ក្រសួងយុត្តិធម៌ / ពិធីផ្ទេរតំណែងរដ្ឋមន្ត្រី


សម្តេច ស ខេង អញ្ជើញប្រកាសផ្ទេរមុខតំណែង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី: ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរមុខតំណែង លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ជំនួសលោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក អង្គ វង្សវឌ្ឍានា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងត្រាស់បង្គាប់តែងតាំងផ្ទេរមុខងារ លោក កើត រិទ្ធ ពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឲ្យទៅជារដ្ឋមន្រ្តីមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាជាតិ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ កាលពី ថ្ងៃច័ន្ទ ៣០ មីនា តាមការស្នើសុំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ […]


























EDC APP