សុខភាព និងការរួមភេទ



ផលប្រយោជន៍នៃការរួមភេទ ៖
              អាចកាត់បន្ថយភាពតានតឹង 
              – ជាលំហាត់ប្រាណដ៏រីករាយ 
              – ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ
              – ជួយឲ្យសម្ពាធឈាមចុះទាប
              – ជួយឲ្យបេះដូងមានសុខភាពល្អ     
              – ជួយកាត់បន្ថយការឈឺចាប់       
              – ជួយឲ្យវដ្តរដូវមានភាពទៀងទាត់    
​​​              – ជួយឲ្យសាច់ដុំអាងត្រគាកមានភាពល្អប្រសើរជាងមុន
              – កាត់បន្ថយហានិភ័យនៃជំងឺមហារីក
              – ជួយឲ្យអ្នកគេងលក់ស្រួល
              – ធ្វើឲ្យអ្នកមើលទៅក្មេងជាងអាយុ 
              – ជួយឲ្យមា​ន​សុខភា​ព​រាងកាយ    និងស្មារតីល្អ ដែលជាកត្តាធ្វើឲ្យ​មា​នអា​យុវែង
                 បើការរួមភេទបានទៀងទាត់។ ​​​ បុរសដែលរួមភេទទៀងទាត់  អាចមាន​អា​យុវែ​ង
                 ជាងអ្នកដែលកម្រនឹងធ្វើការ​រួ​មភេ​ទពី​រដង។
ចំណុចសំខាន់មួយចំនួននៃការរួមភេទ ៖
             មិនគួរប្រើចលនាលឿនហួសជ្រុលនោះទេ  ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរឈឺបាន
                ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតផង។  ដូចនេះ       គួរតែធ្វើតាម
                សម្រួល    ទើបសុខភាពអ្នកមិនឆាប់ទ្រុឌទ្រោម។  
             – គួរតែរួមភេទម្តងក្នុងរយៈពេលមួយយប់បានហើយ  ដោយមិនគួរពីរដងក្នុងពេល
                មួយយប់នោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពខាងបុរសជាខ្លាំង។ 
             – មុនពេលរួមភេទ     គួរតែរៀបចំរបៀបការពារឲ្យបានល្អ ទើបមិនធ្វើឲ្យអ្នកស្តាយ
                ក្រោយនៅពេលដែលរួមភេទរួច ។  ពេលការពារបានល្អ       គឺមិនងាយឆ្លងជំងឺ
                ផ្សេងៗទេ។ 
             – មិនគួរប្រើថ្នាំគ្រាប់ការពារកំណើតបន្ទាន់ច្រើនពេកទេ       ដោយអាចប្រើបានតែ
                ម្តងម្កាលតែប៉ុណ្ណោះ       ការប្រើច្រើនហួសកម្រិត   នឹងអាចនាំផលវិបាកចំពោះ
                សុខភាពខ្លាំងណាស់។ 
             – ក្រោយពេលរួមភេទរួច   មិនគួរពិសារភេសជ្ជៈត្រជាក់នោះទេ     វាមិនត្រឹមតែធ្វើ
                ឲ្យក្រពះជួបនឹងបញ្ហាទេ ថែមទាំងធ្វើឲ្យពិបាកពេញខ្លួនទៀតផង។
ការរួមភេទក្នុងពេលមករដូវ  ជាពិសេសក្នុងថ្ងៃទី២ នៃការមករដូវ    នឹងបណ្ដាលឲ្យ ៖
             ឈាមរដូវអាចមកច្រើនជាងមុន 
             សម្រស់របស់ស្រ្តីនឹងធ្លាក់ចុះ  មុខស្លេសស្លាំង គ្មានឈាម
             អាចធ្វើឲ្យរយៈពេលនៃការមករដូវយូរជាងមុន 
             ងាយឆ្លងជំងឺ   សុខភាពទ្រុតទ្រោម   គ្មានកម្លាំង
             ពិបាកមានផ្ទៃពោះ   អាចប្រឈមនឹងការអត់កូន
             អាចធ្វើឲ្យតម្រងនោមរបស់បុរសងាយកើតបញ្ហា   ព្រោះឆ្លងឈាមរដូវចូល។ 
ការរួមភេទក្នុងពេលមានផ្ទៃពោះ 
             – មានសុវត្ថិភាព     មិនមានអ្វីប៉ះពាល់   ឬគ្រោះថ្នាក់ដល់ស្រ្តី      ឬកូនក្នុងផ្ទៃទេ                  បើសិនជាមានផ្ទៃពោះធម្មតា។  ស្បូនអាចនឹងមានការកន្ត្រាក់ច្រើន    ក្រោយពី                  ឈានដល់ចំណុចកំពូលនៃការរួមភេទ ប៉ុន្តែមិនមែនមានន័យថាមានគ្រោះថ្នាក់                  ហើយក៏មិនជំរុញឲ្យស្រ្តីឈឺពោះសម្រាលកូនទេ។
             – មិនបង្កការឈឺចាប់ដល់កូនក្នុងផ្ទៃ        ព្រោះទឹកភ្លោះដែលព័ទ្ធជុំវិញជាជញ្ជាំង                  ស្បូនដ៏ក្រាសអាចសម្រួលរាល់សម្ពាធផ្សេងៗបានយ៉ាងល្អ   រួមទាំងរំអិលៗក្នុង                  មាត់ស្បូនដែលជួយបង្ការការបង្ករោគនានាកុំឲ្យចូលដល់ស្បូនបាន។
ការរួមភេទក្នុងពេលមានផ្ទៃពោះ    ត្រូវចៀសវាងដាច់ខាត ក្នុងករណី  
             – មានជំងឺសុកបាំងមាត់ស្បូន       ព្រោះការសូកបញ្ចូលលិង្គក្នុងទ្វារមាស    អាច                  បណ្តាលឲ្យហូរឈាមបាន។
             – ថង់ទឹកភ្លោះរហែក   ហើយហូរទឹកភ្លោះចេញ      ព្រោះវាអាចជាមូលហេតុនាំឲ្យ                  មានការបង្ករោគដល់ទារកបាន។
             – សម្រាលមិនគ្រប់ខែ  ព្រោះថាអារម្មណ៍នៃការឈានដល់ចំណុចកំពូលក្នុងពេល                  រួមភេទ   និងសារធាតុផ្សេងៗក្នុងទឹកកាមអាចធ្វើឲ្យស្បូនកន្ត្រាក់កាន់តែខ្លាំង។
             – មានការហូរទឹករំអិលអ្វីមួយដែលមិនធម្មតាចេញពីទ្វារមាស      ឬកំពុងតែមាន                  ជំងឺប៉េស     ឬទោះបីជា  និងគ្មានដំបៅក៏ដោយ   ឬជំងឺកាមរោគ។
ការសម្រេចកាមដោយខ្លួនឯងជាប្រចាំ     ឬខ្លាំងក្លាអាចបណ្តាលឲ្យ ៖
               រលាកស្បែក     ឬហើមទ្វារមាស។ 
               ការបង្ខំលិង្គឲ្យបញ្ចេញទឹកកាមញឹកញាប់ខ្លាំង  អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធ
                 ឈាមនៅតំបន់លិង្គ រហូតបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។