លោកស៊ិក ប៊ុនហុក ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យឈប់ ដោយសារមានបញ្ហាសុខភាព។
រដ្ឋសភាប្រកាស ជ្រើសរើសបេក្ខភាព ជាប្រធាន គ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក: ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាកម្ពុជា ប្រកាសជ្រើសរើសបេក្ខជន ឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាឈប់ ពីប្រធានដោយសារមានជំងឺ ។ យោងតាមសេចក្តីជូនដំណឹង របស់លេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃ៤ មិថុនា នេះបានឲ្យដឹងថា “នឹងធ្វើការជ្រើសរើសបេក្ខជន ឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតអនុលោម តាមមាត្រា៥ មាត្រា៦ មាត្រា៩ និងមាត្រា១១នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត” ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានថ្លែងថា កាលពីប៉ុន្មាន ថ្ងៃមុនលោកស៊ិក ប៊ុនហុក ជាប្រធាន បានដាក់ពាក្យឈប់ ដោយសារមានបញ្ហាសុខភាព ។ ក្រោយដាក់ពាក្យលាឈប់ របស់លោក ស៊ិក ប៊ុនហុក រួចមក នៅព្រឹកថ្ងៃ៤ មិថុនា នេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍សភា ក៏បានរៀបចំការប្រជុំ តាមប្រព័ន្ធអនឡាញ […]