លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣។







លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១    នាទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ 




លោកប្រាជ្ញ ចន្ទ មានឈ្មោះដល់ទៅ ៣ និងចេះ៤ ភាសា ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ   ចន្លោះពីឆ្នាំ១៩៩១  ដល់២០០១        ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់ ២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១
ភរិយា ៈ ឱម សារី 

EDC APP