វិធីសាស្ត្រលើកដុំដែក ៖
– មុននឹងលើកដុំដែក ត្រូវចំណាយពេល ៥ ទៅ ១០ នាទីដើរជុំវិញ ដើម្បីកម្តៅសាច់ដុំ។
ក្រោយលើករួច សូមធ្វើឲ្យខ្លួនប្រាណត្រជាក់ជាមួយនឹងការទាញសាច់ដុំថ្នមៗ។
– យកចិត្តទុកដាក់បន្ថែមទៅនឹងទម្រង់របស់អ្នក ជាជាងទម្ងន់ដែលអ្នកលើក។ ធ្វើវាយឺតៗ
ជាមួយនឹងបច្ចេកទេសត្រឹមត្រូវ។
– រាប់ដល់ ៣ នៅពេលដែលលើក និងដាក់ចុះ ដើម្បីប្រាកដថា អ្នកកំពុងតែលើកបានត្រឹម
ត្រូវ។ ដកដង្ហើមចេញពេលអ្នកលើក និងដកដង្ហើមចូលនៅពេលដែលអ្នកដាក់ចុះ។
– បង្កើនទម្ងន់សន្សឹមៗ ដើម្បីសម្របខ្លួនឲ្យស៊ាំ។
– ត្រូវអនុញ្ញាតឲ្យសាច់ដុំសម្រាកយ៉ាងហោចណាស់ ៤៨ ម៉ោង ចន្លោះការធ្វើម្តងៗ។