KP_PREAH SIHANOUK / គម្រោងទីក្រុងរាម


ទីក្រុងរាមគឺជាទីក្រុងថ្មីដែលកំពុងលេចរូបរាងឡើងពីទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងខេត្តព្រះសីហនុ ដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅតាម បណ្តោយឆ្នេរឈូងសមុទ្រថៃ។ គម្រោងដែលមានទឹកប្រាក់ ១៦ពាន់លានដុល្លាសហរដ្ឋ អាមេរិក ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា គឺ ក្រុមហ៊ុន Canopy Sands គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុ ផលិតផលដ៏ធំជាងគេមួយនៅប្រទេសកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា Chen Zhi ។ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេនៅក្នុងប្រទេស ហើយមានគោលបំណងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅថ្មីដ៏ធំមួយ។
នៅឆ្នាំ២០២៥ ដំណាក់កាលទី១នៃ​ទីក្រុងរាម​​​​​ត្រូវបញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច។
១០ឆ្នាំក្រោយទៀតដំណាក់កាលទី២នឹងចាប់ផ្តើមអភិវឌ្ឍលើទំហំដី៤០០ហិកតាបន្ថែមទៀត



ការស្វែងយល់ ពីក្រុមការងារ ដែលនៅពីក្រោយ គម្រោងទីក្រុងរាម ក្រុងព្រះសីហនុ: ទីក្រុងរាមគឺជាទីក្រុងថ្មីនៅក្នុងទីក្រុង ដែលកំពុងលេចរូបរាងឡើង ពីទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងធំជាងគេមួយ របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាម បណ្តោយឆ្នេរឈូងសមុទ្រថៃ។ គម្រោងដែលមានទឹកប្រាក់ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា គឺ ក្រុមហ៊ុន Canopy Sands គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេ នៅក្នុងប្រទេស ហើយមានគោលបំណងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅដ្ឋានថ្មីដ៏ធំមួយ។ ក្រុមហ៊ុន Canopy Sands គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយ នៅប្រទេសកម្ពុជាដែលដឹកនាំ ដោយលោកប្រធាន អ្នកឧកញ៉ា Chen Zhi ។ បច្ចុប្បន្នប្រទេសកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀត នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូល ពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុ នឹងមានសារៈសំខាន់ក្នុងការជួយប្រទេស ឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាក អស់រយៈពេល ១៨ ខែមកនេះ។ លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy […]

EDC APP