កម្ពុជា_ឧស្សាហកម្មមាស



រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ មិថុនាតទៅ    ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited  ជាក្រុមហ៊ុនអូស្ត្រាលី ។ ក្រុមហ៊ុននេះអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង  ដោយផ្តល់ថវិកាជាមធ្យមប្រមាណ ១៨៥លានដុល្លា ក្នុង១ឆ្នាំ ហើយរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។










កម្ពុជា រំពឹងថាផលិតផលមាសជា លក្ខណៈឧស្សាហកម្ម នឹងផ្ដល់ចំណូល ជិត២០០លានដុល្លារ ក្នុង១ឆ្នាំ: ភ្នំពេញ ៖ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្ម ពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ខណៈក្រុមហ៊ុនអាចផលិតមាសសុទ្ធ ប្រមាណ ៣តោន ក្នុង១ឆ្នាំ សម្រាប់៨ឆ្នាំដំបូង។នេះជាលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យ ដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជា លក្ខណៈឧស្សាហកម្មលើកដំបូង របស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ មិថុនាតទៅ។ សម្ដេចតេជោ បញ្ជាក់ថា «ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ […]

EDC APP