Online_ការការពារ និងរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់


ក្រុមហ៊ុន Facebook ចែករំលែកនូវគន្លឹះសំខាន់ៗ ចំនួន៤ ដើម្បីធ្វើឲ្យការប្រើប្រាស់ Online ធានាបាននូវសុវត្ថិភាព ៖
1) ការការពារលេខសម្ងាត់     ត្រូវប្រើប្រាស់លេខសម្ងាត់ខុសៗគ្នា សម្រាប់គណនី Online      នីមួយៗ។ លេខសម្ងាត់គណនី Facebook  គឺត្រូវតែខុសគ្នាពីលេខសម្ងាត់គណនីផ្សេង      ទៀត។ លេខសម្ងាត់រ គួរតែមានលក្ខណៈពិបាកទាយ និងស្មុគស្មាញ ហេតុនេះសូមកុំប្រើ​    ប្រាស់ឈ្មោះផ្ទាល់ខ្លួនក្នុងលេខសម្ងាត់    ឬក៏ពាក្យដែលគេស្គាល់ច្រើនជាដើម ។ មិនត្រូវ      ប្រាប់ ឬចែករំលែកព័ត៌មានពីការ loginគណនីផ្ទាល់ខ្លួនជាមួយនឹងនរណាម្នាក់ឡើយ។
    ដើម្បីស្វែងយល់បន្ថែមទៀត អំពីសុវត្ថិភាពលេខសម្ងាត់   និងរបៀបបង្កើតលេខសម្ងាត់ដ៏    មានសុវត្ថិភាពបំផុត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីមួយដែលហៅថា «Privacy     Checkup Tool» (ឧបករណ៍ត្រួតពិនិត្យ ព័ត៌មានឯកជន)។
2) បើកមុខងារប្រាប់ដំណឹងក្នុងពេលចូលក្នុងគណនី  ឬ login alerts  វិធីសាស្ត្រមួយទៀត      ដើម្បីធ្វើឲ្យគណនី Facebook កាន់តែមានសុវត្ថិភាពខ្ពស់នោះ    គឺការបើកមុខងារប្រាប់     ដំណឹង ក្នុងពេលដែលមានអ្នកដទៃព្យាយាមចូលក្នុងគណនីរបស់អ្នក    ដោយប្រើប្រាស់     ឧបករណ៍   ឬbrowser   ចំឡែកដែលអ្នកមិនធ្លាប់ប្រើ ។ យើងអាចកំណត់មុខងារប្រាប់      ដំណឹងទាំងនេះបាននៅក្នុង Privacy Checkup tool  ដែលមានរៀបរាប់ខាងលើ។
   ការធ្វើបច្ចុប្បន្នភាព អាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ អាចជួយធានាបានថា ម្ចាស់       គណនី នៅតែអាចចូល ក្នុងគណនីរបស់ខ្លួនបាន ទោះជាភ្លេចលេខសម្ងាត់ក៏ដោយ។
3) ពិនិត្យមើលសកម្មភាពប្រើប្រាស់គណនី      ការត្រួតពិនិត្យមើលទីតាំង   និងពេលវេលា      ចូលគណនី Facebook      និង Instagram     និងប្រវត្តិចំនួនម៉ោងដែលគណនីបាន      Online  តាមឧបករណ៍ដែលមិនធ្លាប់បានប្រើប្រាស់ពីមុន  គឺសំខាន់ដូចគ្នា ហើយលោក      អ្នកអាចធ្វើការត្រួតពិនិត្យចំណុចនេះបាន  តាមរយៈប្រអប់ Security Settings  ( ការ        កំណត់សុវត្ថិភាព )។
    អ្នកប្រើប្រាស់ Instagram  គួរតែពិចារណាទៅលើការបន្ថែមប្រព័ន្ធសុវត្ថិភាពមួយកម្រិត     ទៀត លើគណនីរបស់ខ្លួនតាមរយៈការប្រើប្រាស់មុខងារបញ្ជាក់លេខសម្ងាត់២លើក   ឬ     two-factor authentication ដែលជាកូដសុវត្ថិភាពបន្ថែមមួយ នៅពេលដែលលោកអ្នក      ព្យាយាមចូលគណនី តាមឧបករណ៍ថ្មី ដែលមិនធ្លាប់ប្រើ។
4) ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ លើសារបោកប្រាស់  និងការឆបោកផ្សេងៗ  ក្រុមឆបោក     តាម Online អាចនឹងព្យាយាមបោកបញ្ឆោតតាមរយៈការបង្ហោះព័ត៌មានអំពីវីរុសកុរ៉ូណា     ឬសារបំភិតបំភ័យផ្សេងៗអំពីការរាតត្បាតជាសកល    ហេតុនេះ វាពិតជាសំខាន់ណាស់     ដែលមិនត្រូវចុចទៅលើ Linh    ឬដំណភ្ជាប់គេហទំព័រ ដែលគួរឲ្យសង្ស័យនោះទេ    និង     ត្រូវតែរាយការណ៍ពីសារ  ដ៏គួរឲ្យសង្ស័យទាំងឡាយ   ដែលព្យាយាមសួររកព័ត៌មានផ្ទាល់     ខ្លួនរបស់អ្នក។
   យ៉ាងណាមិញ លោកអ្នកអាចបញ្ជាក់បានយ៉ាងងាយស្រួលថា អ៊ីម៉ែល និងសារផ្សេងៗ គឺ     ត្រូវបានផ្ញើចេញ ដោយផ្ទាល់ពី Facebook     ដោយគ្រាន់តែពិនិត្យមើលថា សារ    និង     អ៊ីម៉ែលទាំងអស់នោះ    ត្រូវបានផ្ញើចេញពីគេហទំព័រ facebookmail.com   ឬយ៉ាងណា     និងតាមរយៈការត្រួតពិនិត្យអ៊ីម៉ែលថ្មីៗ នៅក្នុងប្រអប់ Security and Login Settings       ( សុវត្ថិភាព    និងការកំណត់ការចូលគណនី )។ បណ្តាញសង្គម Instagram   ក៏ប្រើវិធី     សាស្ត្រដូចគ្នានេះដែរ ដើម្បីពិនិត្យមើលចំណុចទាំងនោះ។ សូមចាំថា Facebook នឹងមិន     ស្នើសុំ   ឬសួររកលេខសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែលឡើយ។
  ដើម្បីជៀសឲ្យផុតពីការឆបោកផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកដែលស្នើសុំ     ប្រាក់ពីអ្នកទាំងដែលលោកអ្នកមិនស្គាល់គេនោះសោះ    ឬសំណូមពរពីនរណាម្នាក់ដែល     អះអាងថា  គេជាមិត្តភក្ដិ  ឬជាសាច់ញាតិរបស់អ្នកដែលកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់     ណាមួយ។
   

EDC APP