ជំងឺបេះដូង




ពាក្យថាខ្សោយបេះដូងមិនមែនមា​ន​ន័​យថា បេះដូងអ្នកឈប់​លោ​ត​នោះទេ​។ វាគ្រាន់តែមិនធ្វើការ​បា​ន​ល្អដូ​ច​អ្វី​ដែល​វាត្រូវ​ធ្វើ​ប៉ុ​ណ្ណោះ។ វាអាច​កើត​ឡើង​នៅពេ​លដែល​បេះ​ដូង​មិនអា​ច​ច្របា​ច់​ឈាម និងអុកស៊ីសែនទៅចិញ្ចឹ​ម​ឈាម​បា​នគ្រ​ប់​គ្រាន់។ វាប្រហែលជាកើតឡើងដោយសា​រ​តែ​សាច់​ដុំ​បេះ​ដូ​ងចុះ​ខ្សោយ។ ប៉ុន្តែវាក៏មានរឿងច្រើន​ទៀ​ត​ដែល​អាច​ធ្វើ​ឲ្យបេះ​ដូង​ធ្វើកា​រ​មិន​បា​នល្អដែរ។
បេះដូងអាចចាប់ផ្តើមចុះ​ខ្សោ​យ​ទៅតាម​អាយុ ប៉ុន្តែបញ្ហានេះក៏អាចកើតឡើងលើម​នុ​ស្សវ័​យ​ក្មេង​ដែ​រ។ មនុស្សភាគច្រើនដែល​មា​ន​ជំងឺ​នេះ គឺមានបញ្ហាណាមួយមុ​ន​ដូ​ចជា សម្ពាធឈាមឡើងខ្ពស់ ​ជំងឺ​សរ​សៃឈា​មបេះ​ដូង គាំងបេះដូង បេះដូងខូច​ពី​កំ​ណើត ឬជំងឺណាមួយដែលប៉ះពាល់ទៅ​លើ​សា​ច់ដុំ​ច្របា​ច់ឈា​មរប​ស់​បេះដូ​ង។ ជំងឺសួត ក៏អាចនាំឲ្យខ្សោ​យ​បេះ​ដូង​បានដែរ។ ភាពធាត់ជ្រុល   ជំងឺទឹកនោមផ្អែ​ម​   និងការគេងបាត់ដង្ហើមក៏​ជា​ប់ទា​ក់ទ​ងគ្នា​ដែ​រ​។
នៅពេលទទួលទានអាហារ អ្នកមានអារម្មណ៍ថាអួលៗ មិនធម្មតានៅក្នុងទ្រូងប៉ែកខាងឆ្វេង បេះដូងមានដំណើរការញាប់ញ័រ សុទ្ធតែជារោគសញ្ញា ដែលនាំឲ្យយើងមានការភិតភ័យ។
ជំងឺបេះដូងខ្សោយពិតប្រាកដ   ឬជំងឺទាក់ទងនឹងសាច់ដុំ នៃបេះដូងជាគ្រោះថ្នាក់មួយ   កើត
មានចំពោះមនុស្សទាំងឡាយណា  ដែលត្រូវរងការឈឺចាប់  ដោយចលនាសរសៃឈាម  នៃ
បេះដូងរត់មិនបានស្រួល។ កាលណាសរសៃឈាមក្រហម (សរសៃអាទែ) ដែលមានភារកិច្ច
ផ្តត់ផ្គង់ឈាមឲ្យបេះដូង ​   មានសភាពតូចត្បៀតនោះ ​    វាមិនអាចនាំយកឈាម ដែលមាន
អុកស៊ីហ្សែន មកចិញ្ចឹមសាច់ដុំ នៃបេះដូងបានគ្រប់គ្រាន់ឡើយ។ ដូច្នេះសាច់ដុំនេះកំពុងជួប នូវការឈឺចាប់ហើយ។ ប្រសិនបើអ្នកដឹងខ្លួនច្បាស់ថា   កើតមានជំងឺនេះហើយ   អ្នកគួរទៅ 
ពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
រោគសញ្ញាគួរឲ្យាបារម្ភ ៖
    ជំងឺបេះដូងខ្សោយ  បង្កគ្រោះថ្នាក់ខ្លាំងចំពោះអ្នកជំងឺ។ ជាធម្មតា ជំងឺបេះដូងនេះចាប់កើត
    ចេញពីការឈឺចាប់នៅក្នុងដើមទ្រូង  គឺនៅក្រោយឆ្អឹងសន្ទះទ្រូងតែម្តង។  បន្ទាប់មក  ជំងឺ
    នេះក៏តោងជាប់នៅក្នុងខ្លួនប្រាណអ្នកជំងឺ   រួចរីករាលដាលដល់ដៃ។
    ជំងឺចាប់ធ្វើទុកដៃឆ្វេងមុន  បន្ទាប់មកដៃស្តាំ  ដើម្បីឈានទៅរកខ្នង។ ក្នុងករណីនេះ​  មិន
    ត្រូវរារែកឡើយ         អ្នកត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញខាងរោគបេះដូងយ៉ាង
    រូសរាន់។
រោគសញ្ញាផ្សេងៗ
– ការដើរមិនសមហេតុផល នៃចង្វាក់បេះដូង  បេះដូងហាក់ដូចជាលោតញាប់រន្ថាន់ជាងមុន
  បង្កជាដំណើរលោតកញ្ឆក់ម្តងៗ។ ជាញឹកញាប់សភាពដើរមិនធម្មតារបស់បេះដូងកើតមាន
  ក្រោយពេលខឹងខ្លាំង  ឬការទទួលទានកាហ្វេច្រើនហួសកម្រិត   ប៉ុន្តែអ្នកមិនចាប់បាច់ភ័យ
  ព្រួយឡើយ    នេះមិនមែនជាអាការៈ នៃជំងឺបេះដូងឡើយ។
– ការមានអារម្មណ៍ឈឺចាប់     ការឈឺចាប់នៅម្តុំបេះដូង អាចបណ្តាលមកពីការឈឺចាប់នៅ
  ចន្លោះឆ្អឹងជំនី     មកពីកន្លាក់ឆ្អឹងជំនី     មកពីរោគសរសៃប្រសាទ។   គេមានអារម្មណ៍ថា 
  ឈឺនៅពេលសង្កត់ដើមទ្រូង។ប៉ុន្តែមិនមែនឈឺគ្រប់ពេលទេ គឺអាស្រ័យនៅលើចលនាខ្លះ។
  ទោះជាយ៉ាងនេះក្តី    អ្នកមិនត្រូវធ្វេសប្រហែសទេ  ដោយអ្នកគួរតែទៅមន្ទីរពេទ្យ។
– ការឈឺចាប់លើផ្នែករំលាយអាហារ     មនុស្សបរិភោគច្រើន   អាចនាំការឈឺចាប់ដល់ទ្រូង
  ត្រង់ម្តុំបេះដូង។ ជំងឺនេះគ្មានលក្ខណៈធ្ងន់ធ្ងរទេ។ ប៉ុន្តែ  ជំងឺបេះដូងខ្សោយខ្លះអាចរកឃើញ
  ដោយសារបញ្ហារំលាយអាហារដែរ។
– ដំណើរកន្ត្រាក់សាច់ដុំ       អាចបង្កជាជំងឺញ័របេះដូង     និងការឈឺចាប់នៅត្រង់បេះដូង។
  គេមានការលំបាកបែងចែកឲ្យដឹងថា   មួយណាជាជំងឺកន្ត្រាក់សាច់ដុំ    ហើយមួយណាជា
  ជំងឺបេះដូង។ ហេតុនេះអ្នកត្រូវទៅឲ្យវេជ្ជបណ្ឌិតពិនិត្យ ក្នុងពេលកើតការឈឺចាប់នេះ។
– ពិបាកដកដង្ហើម
​– ខ្សោយ
– ក្អក និងដកដង្ហើមលឺដូចហួច
– ហើម និងឡើងទម្ងន់
– ចង្អោ



EDC APP