FESTIVAL_ពិធីបុណ្យរ៉ម៉ាឌន

បុណ្យខែ «រ៉ម៉ាឌន» ឬហៅកាត់ថា «ខែបួស» ខណៈដែលការបួសនេះ ត្រូវបានសាសនិកឥស្លាមគ្រប់អាយុ និងគ្រប់លក្ខខណ្ឌទូទាំងពិភពលោក ប្រតិបត្តិបួសរយៈពេលពេញមួយខែ។
«បុណ្យខែរ៉ម៉ាឌន» ជាពិធីបុណ្យធំមួយក្នុងសាសនាឥស្លាម នៃខែទី៩ នៃប្រតិទិនសាសនាឥស្លាម ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក សម្រាប់អនុវត្តន៍ឱ្យបានខ្ចាប់ខ្ចួន ខណៈខែនេះគេនឹងប្រារព្វបួសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ការបួសក្នុងសាសនាឥស្លាម ជាកាតព្វកិច្ចដែលព្រះជាម្ចាស់អល់ឡោះ បានដាក់កាតព្វកិច្ចទៅលើសាសនិកឥស្លាម ត្រូវអនុវត្តន៍ឱ្យបានល្អប្រសើរ ដូចដែលព្យាការីមូហាំម៉ាត់បានមានប្រសាសន៍មកថា «សាសនាឥស្លាម ត្រូវបានគេស្ថាបនាឡើងដោយ ៥ប្រការ ហើយមួយក្នុងចំណោម ៥ប្រការនោះហើយ គឺបួសក្នុងខែរ៉ម៉ាឌន»។
សាសនាឥស្លាមត្រូវបានគេស្ថាបនាឡើងដោយ ៥ប្រការរួមមាន៖
*ទី១ : ទទួលស្គាល់ថា ព្រះអល់ឡោះជាព្រះជាម្ចាស់ ហើយមូហាំម៉ាត់ជាព្យាការី ឬអ្នក                 នាំសាររបស់ព្រះ
*ទី២  :  ការបញ្ឈរការថ្វាយបង្គំមួយថ្ងៃមួយយប់ ៥ដង
*ទី៣ : បរិច្ចាគទ្រព្យសម្បត្តិដូចជាលុយកាក់ ម្ហូបអាហារជាដើម ទៅឲ្យអ្នកក្រីក្រ ក្មេងកំព្រា              ជនគ្មានទីពឹង ជនខ្សត់ខ្សោយជាដើម
*ទី៤ : បួសក្នុងខែរ៉ម៉ាឌន
*ទី៥ : ការបំពេញហាជ្ជី ឬធម្មយាត្រា តាមសាសនាឥស្លាមនៅទីក្រុងម៉ាក់កះ ប្រទេស                 អារ៉ាប៊ីសាអូឌីត (សម្រាប់អ្នកដែលមានលទ្ធភាព និងសមត្ថភាព)។

EDC APP