PATRIMONY_បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត


បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ ៖

១_សាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនា                 សតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។


២_លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់ សហរដ្ឋ          អាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន      អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ              ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច         នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។


៣_លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ២០០០។


៤_ព្រះមហាក្សត្រជប៉ុន ព្រះចៅអាគីហ្ស៉ីណូ (Prince Akishino) និងព្រះអគ្គមហេសី បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០០១។

៥_លោក រ៉ូ មូយុន (Roh Moo-hyun) អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៦។

៦_លោក ប៊ីល គ្លីនតុន (Bill Clinton) អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤២ បានមកទស្សនានៅអំលុងឆ្នាំ២០០៦។

៧_លោក ម៉ាក ហ្សាក់ខឺរបឺហ្គ (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Facebook និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៧។

៨_លោក ជុង ជីហ៊ុន ហៅ រ៉េន (Jeong Ji-hoon) តារាចម្រៀងកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៨។

៩_លោក លី ម្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៩។

១០_លោក ថាក់ស៉ីន ស៉ីនណាវ៉ាត់ត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ បានមកទស្សនានៅអំលុងឆ្នាំ២០០៩។

១១_លោកស្រី ហ៉ីលឡារី គ្លីនតុន (Hillary Clinton) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១០។ លោកស្រីគឺជាភរិយារបស់លោក ប៊ីល គ្លីនតុន និងធ្លាប់ជាបេក្ខភាពប្រធានាធិបតី ដែលបានឈរឈ្មោះប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។

១២_ក្រុមតារាចម្រៀង SHINee នៃប្រទេសកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០១០។

១៣_លោកស្រី ម៉ារីយ៉ាន រីវេរ៉ា (Marian Rivera) និងស្វាមីរបស់នាង គឺលោក ដាន់តេស (Dingdong Dantes) ដែលជាតារាងសម្តែងហ្វីលីពីនកាត់អេស្ប៉ាញ បានមកទស្សនានៅអំលុងឆ្នាំ២០១២។

១៤_លោក ហ៊ូ ជីនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១២។

១៥_ព្រះមហាក្សត្រជប៉ុន ព្រះចៅណារ៉ូហ៉ីតុ (Prince Naruhito) បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០១២។

១៦_លី ប៊ូមស៊ូ (Lee Bum Soo) និងលោក អ៉ីម ស៊ូយ៉ាង (Im Soo Hyang) និងសមាជិកក្រុមសម្តែង «Iris2» របស់កូរ៉េខាងត្បូង បានមកទស្សនានៅអំឡុងឆ្នាំ២០១២។

១៧_តារាសម្តែង ជីនណេត អ (Jeanette Aw) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំលុងឆ្នាំ២០១៤។


១៨_លោកស្រី ប៊ីយ៉នសេ (Beyonce) តារាចម្រៀងអាមេរិក បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

១៩_លោកស្រី មីស្សែល អូបាម៉ា (Michelle Obama) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២០_លោក ដេវីដ បេកខេម (David Beckham) អតីតតារាបាល់ទាត់អង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៥។


២១_លោក មហាម៉ាដ ហាមីដ អាន់សារី (Mohammad Hamid Ansari) អតីតអនុប្រធានាធិបតីឥណ្ឌា និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២២_លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) អតីតនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៉ី បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២៣_អ្នកនាង យ៉ាយ៉ា យូរ៉ាសសាយ៉ា (Yaya Urassaya) តារាសម្តែងថៃ បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២៤_លោកស្រី អ៉ីវ៉ា ឡុងហ្កូរីយ៉ា បូស្តូន (Eva Longoria Bostón) តារាសម្តែងអាមេរិក បានមកទស្សនានៅអំឡុងឆ្នាំ២០១៦។

២៥_លោក ដកឡាស ប៊ូត (Douglas Booth) តារាសម្តែងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៦។

២៦_អេលវីន (Elvin Ng), ផេក ជូ (Paige Chua), ហ្សូអ៉ី ថាយ ថេន (Zoe Tay 10), និង រ៉ូមេអូ ថាន (Romeo Tan) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំឡុងឆ្នាំ២០១៦។

២៧_លោក នីស្តែលរ៉ូយ (Ruud van Nistelrooy) តារាបាល់ទាត់ហូឡង់ បានមកទស្សនានៅអំលុងឆ្នាំ២០១៨។


២៨_លោក អេដ ហ្ស៉ីរ៉ន (Ed Sheeran) តារាចម្រៀងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

២៩_លោក ជេក ម៉ា (Jack Ma) មហាសេដ្ឋីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣០_លោកស្រី អង់សាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣១_លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន បានមកទស្សនានៅអំលុងឆ្នាំ២០២០។


៣២_លោក អ៉ី រ៉ុងហ្គ័ង (Yu Rongguang) តារាភាពយន្តហុងកុងដែលសម្ដែងជាតួអង្គមេទ័ព គួន អ៉ីឆាង ក្នុងរឿងសាមកុក ក៏បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១៧ ដែរ។

៣៣_តារាក្បាច់គុនខ្មែរសុរិន្ទនៅថៃ លោក តូនី ចា (Tony Jaa) បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣៤_លោក PSY តារាចម្រៀងកូរ៉េខាងត្បូង (កំណត់កាលបរិច្ឆេទមិនបាន) ដោយឃើញតែរូបភាព។

៣៥_លោក អេរិក ត្សាង (Eric Tsang) តារាកំប្លែងហុងកុង (កំណត់កាលបរិច្ឆេទមិនបាន)។