Hope and Hope and always Hope
To share the news each other over the world for improve each knowledge.
HOME
ANIMAL
CUSTOM & TRADIC
ENTERTAINMENT
HEALTH
LANDSCAPE
LAW
PERSON
SCIENCE & TECH
ORDINARY_ថាក់ ឡានី អតីតតំណាងរាស្រ្តបក្សប្រឆាំង
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែមីថុនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី ថាក់ ឡានី ជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
លោកស្រី ថាក់ ឡានី ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
បន្ទាប់ពីទទួលបានការលើកលែងទោស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកស្រី ថាក់ ឡានី បានត្រឡប់ពីប្រទេសស៊ុយអែត មកប្រទេសកម្ពុជាវិញ។
តុលាការកាត់ទោសលោកស្រី ឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណី ចោទប្រកាន់សម្តេចតេជោ ហ៊ុន សែនថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ ចាប់តាំងពីមានសំណុំរឿងនេះ លោកស្រី ថាក់ ឡានី បានរត់គេចខ្លួនរហូតមក។
លោកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ និង៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយមកសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចតម្កល់សាលក្រមនេះ។
ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី ថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាងឃុំប៉ាតាងស្រុកលំផាត់ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិតកែមឡី។
Newer Post
Older Post
Home
EDC APP
FISH_ឧបករណ៍នេសាទ
ចាន់
FISH_ត្រីក្រាញ់
KP_TBONG KHMUM ត្បូងឃ្មុំ
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...