កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ០នាក់បន្ថែមទៀត សរុបទាំងអស់​ ១២២ករណី

ថ្ងៃនេះ កម្ពុជា មិនមានអ្នកឆ្លង ជំងឺកូវីដ១៩ទេ: ភ្នំពេញ ៖ ក្នុងសន្និសីទ សារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ថា មិនមានអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈការព្យាបាលបានជាសះស្បើយ ចំនួន៧៧នាក់ ៕ ដោយ៖ធី លីថូ

EDC APP