LEADER_THATSIN SINAVAT / ថាក់ស៊ីន ស៊ីណាវ៉ាត់

លោកថាក់ស៊ីន គឺជាអ្នកនយោបាយលេចធ្លោរជាងគេបំផុតរបស់ប្រទេសថៃក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ដោយរាប់ចាប់តាំងពីការជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីរបស់លោកក្នុងឆ្នាំ២០០១។ លោកកើតក្នុងត្រកូលស៊ីណាវ៉ាត់ (Shinawatra) ដែលជាការភ្ជាប់សាច់ឈាមរវាងជនជាតិចិន និងសែស្រឡាយស្ដេចថៃនៅនគរឈៀងម៉ៃ។ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ មនុស្សដែលចេញពីក្រុមគ្រួសាររបស់លោកចំនួនរហូតដល់ ៤នាក់ សុទ្ធតែបានធ្លាប់អង្គុយកៅអីនាយករដ្ឋមន្ត្រីថៃ ហើយវាបានធ្វើអោយគ្រួសាររបស់លោកក្លាយជាគ្រួសារដែលធ្លាប់មានមនុស្សបានកាន់តំណែងនាយករដ្ឋមន្ត្រីថៃច្រើននាក់ជាងត្រកូលណាៗទាំងអស់ក្នុងប្រវត្តិនយោបាយរបស់ថៃ។
លោកថាក់ស៊ីនបានកើតនៅឆ្នាំ១៩៤៩ ហើយគាត់ជាកូនកាត់ដែលមានឪពុកជាត្រកូលចិនហាក់កា (Hakka) និងម្ដាយរបស់គាត់ គឺជាប់សែស្រឡាយរាជវង្សថៃនៅនគរឡាណា នៅខេត្តឈៀងម៉ៃ។ ដោយសារគ្រួសាររបស់គាត់ជាអ្នករកស៊ី និងជាប់ពូជស្ដេចឈៀងម៉ៃនោះ គិតត្រឹមពេលលោកថាក់ស៊ីនចាប់កំណើត គ្រួសាររបស់លោក គឺជាគ្រួសារដែលមានទ្រព្យសម្បត្តិលំដាប់កំពូលមួយនៅខេត្តឈៀងម៉ៃ។ តាំងពីឆ្នាំ១៩៣៨មកម្ល៉េះ ដូនតារបស់លោកបានដាក់ឈ្មោះអោយត្រកូលខ្លួនឯងថា «ស៊ីណាវ៉ាត់ (Shinawatra)»។
ក្រៅពីរឿងរកស៊ីរហូតក្លាយជាអ្នកមានបំផុតមួយនៅឈៀងម៉ៃ លោកថាក់ស៊ីនមិនមែនជាមនុស្សដំបូងនៃត្រកូលរបស់គាត់ ដែលបានហក់ចូលនយោបាយនោះទេ។ ឪពុករបស់លោកថាក់ស៊ីន គឺលោកឡឺត ស៊ីណាវ៉ាត់ (Lert Shinawatra / เลิศ ชินวัตร) បានហក់ចូលឆាកនយោបាយមុនគេ ដោយបានក្លាយជាតំណាងរាស្ត្រថ្នាក់ជាតិប្រចាំខេត្តឈៀងម៉ៃនៅឆ្នាំ១៩៦៩។ ក្រោយជាប់ឆ្នោតបាន ២អណត្តិ ឪពុករបស់លោកថាក់ស៊ីនក៏ឈប់ធ្វើនយោបាយនៅឆ្នាំ១៩៧៦។ បន្ទាប់មក ពូរបស់លោកថាក់ស៊ីនក៏ហក់ចូលឆាកនយោបាយបន្ត រួចជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំខេត្តឈៀងម៉ៃដែរ ហើយក៏បន្តក្លាយជារដ្ឋលេខាធិការក្រសួងដឹកជញ្ជូននៅទសវត្សរ៍ទី៨០។
ចំណែកលោកថាក់ស៊ីនវិញ ដំបូងឡើយ គឺលោកចាប់ផ្ដើមដោយធ្វើប៉ូលីស។ ក្រោយពីវិលត្រឡប់មកពីរៀនផ្នែកឧក្រិដ្ឋកម្មនៅអាមេរិកវិញ លោកបានបង្កើតក្រុមហ៊ុនទូរស័ព្ទមួយយ៉ាងជោគជ័យក្រៃលែងនៅឆ្នាំ១៩៨៧។ នេះជាមូលហេតុដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងមហាសាល រហូតក្លាយជាមហាសេដ្ឋីមានបំផុតមួយនៅស្រុកថៃ។
នៅឆ្នាំ១៩៩៨ លោកថាក់ស៊ីនបានបង្កើតគណបក្សថៃរ៉ាក់ថៃ ហើយបានឈ្នះឆ្នោតនៅឆ្នាំ២០០១ បន្ទាប់ពីបានឈ្នះគណបក្សប្រជាធិបតេយ្យ (พรรคประชาธิปไตย) ដែលជាគណបក្សចាស់ជាងគេបំផុតក្នុងនយោបាយរបស់ថៃ។ នេះមានន័យថា ប្រជាប្រិយរបស់លោកថាក់ស៊ីន និងគណបក្សថៃរ៉ាក់ថៃមានទំហំធំធេងមិនធម្មតាឡើយ។ លោកថាក់ស៊ីនមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្នុងចំណោមអ្នកក្រីក្រ ដែលរស់នៅភាគខាងជើង និងភាគឥសាននៃប្រទេស ដែលពួកគេពេញចិត្តចំពោះគោលនយោបាយបន្ធូរបន្ថយបំណុល និងការព្យាបាលសុខភាពចំណាយតិចសម្រាប់អ្នកក្រីក្រ។ ហើយប្រជាជនក៏ពេញចិត្តចំពោះការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយអ្នករកស៊ីតូចតាច និងអ្នកមធ្យម។
តែលោកថាក់ស៊ីនមិនមែនមានប្រជាប្រិយគ្រប់រឿងទេ។ ការតែងតាំងបងប្អូនជីដូនមួយរបស់គាត់ គឺលោកឧត្តមសេនីយ៍ ឆៃយ៉ាសិទ្ធិ ស៊ីណាវ៉ាត់ (ชัยสิทธิ์ ชินวัตร / Chaiyasit Shinawatra) អោយឡើងតំណែងជាបន្តបន្ទាប់រហូតបានធ្វើជាអគ្គមេបញ្ជាការកងទ័ពថៃនៅឆ្នាំ២០០៣នោះ លោកថាក់ស៊ីនត្រូវរងពាក្យរិះគន់ថា ជាមនុស្សប្រកាន់បក្សពួក។ ក្រៅពីឧត្តមសេនីយ៍ឆៃយ៉ាសិទ្ធិ និងប្អូនប្រុសរបស់គាត់ គឺឧត្តមសេនីយ៍ អ៊ូថៃ ស៊ីណាវ៉ាត់ ដែលទទួលបានតំណែងសំខាន់ៗក្នុងជួរទ័ពនោះ ប្អូនស្រីរបស់ផ្ទាល់របស់លោកថាក់ស៊ីន គឺអ្នកស្រីយ៉ៅវ៉ាផា ស៊ីណាវ៉ាត់ (Yaowapa Shinawatra) និងអ្នកស្រីយ៉ៅវ៉ារេត ស៊ីណាវ៉ាត់ (Yaowares Shinawatra) ក៏ទទួលបានតំណែងសំខាន់ៗដែរ ដូចជាទីប្រឹក្សាលោកថាក់ស៊ីនខ្លួនឯង ដែលជានាយករដ្ឋមន្ត្រី។
ក្រៅពីរឿងតែងតាំងសាច់ញាតិ នយោបាយខ្លះទៀតរបស់លោកថាក់ស៊ីនក៏មានភាពចម្រូងចម្រាសដែរ ដូចជា សង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់មនុស្សរហូតដល់ ២៥០០នាក់ និងវិធីប្រើកណ្ដាប់ដៃដែកដើម្បីដោះស្រាយការបះបោរនៅខេត្តភាគខាងត្បូងថៃ ដែលទីនោះសម្បូរទៅដោយប្រជាជនមូស្លីមរស់នៅ។ តែលោកថាក់ស៊ីនឆ្លងផុតបញ្ហារហូត ហើយគ្មានរង្គោះរង្គើដល់មូលដ្ឋានគាំទ្ររបស់លោកទេ។
នៅឆ្នាំ២០០៥ លោកថាក់ស៊ីនបានជាប់ឆ្នោតជាថ្មី ដោយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលបានកាន់អំណាចពេញអណត្តិ។ តែអ្វីដែលធ្វើអោយលោកធ្លាក់ពីអំណាច គឺនៅដើមឆ្នាំ២០០៦ គ្រួសាររបស់លោកបានលក់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរស័ព្ទ Shin Corporation អោយអ្នកវិនិយោគសាំងកាពួរ ដោយបានទឹកប្រាក់ជិត ២ពាន់លានដុល្លា ដោយមិនហត់បង់ពន្ធមួយសេនទេ។ រឿងនេះធ្វើអោយពួកចលនាអាវលឿងខឹងសម្បារ រួចនាំគ្នាធ្វើបាតុកម្ម។ នៅខែមេសា ឆ្នាំ២០០៦ លោកថាក់ស៊ីនបបួលគូប្រកួតនយោបាយរបស់លោកមកបោះឆ្នោតជាថ្មី ដើម្បីបញ្ជាក់ប្រជាប្រិយភាព និងដើម្បីអោយអ្នកប្រឆាំងបិទមាត់ តែបក្សប្រឆាំងធំៗប្រកែកមិនចូលរួម។ ស្ថានការណ៍នយោបាយថៃកាន់តែស្រពេចស្រពិល ហើយនៅខែកញ្ញា ឆ្នាំ២០០៦ យោធាថៃក៏ធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន ពេលគាត់កំពុងមានវត្តមាននៅបរទេស។
លោកថាក់ស៊ីនក៏រស់នៅអង់គ្លេស។ ថ្វីត្បិតតែគណបក្សថៃរ៉ាក់ថៃរបស់លោកត្រូវបានរំលាយនៅឆ្នាំ២០០៧ តែគណបក្សដៃជើងរបស់លោកមួយទៀត គឺគណបក្សកម្លាំងប្រជាជន (People's Power Party / พรรคพลังประชาชน) ឬផាក់ផាឡាំងប្រាឆាឈន់ បានជាប់ឆ្នោតម្ដងទៀតនៅឆ្នាំ២០០៧ ហើយលោកសាម៉ាក់ ស៊ុនដារ៉ាវេត (Samak Sundaravej / สมัคร สุนทรเวช) ដែលជាមនុស្សជំនិតរបស់លោកនោះ ក៏បានឡើងកាន់អំណាច។ ពេលនោះលោកថាក់ស៊ីនបានវិលមកស្រុកថៃមួយភ្លែតគត់ ហើយដោយសាររឿងក្ដីក្ដាំនៅតុលាការ លោកថាក់ស៊ីនក៏បានចាកចេញពីស្រុកថៃនៅខែសីហា ឆ្នាំ២០០៨។
ពេលលោកសាម៉ាក់ធ្លាក់ពីអំណាចនៅខែកញ្ញា ឆ្នាំ២០០៨ គឺដល់វេនសមាជិកទី២ ក្នុងគ្រួសាររបស់លោកថាក់ស៊ីនម្នាក់ទៀតបានឡើងធ្វើនាយករដ្ឋមន្ត្រីដែរ នោះគឺលោកសុំចៃ វង្សសាវ៉ាត់ (Somchai Wongsawat/ สมชาย วงศ์สวัสดิ์) ដែលត្រូវជាប្អូនថ្លៃរបស់លោកថាក់ស៊ីន។ ពេលនោះ ដោយសារពួកអាវលឿងធ្វើបាតុកម្មបិទព្រលានយន្តហោះទាំង ២ របស់ក្រុងបាងកកចំនួន ១០ថ្ងៃនោះ លោកសុំចៃក៏ធ្លាក់ពីអំណាចនៅខែធ្នូ ឆ្នាំ២០០៨ ហើយបក្សកម្លាំងប្រជាជនក៏ត្រូវតុលាការរំលាយចោល។
នៅឆ្នាំ២០១១ គណបក្សភឿថៃ (Pheu Thai Party / พรรคเพื่อไทย) ដែលមានចំណងជាមួយលោកថាក់ស៊ីនបានឈ្នះឆ្នោត ហើយសមាជិកគ្រួសាររបស់លោកថាក់ស៊ីនទី៣ ក៏បានក្លាយជានាយករដ្ឋមន្ត្រី គឺអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra / ยิ่งลักษณ์ ชินวัตร) ដែលត្រូវជាប្អូនស្រីពៅរបស់លោកថាក់ស៊ីន។ តែអ្នកស្រីយីងឡាក់បានកាន់អំណាចបានតែ ៣ឆ្នាំប៉ុណ្ណោះ ហើយនៅឆ្នាំ២០១៤ យោធាថៃក៏ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីចេញពីអំណាច តែគណបក្សភឿថៃមិនត្រូវបានរំលាយពីបញ្ហាណាមួយទេ។ មកដល់ឆ្នាំ២០១៧ ពេលតុលាការប្រុងកាត់ក្ដី និងចេញដីកាចាប់ខ្លួននោះ អ្នកស្រីយីងឡាក់ក៏បានចាកចេញពីប្រទេសថៃ។
ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក យោធាថៃ និងគណបក្សដែលស្និទ្ធនឹងយោធាថៃបានកាន់កាប់ប្រទេសថៃរហូត។ មកដល់ឆ្នាំ២០២៣ គណបក្សប្រឆាំងថ្មី គឺគណបក្សដំណើរឆ្ពោះទៅមុខ (Move Forward Party / พรรคก้าวไกล) ដែលជាចលនាប្រឆាំងបានឈរជើងក្នុងនយោបាយតាំងពីឆ្នាំ២០១៨មកនោះ បានឈ្នះឆ្នោតនៅប្រទេសថៃ។ តែដោយសាររបាំងរដ្ឋធម្មនុញ្ញដែលយោធាថៃបានសរសេរទុកនោះ គណបក្សនេះបង្កើតរដ្ឋាភិបាលមិនបានទេ។ ពេលនោះ គណបក្សភឿថៃបានផ្គួបសម្លេងជាមួយគណបក្សអភិរក្សដែលស្និទ្ធនឹងពួកយោធាមួយចំនួនទៀត ក៏អាចបង្កើតរដ្ឋាភិបាលបាន។ ហើយលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin / เศรษฐา ทวีสิน) ដែលជាមនុស្សស្និទ្ធនឹងលោកថាស៊ីនក៏បានកាន់អំណាចជានាយករដ្ឋមន្ត្រី ហើយអំណាចស្រុកថៃក៏បានរំកិលមកជិតត្រកូលស៊ីណាវ៉ាត់របស់លោកថាក់ស៊ីនជាថ្មី។ មកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលលោកសេដ្ឋាត្រូវគេបោះឆ្នោតអោយក្លាយជានាយកនោះ លោកថាក់ស៊ីនក៏បានវិលមកកាន់ប្រទេសថៃជាលើកដំបូង ក្រោយរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ។ ដោយសារនៅមានទោសពីអតីតកាល លោកថាក់ស៊ីនក៏ត្រូវអាជ្ញាធរថៃចាប់យកទៅតុលាការកំពូលរបស់ថៃ ហើយបន្ទាប់មក ក៏យកលោកទៅដាក់នៅកន្លែងឃុំឃាំងពិសេសមួយ។ មួយខែក្រោយមក ស្ដេចថៃក៏បានបន្ធូរបន្ថយទោសលោកថាក់ស៊ីនពីជាប់គុក ៨ឆ្នាំមកនៅសល់ ១ឆ្នាំ។ បន្ទាប់ពីនៅក្នុងការឃុំឃាំងអស់ ៦ខែ លោកថាក់ស៊ីនក៏ត្រូវបានដោះលែងនៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយហេតុផលថាលោកបានប្រតិបត្តិល្អ។
ស្រាប់តែមកដល់ខែសីហា ឆ្នាំ២០២៤ តុលាការថៃបានកាត់ក្ដីដកលោកសេដ្ឋាចេញពីអំណាច ក្រោមហេតុផលថាលោកបានរំលោភលើក្រមសីលធម៌ ដោយសារតែលោកបានតែងតាំងអ្នកនយោបាយធ្លាប់ជាប់គុកម្នាក់អោយធ្វើជារដ្ឋមន្ត្រីនៅខុទ្ទកាល័យរបស់គាត់។ នៅពេលនោះ ជាជំនួសមកវិញ គណបក្សភឿថៃក៏បានដាក់អ្នកស្រីភែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra / แพทองธาร ชินวัตร) ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីននោះ អោយកាន់តំណែងនាយករដ្ឋមន្ត្រីថៃ។ អំណាចនយោបាយកំពូលបំផុតរបស់ប្រទេសថៃក៏បានធ្លាក់ក្នុងដៃត្រកូលស៊ីណាវ៉ាត់សាជាថ្មី ហើយអ្នកស្រីភែថងថាន បានក្លាយជាសមាជិកទី៤ នៅក្នុងគ្រួសារលោកថាក់ស៊ីន ដែលបានអង្គុយកៅអីនាយករដ្ឋមន្ត្រីថៃ។ នៅពេលនេះ លោកថាក់ស៊ីនមានសេរីភាព ខណៈកូនស្រីពៅរបស់លោកកំពុងអង្គុយកៅអីនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ហើយគ្រួសារលោកបានក្លាយជាត្រកូលដែលមានចំនួនមនុស្សបានកាន់តំណែងនាយករដ្ឋមន្ត្រីថៃច្រើនជាងត្រកូលណាៗទាំងអស់។

 ទោះជារួចខ្លួនពីបទចោទប្រកាន់លើការប្រមាថព្រះមហាក្សត្រក៏ពិតមែន តែលោក Thaksin នៅត្រូវប្រឈមមុខនឹងសំណុំរឿងមួយករណីទៀត។ តុលាការកំពូលថៃ គ្រោងនឹងចេញសាលក្រមនៅថ្ងៃទី៩ ខែកញ្ញា លើសំណុំរឿងរបស់លោក Thaksin ពាក់ព័ន្ធនឹងការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ពន្ធនាគារក្រោយរូបលោកធ្វើមាតុភូមិវត្តន៍កាលពីឆ្នាំ២០២៣ ក្រោមហេតុផលមានបញ្ហាសុខភាព។

តុលាការកំពូលថៃនឹងសម្រេចថាតើលោក Thaksin ត្រូវបានអនុញ្ញាតឱ្យដោយខុសច្បាប់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដើម្បីគេចផុតពីការជាប់ឃុំក្នុងពន្ធនាគារដែរ ឬក៏យ៉ាងណា? ប្រសិនបើតុលាការរកឃើញថារូបលោកបានប្រព្រឹត្តខុសច្បាប់ពិតមែន នោះលោកអាចនឹងត្រូវជាប់ពន្ធនាគារជាថ្មី។ កន្លងមកមានការចោទប្រកាន់ថាបញ្ហាសុខភាពរបស់លោក Thaksin មិនមានភាពធ្ងន់ធ្ងររហូតដល់ត្រូវជាប់ឃុំនៅមន្ទីរពេទ្យប៉ូលិសក្នុងទីក្រុងបាងកក អស់រយៈពេលជាង៦ខែនោះទេ ហើយការសង្ស័យហាក់មានសន្ទុះកាន់តែខ្លាំងក្រោយគេឃើញថាលោក Thaksin មានស្ថានភាពសុខភាពល្អប្រសើរភ្លាមៗ ក្រោយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕

លោក ថាក់ស៊ីន ហោះទៅសិង្ហបុរីពិនិត្យសុខភាព ហើយសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ (20250904)
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរចាកចេញពីប្រទេសថៃតាមរយៈយន្តហោះឯកជនមួយគ្រឿង នៅឯអាកាសយានដ្ឋានដនមឿង ដើម្បីទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ការពិនិត្យសុខភាពតាមការគ្រោងទុក។
ប៉ុន្តែនៅមុនពេលលោកហោះចាកចេញពីព្រលានយន្តហោះ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនសួរនាំ នៅឯអាកាសយានដ្ឋានដនមឿង ក្រោយសាកសួរហើយបានអនុញ្ញាតឲ្យទៅ ប៉ុន្តែសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ។
ទីបំផុតលោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ !
(បាងកក)៖ យោងតាមសារព័ត៌មាន Khasosod របស់ថៃចេញផ្សាយព្រឹកថ្ងៃនេះថា លោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។
លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។
ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក ថាក់ស៊ីន បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

(បាងកក_20250908)៖ មុននេះបន្តិច សារព័ត៌មានថៃ Khaosod ដោយផ្អែកលើទិន្នន័យពីវែបសាយ Flightradar24 បានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra ប្រភេទ Bombardier Global 7500 បានហោះចាកចេញពីអាកាសយានដ្ឋាននៃប្រទេសសិង្ហបុរីហើយ និងហាក់កំពុងឆ្ពោះមកកាន់ទីក្រុងបាងកកនៃប្រទេសថៃ៕
(បាងកក)៖ មុននេះបន្តិច សារព័ត៌មានថៃ Khaosod ដោយផ្អែកលើទិន្នន័យពីវែបសាយ Flightradar24 បានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra ប្រភេទ Bombardier Global 7500 បានហោះចាកចេញពីអាកាសយានដ្ឋាននៃប្រទេសសិង្ហបុរីហើយ និងហាក់កំពុងឆ្ពោះមកកាន់ទីក្រុងបាងកកនៃប្រទេសថៃ៕

STAR_KHMER / យក្សញ៉ម