LEADER / THAILAND_យីងឡាក់ ស៊ីណាវ៉ាត្រា

 
អតីតនាយករដ្ឋមន្ត្រី ដែលកំពុងរត់គេចខ្លួន     គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវ
បានកាត់ទោសនៅប្រទេសថៃឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ  ពីបទជាប់ទាក់ទងនឹងអំពើ
ពុករលួយនោះ    នៅពេលនេះបានទទួលសញ្ជាតិស៊ែប៊ី ។  ការផ្តល់សញ្ជាតិនេះ    បានផ្សព្វ
ផ្សាយកាលពីខែមិថុនា ។  ជាមួយនឹងលិខិតឆ្លងដែនស៊ែប៊ី    លោកស្រី យីងឡាក់   អាចធ្វើ
ដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង ១០០ រួមទាំងប្រទេសសមាជិកភាគច្រើននៃ
សហភាពអឺរ៉ុបផងដែរ  
លោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេសថៃ ក្នុងឆ្នាំ ២០១៧   មុនពេលលោកស្រី
ត្រូវបានផ្តន្ទាទោសពីបទរៀបចំកម្មវិធីឧបត្ថម្ភធនស្រូវ ដែលត្រូវបានប្រព្រឹត្ដអំពើពុករលួយ និងធ្វើឱ្យអ្នកបង់ពន្ធរាប់រយលានដុល្លាខាតបង់។ លោកស្រី និងអ្នកគាំទ្រនិយាយថា  ករណី
នេះជារឿងនយោបាយ 
លោកស្រី មិនបានបង់ប្រាក់ធានា    ហើយត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់
ទីក្រុងឡុង   ដោយឆ្លងកាត់ទីក្រុងឌូបៃ    កន្លែងមហាសេដ្ឋីដែលជាបងប្រុសរបស់លោកស្រី
គឺអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិតនៅនិរទេសខ្លួនដោយខ្លួនឯង បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសថៃ ក្រោយពីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយទាំងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា គឺលោកថាក់ស៊ីនក្នុងឆ្នាំ ២០០៦ និងលោកស្រី
យីងឡាក់ក្នុងឆ្នាំ ២០១៤ ។លោក ថាក់ស៊ីន  កាលពីឆ្នាំ២០០៩   ក៏ទទួលបានសញ្ជាតិ  ម៉ុងតេណេក្រូ    និងបាល់កាន 
ផងដែរ។ 


EDC APP