COVID_ប្រព័ន្ធរៀន និងបង្រៀនពីចម្ងាយ





ចាប់ពីព្រឹកនេះតទៅ! ភាគីពាក់ព័ន្ធដាក់ឲ្យដំណើរការ ប្រព័ន្ធរៀន ពីចម្ងាយ ដោយបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន: ភ្នំពេញ៖ តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន បានដាក់ឲ្យដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះតទៅ។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២០ មេសានេះថា សិស្សានុសិស្សអាចទស្សនា វីដេអូបង្រៀនតាម ដូចខាងក្រោម៖ ទី១-ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ។ ទី២-ការបញ្ជូនបន្តដោយ ទូរស្សន៍ផ្កាយរណបតេជោ DTV ប៉ុស្តិលេខ២២ ទៅកាន់តំបន់ជនបទ។ ទី៣-ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន។ និង៤-ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន៕ ដោយ៖ អេង ប៊ូឆេង