ORDINARY_នួន ជា

គេស្គាល់លោកនួន ជា   ថាជាឈ្មោះ រុងឡឺត ឡាវឌី    កើតនៅថ្ងៃទី៧  ខែកក្កដា ឆ្នាំ១៩២៩
នៅភូមិវត្តគរ    ឃុំវត្តគរ    ស្រុកសង្កែ    ខេត្តបាត់ដំបង។  ឪពុករឈ្មោះ ឡៅ លីវ ជាកសិករ
ដាំពោតដ៏ចំណានម្នាក់ ហើយម្ដាយជាអ្នកកាត់ដេរ។ 
គ្រួសារនួន ជា ជាគ្រួសារមានពូជកាត់ខ្មែរ-ចិន ។   ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់       ហើយ
ម្ដាយរបស់គាត់ជាប្អូនស្រីរបស់ជនអន្តោប្រវេសន៍ ដែលមកពីហ្សានតូ      ហើយប្រពន្ធរបស់
គាត់ជាខ្មែរ។  កាលពីក្មេង     គេដាក់សញ្ជាតិឲ្យ នួន  ជា ពីរគឺខ្មែរ   និងចិន។  នួន ជា បាន
ចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ 
ក្នុងស.វ.ឆ្នាំ១៩៤០ នួន ជា បានសិក្សានៅឯសកលវិទ្យាល័យថាម ម៉ាសេត (Thammasat)
នៅទីក្រុងបាងកក     ហើយនិងធ្វើការថែមម៉ោងសម្រាប់កិច្ចការបរទេសនៃក្រសួងថៃ។ គាត់
បានចាប់ផ្ដើមសកម្មភាពនយោបាយជាមួយគណបក្សកុម្មុយនីស្តស្យ៉ាមក្នុងទីក្រុងបាងកក។នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០    ហើយបានប្ដូរសមាជិកភាពរបស់ខ្លួន មកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា   បានចូលសិក្សាវគ្គហ្វឹកហ្វឺន  នៅទីក្រុង
ហាណូយក្នុងឆ្នាំ ១៩៥៤    ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។
គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។  ខុសពីអ្នកដឹកនាំជាច្រើននៅក្នុងរបបខ្មែរក្រហម     នួន ជា មិនបានសិក្សានៅ 
ទីក្រុងប៉ារីសទេ។
គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តប្រទេសកម្ពុជា ​  ហើយជាប្រធានអ្នកមនោ
គមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។  នៅក្នុងអង្គនីតិបញ្ញតិ្ត   បានប្រកាសជាសាធារណៈ  ការជួប
ប្រជុំរបស់តំណាងប្រជាជនកម្ពុជា     លើកទីមួយនៅថ្ងៃទី១១     ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ
១៩៧៦ នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។
ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា  គេបានស្គាល់គាត់ជាសាធារណៈថាជាបងធំទីពីរ បន្ទាប់
ពីលោក ប៉ុល  ពត     ដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សម្លាប់ប្រជាជនកម្ពុជា ឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ ក្នុងករណីសុខភាពមិនល្អ។   
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧   នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះ នាទីក្រុងប៉ៃលិន   ហើយ
បានបញ្ជូនទៅសាលាក្ដីកម្ពុជានៅទីក្រុងភ្នំពេញ  ដែលជាកន្លែងដែលគាត់ត្រូវទទួលខុសត្រូវ
អំពីសង្គ្រាមឧក្រិដ្ឋកម្ម  និងសង្គ្រាមប្រឆាំងមនុស្សជាតិ។ ចាប់តាំងពីពេលនោះមក  គាត់ត្រូវ
បានឃុំឃាំង      រង់ចាំឲ្យអង្គការសហប្រជាជាតិកាត់ទោស អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិ ​  សម្រាប់តួនាទីរបស់គាត់ ក្នុងរបបវាលពិឃាត    រួមជាមួយអតីតអ្នកដឹកនាំ នៃរបបខ្មែរ
ក្រហមបីរូបទៀត ដែលនៅរស់  មានដូចជា អៀង សារី   ខៀវ សំផន   និងអៀង ធីរិទ្ធ ។  
លោកនួន ជា       បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត   នៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។


EDC APP