ផ្លែជម្ពូមានអត្ថប្រយោជន៍ចំពោះសុខភាព ដូចខាងក្រោម ៖
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្លែជម្ពូមានសមត្ថភាពជា Alkaloid ដែលមានឥទ្ធិពល ក្នុងការសម្រួលដល់ការបំលែង
ជាតិអាមីដុងទៅជាស្ករ។ តាមពិត
គ្រាន់តែផ្លែជម្ពូមួយមុខក៏អាចមានប្រយោជន៍ក្នុង
ការព្យាបាល និងបង្ការជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។
ការរំលាយអាហារ
ផ្លែជម្ពូត្រូវបានគេស្គាល់ថា មានជាតិសរសៃខ្ពស់ ដែលល្អបំផុតក្នុងការគ្រប់គ្រងការធ្វើ
ដំណើររបស់ចំណីអាហារ ក្នុងផ្លូវរំលាយអាហារ។ អាហារសម្បូរជាតិសរសៃនឹងជួយ
ដោះស្រាយបញ្ហាផ្លូវរំលាយអាហារបាន ដូចជា ទល់លាមក និងផោមច្រើន។ ក្រៅពី
នេះ
គ្រាប់ផ្លែជម្ពូត្រូវបានគេរកឃើញថា អាចជួយបង្ការជំងឺរាកមួលបានទៀតផង។
បង្ការជំងឺមហារីក
សារធាតុដ៏សកម្មជាច្រើនក្នុងផ្លែជម្ពូមានលក្ខណៈល្អបំផុតក្នុងការបង្ការការលូតលាស់
របស់ជំងឺមហារីក។ នៅពេលមានការផ្សំគ្នារវាងវីតាមីន C និង A ដែលមានក្នុងផ្លែ
ជម្ពូនោះ វាពិតជាអាចបង្ការការលូតលាស់ជំងឺមហារីក សុដន់ និងក្រពេញប្រូស្តាត។
ច្រោះជាតិពុលពីក្នុងថ្លើម និងតម្រងនោម
បើសិនជា ចង់ច្រោះជាតិពុលពីក្នុងថ្លើម និងតម្រងនោម គួរតែប្រើប្រាស់ផ្លែជម្ពូ។
វាគឺជាសារធាតុច្រោះជាតិទឹកនោមដ៏ល្អមួយ ដែលគេប្រើប្រាស់សម្រាប់ច្រោះជាតិ
ពុល។ វាក៏ជួយបង្កើនសកម្មភាពនៃការរំលាយអាហារ និងពង្រឹងដល់សុខភាពទូទៅ
និងមុខងារសំខាន់ៗរបស់សរីរាង្គក្នុងខ្លួនទៀតផង។
គ្រប់គ្រងកូឡេស្តេរ៉ុល
ផ្លែជម្ពូសម្បូរជាតិសរសៃណាស់ ដូច្នេះ វាពិតជាអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ៗ
ពីក្នុងឈាមបានយ៉ាងល្អ។ កាលណាកូឡេស្តេរ៉ុលក្នុងឈាមធម្មតាហើយ វានឹងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន ដូចជា ជំងឺគាំងបេះដូង ក្រិនរឹង
សរសៃឈាម និងជំងឺសរសៃឈាមបេះដូង។