មើមខ្ញី
១. បង្កើនសុខភាពបេះដូង ការទទួលទានខ្ញីអាចជួយ បញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ
ដែលជាសត្រូវធំបំផុតរបស់បេះដូង។ កម្រិតកូឡេស្តេរ៉ូលទាប នឹងកាត់បន្ថយហានិភ័យ
នៃជំងឺលើសឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជាពិសេសនោះ គឺជំងឺបេះដូង។
២.ព្យាបាលទប់ស្កាត់ជំងឺផ្ដាសាយ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយ
កើតជំងឺផ្ដាសាយឡើយ ។ ខ្ញីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង
លក្ខណសម្បត្តិប្រឆាំងការរលាក រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុត ហៅថា
gingerols ជួយកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ ។
៣.បំបាត់អាការៈចង្អោរចង់ក្អួត មិនថាអ្នកកំពុងមានផ្ទៃពោះ ឬក៏អត់ គឺការទទួលទានខ្ញី
ជួយបំបាត់អាការៈចង្អោរចង់ក្អួត បានយ៉ាងប្រសើរ។
៤.បំបាត់បញ្ហាផ្សេងៗទាក់ទងនឹងក្រពះ រាល់បញ្ហាទាក់ទងនឹងក្រពះ ចាប់ពីហើមពោះ
ដល់ពិបាករំលាយអាហារ គឺខ្ញីអាចជួយដោះស្រាយបានទាំងអស់ ។ ការទទួលទានខ្ញីក៏
ជួយកាត់បន្ថយហានិភ័យនៃជំងឺក្រពះពោះវៀន និងរាគរូសផងដែរ ។
៥.ព្យាបាលអាការឈឺក្បាលប្រកាំង ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការឈឺក្បាល
ប្រកាំង នោះឪសថព្យាបាលបែបធម្មជាតិដ៏ល្អបំផុត គឺជាខ្ញីនេះឯង។ ខ្ញីជួយទប់ស្កាត់
សមាសធាតុ ដែលបង្កការរលាកក្នុងសសៃឈាមនៃខួរក្បាល។
៦.ជួយសម្រកទម្ងន់ឆាប់រហ័ស ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿន
ការដុតរំលាយអាហារក្នុងរាងកាយដ៏ប្រសើរបំផុត ជួយក្នុងការសម្រកទម្ងន់ ។ ការទទួល
ទានខ្ញី ឬទឹកខ្ញីនៅពេលព្រឹកជួយកាត់បន្ថយចំណង់អាហារគួរឱ្យកត់សម្គាល់ ។
7.អាចជួយបង្កើនចំណង់ផ្លូវភេទ ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងកាត់បន្ថយបញ្ហាដំណេក។
8.អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីក។