ORDINARY_កើត រិទ្ធ


កើត រិទ្ធ  កើត នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ ទីកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម សប្វថ្ងៃមានអាយុ ៤១ឆ្នាំ ។ លោកគឺជានិស្សិតដែលតស៊ូព្យាយាមសិក្សា ទោះបីជាជីវភាពគ្រួសារមិនសូវធូរធាក្តី តែនៅខិតខំជួយរបរគ្រួសារផង និងខំរៀនផង រហទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនាឆ្នាំ១៩៩៩។ 
ឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ ប្រទេស បារាំង ។
ឆ្នាំ ២០០១ លោកទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អណាស់។ 
ឆ្នាំ ២០០២     លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ    និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ ប្រទេសបារាំង។ 
ចាប់ពីឆ្នាំ២០០៧មក លោកបានឆ្លងកាត់ការងារជាច្រើននៅក្រសួងយុត្តិធម៌ និងមានតំណែងជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋលេខាធិការប្រចាំការ រហូតក្លាយជារដ្ឋមន្ត្រី។
ពិធីប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី ថ្ងៃទី 01 ខែមេសា ឆ្នាំ2020 ៖


















EDC APP