សុខភាព និងប៉េងប៉ោះ



ប៉េងប៉ោះ         ផ្ដល់​សុខភាព​ល្អ​    លាងសម្អាតថ្លើម    និងអាច​ជួយកាត់​បន្ថយ​ហានិភ័យ  
                     នៃជំងឺ​មួយចំ​នួន ដូ​ចជា   មហារីក   និងជំងឺបេះដូ​ង។

ប៉េងប៉ោះ​ជួយ​ឱ្យ​ស្បែក​
ភ្លឺ​ស្រស់ថ្លា​ ៖
១. ប៉េងប៉ោះ​លាយ​ផ្លែ​បឺ​រ​  ជួយ​រក្សា​សំណើម​ដល់​ស្បែក​   និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ដោយ       គ្រាន់តែ​កិន​លាយ​សាច់​ផ្លែ​បឺ​រ​   និង​ប៉េងប៉ោះ​ក្នុង​បរិមាណ​ស្មើគ្នា​ចូលគ្នា​ឱ្យ​ម៉ដ្ឋ​។ បន្ទាប់មក​     លាប​ល្បាយ​លើ​ស្បែក​  និង​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។     អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
២. ប៉េងប៉ោះ   យ៉ា​អួរ   និង​ទឹក​ក្រូចឆ្មារ​ស្រស់​     ​ដោយហាន់​ប៉េងប៉ោះ ១ ផ្លែ   រួច​ច្របាច់​យក​    ទឹក​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ  និង​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​      សព្វ    សឹម​លាប​ល្បាយ​លើ​ស្បែ​កមុខ   និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​    សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
៣. ប៉េងប៉ោះ​  និង​ស្ករស​     ដោយបកសំបក​ប៉េងប៉ោះ​ចេញ​   បន្ទាប់មក​កិន​វា​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួច​     លាយ​ជាមួយ​ស្ករស​ចំនួន​សមល្មម​។  កូរ​ឱ្យ​សព្វ  សឹម​លាប​ល្បាយ​លើ​ស្បែ​កមុខ​ថ្នមៗ​ក្នុង​     ចលនា​បែប​រង្វង់​ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​ពី១៥       ទៅ ២០ នាទី   សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​     លទ្ធផល​គាប់ចិត្ត​។​
៤. ប៉េងប៉ោះ  ទឹកក្រូច​ឆ្មារ​ស្រស់  និង​ទឹកដោះគោ​      ដោយគ្រាន់តែ​លាយ​ទឹក​ប៉េងប៉ោះ​ស្រស់​    ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់   និង​ទឹកដោះគោ​ចូលគ្នា​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​    ដែល​លាង​សម្អាត​រួច​ស្អាត  ព្រមទាំង​តំបន់​-​ក​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០      នាទី    សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។​
៥. ប៉េងប៉ោះ​    និង​ទឹកឃ្មុំ​    ដោយគ្រាន់តែ​កិន ឬ​កៀប​ផ្លែ​ប៉េងប៉ោះ​យក​ទឹក​ចំនួន ២ ស្លាបព្រា​    បាយ    បន្ទាប់មក​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ    សឹម​លាប​ល្បាយ​លើ​    ស្បែក​មុខ​ដែល​លាង​សម្អាត​រួច       និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។    លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។
ប៉េងប៉ោះអាចនាំគ្រោះថ្នាក់​ដល់​សុខភាព     ប្រសិនបើ  ជំងឺដំបៅក្រពះមិនទាន់ជាសះស្បើយ                  ការទទួលទានប៉េងប៉ោះ    អាចបណ្ដាលឱ្យស្ថានភាពនៃដំបៅក្រពះកាន់តែធ្ងន់ធ្ងរ                  ទោះជាប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីនC ដែលល្អចំពោះប្រព័ន្ធភាពស៊ាំ                  រាងកាយក៏ដោយ។
ប៉េងប៉ោះគួបផ្សំ​ជាមួយអាហារមួយចំនួនដូចខាងក្រោមអាចបញ្ចៀស   បាត់បង់​ជីវជាតិ  និង​ថែមទាំង​គ្រោះថ្នាក់​ដល់​សុខភាព​  
១- ប៉េងប៉ោះ   និង​ការ​រ៉ុ​ត      ​ប៉េងប៉ោះ​សម្បូរ​វីតាមីន C   តែការ៉ុត​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​អាច
​     បន្ថយ​វីតាមីន C និងធ្វើឲ្យ​បាត់​តម្លៃ​ជីវជាតិរបស់​ប៉េងប៉ោះ ។

២- ប៉េង​បោះ    និង​ដំឡូងជ្វា​​       ពេល​គួបផ្សំ​ជាមួយគ្នា អាច​បង្ក​រោគសញ្ញា​ដូចជា​ចង់​ក្អួត  
     ឈឺពោះ    រាករូស    និង​កកើត​ក្រួសតម្រងនោម ។​

៣- ប៉េងប៉ោះ  និង​ដំឡូងបារាំង   ដំឡូងបារាំងផលិត​បរិមាណ​ដ៏​ធំ​មួយ​នៃ​អាស៊ីត Clohidric
    ក្នុង​ផ្លូវ​រំលាយ​អាហារ ។ ប៉េងប៉ោះ​បង្កើន​សារជាតិ​មួយ​មិន​រលាយ​ក្នុង​បរិស្ថានអាស៊ីតខ្លាំង 
    អាស្រ័យ​ហេតុ​នេះ      ប្រសិន​គួបផ្សំ​គ្នា អាច​បង្ក​ជា​ជំងឺ​ពិបាក​រំលាយ ។

៤- ​ប៉េងប៉ោះ  និង​ត្រសក់​       ​ប៉េងប៉ោះ​សម្បូរ​វីតាមីន C   តែត្រសក់​មានផ្ទុក​អង់​ហ្ស៊ី​ម​មួយ 
     អាចបំផ្លាញ​បរិមាណ​វីតាមីន C   និងធ្វើ​ឲ្យ​ថយ​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ។
 
៥- ប៉េងប៉ោះ  និង​ថ្លើម​ជ្រូក      ​ថ្លើម​ជ្រូកមានជាតិ​ស្ពាន់   និង​ដែក ដែលនឹងធ្វើអុកស៊ីតកម្ម​
     វីតាមីន C ទៅជា​អាស៊ីត dehydroascorbicនិង​ធ្វើ​ឲ្យ​បាត់​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ។

   

EDC APP