REPTILE_ការចិញ្ចឹមក្ដាមថ្ម




បច្ចេកទេសនៃការចិញ្ចឹមក្ដាមថ្ម ៖
១. ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម
     – អាចចិញ្ចឹមក្ដាមថ្ម នៅក្នុងស្រះ ឬបែនៅតំបន់ជិតសមុទ្រ
     – ស្រះ    ឬបែទឹកនៅតំបន់ព្រៃកោងកាង។
២.ការរៀបចំទ្រុងសម្រាប់ចិញ្ចឹម
   – ការចិញ្ចឹមក្ដាមអាចត្រូវបានចិញ្ចឹមក្នុងទ្រុងប្រភេទទ្រុងជ័រក្រឡាដែលមានទំហំ ១ ម៉ែត្រ         គុណ   ១ ម៉ែត្រ ហើយដែលអាចចែកជា ៩ ផ្នែកស្មើគ្នា។
    – ទ្រុងនីមួយៗ ត្រូវតែមានគម្របមួយ ដើម្បីការពារកុំឲ្យក្ដាមវាចេញ ។
    – គន្លាតពីទ្រុងមួយទៅទ្រុងមួយប្រវែងប្រមាណ ១ ម៉ែត្រ។
    – ក្នុងទ្រុងមួយអាចដាក់ក្ដាមបានចំនួន ១៨ ក្ដាម។
    – ក្ដាមសំប៉ែតអាចស្តុកទុកក្នុងកម្រិតដង់ស៊ីតេខ្ពស់ (១៥ ក្តាម / ម៉ែត្រការ៉េ)។
៣.ការផ្ដល់ចំណី
   – ចំណីរបស់ក្ដាមអាចជា ត្រី ខ្ចៅ ខ្យងសំបកទន់ និងអាហារសំណល់ផ្ទះបាយ សាច់សត្វ        ជាដើម។
   – ត្រូវដាក់ចំណីឲ្យក្ដាម ២ ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក   និងពេលល្ងាច។
   – សម្រាប់ក្ដាមដែលមានអាយុពី ១០ ទៅ ១៥ ថ្ងៃ ត្រូវដាក់ចំណី ៥ ភាគរយនៃទម្ងង់ក្ដាម         សរុបក្នុងទ្រុង។
៤.ការថែទាំ       ត្រូវត្រួតពិនិត្យតាមកាលកំណត់    ជារឿយៗគួរ ៖
    – ត្រូវសម្អាតកម្ទេចកម្ទីផ្សេងៗ  ដើម្បីសម្រួលដល់ចរន្តទឹក     ងាយស្រួលនឹងការពារការ         បំផ្លាញទ្រុង។
    – ត្រូវយកទ្រុងក្តាមទៅហាលឲ្យស្ងួត បន្ទាប់ពីប្រើរួច     ដើម្បីទុកចិញ្ចឹមសាជាថ្មី
៥.ការប្រមូលផល    ត្រូវធ្វើឡើងបន្ទាប់ពីរយៈពេល ៣-៨ ខែ    ឬនៅពេលដែលក្តាមឡើង        ដល់ទំហំ ៤០០ ក្រាមទៅ ៥០០ ក្រាម។

EDC APP