YouTube_វិធី​ដំណើរការ​ ពេល​ប្រើប្រាស់​កម្មវិធី​ដទៃ

វិធី​ងាយ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​បើកស្ដាប់​ YouTube អំឡុង​ពេល​ប្រើប្រាស់​កម្មវិធី​ដទៃ​ណា​មួយ  ឬ​ស្ដាប់​កំដរ​អារម្មណ៍​អំឡុង​ពេល​គេងយប់​ដោយមិនធ្វើ​ឲ្យ​ម៉ាស៊ីន​ចាយ​ថាមពល​ថ្ម​ច្រើន  ៖

វិធី​ស្ដាប់​ចម្រៀង​លើ YouTube អំឡុង​ពេល Lockscreen លើ iPhone ៖
    ១.  ចូល​ទៅ​កាន់ Safari > វាយ​អាសយដ្ឋាន YouTube.com ក្នុង Address Bar
   ២. ជ្រើសរើស​នូវ​បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចង់​ស្តាប់
   ៣. ចុច​លើ​ទីតាំង​អក្សរ Aa (ដូច​បង្ហាញ​ក្នុង​រូប) > ជ្រើស​យក​ពាក្យ Request Desktop          Website
   ៤.  រួចរាល់​ហើយ​អ្នក​អាច​ចេញ​មក​ខាង​ក្រៅ​ឬ Lockscreen ស្តាប់​ធម្មតា​ដូច​ចម្រៀង​ក្នុង​          កម្មវិធី Music ធម្មតា​អ៊ីចឹង។


វិធី​ស្ដាប់​ចម្រៀង​លើ YouTube អំឡុង​ពេល Lockscreen លើ Android 
  ១. មិន​ខុស​ពី iPhone សម្រាប់​ម៉ាស៊ីន Android ក៏​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់ Browser           មក​ជំនួស​ដូច​គ្នា
  ២. ចូល​ទៅ​កាន់​កម្មវិធី Chrome > វាយ​ពាក្យ YouTube.com
  ៣. ចុច​ទីតាំង​គ្រាប់​មូល ៣ នៅ​ចំហៀង​ខាង​លើ​ផ្នែក​ខាង​ស្តាំ
  ៤. រើស​យក​ពាក្យ​ Desktop site ជា​ការ​ស្រេច។


EDC APP