សុខភាព និងទុរេន


ទុរេន      សម្បូរ​ទៅ​ដោយ​សារជាតិ​ ជីវជាតិល្អ​ៗដូចខាងក្រោម៖
          – មាន Anti -Oxidant  ស្ពាន់ធ័   ជួយកាត់បន្ថយមហារីក  កាត់បន្ថយកូលេស្តេរ៉ុល 
            សម្រកទម្ងន់   កាត់បន្ថយជាតិខ្លាញ់   
         – មានវីតាមីន C   ដែលជួយដល់ស្បែក   ប្រឆាំងនឹងភាពចាស់មុនអាយុ  និងប្រឆាំង
            ការឆ្លងមេរោគ 
         – មានសារធាតុម៉ងហ្កាណែស  ជាតិដែក  ទង់ដែង  និងម៉ាញេស្យូម   ដែលជួយដល់
            ឆ្អឹង   សាច់ដុំ    ព្រមទាំងបង្ការ​ជំងឺខ្វះ​ឈាម   
         – មានជាតិសរសៃ   អាចជួយ​ព្យាបាលទល់លាមក   ជួយពង្រឹងប្រព័ន្ធរំលាយអាហារ
            កម្ចាត់ជាតិពុលចេញពីរាងកាយ។   

        – មានសារធាតុប៉ូតាស្យូម    ដែលជួយគ្រប់គ្រងសម្ពាធឈាម       និងបេះដូងឲ្យមាន

           សុខភាពល្អ។ 


ផលវិបាក ​​​​​​​៖
. ជាអាហារដែលមានកាល់ឡូរីខ្ពស់           ព្រោះសាច់វា ៤-៦ គ្រាប់ផ្ដល់កាល់ឡូរីដល់ទៅ
    ៤០០កាល់ឡូរី      ស្មើនឹងភេសជ្ជៈដែលមានជាតិអាល់កុលចំនួន២កំប៉ុង     ឬបាយមួយ
    ចានធំពេញ។ ដូច្នេះ  មុនបរិភោគ  គួរពិចារណាដោយប្រុងប្រយ័ត្ន   ព្រោះវាអាចបណ្ដាល
    ឲ្យអ្នកឡើងទម្ងន់ជាងធម្មតាដោយមិនដឹងខ្លួន។

២.ទុរេនមួយផ្លែមានផ្ទុកជាតិស្ករខ្ពស់   ចំពោះអ្នកមានជំងឺទឹកនោមផ្អែម    គួរតែចៀសវាង    ព្រោះវាអាចធ្វើឲ្យជាតិស្ករនៅក្នុងឈាមកាន់តែឡើងខ្ពស់       ងាយប្រឈមនឹងការលើស
    ឈាមគ្រប់ពេល   ជួនកាល បើការពារមិនទាន់អាចមានគ្រោះថ្នាក់ដល់ស្លាប់។

៣.លើសពីនេះទៀត    អ្នកដែលមានជំងឺទាក់ទងជាមួយនឹងសម្ពាធឈាមខ្ពស់  ជំងឺបេះដូង
    និងជំងឺសរសៃឈាម    ជំងឺខ្លាញ់ក្នុងសរសៃឈាម       គួរបរិភោគទុរេនក្នុងបរិមាណតិច

    បំផុត។

៤.ទុរេនជាប្រភេទផ្លែឈើដែលមានធាតុក្ដៅខ្លាំង          ប្រសិនបើទទួលទានជាមួយភេសជ្ជៈ
    អាល់កុលណាមួយ    មិនថាតែស្រាថ្នាំ   ស្រាបៀ   ឬភេសជ្ជៈណាមួយនោះ   កាន់តែបង្ក
    គ្រោះថ្នាក់ដល់រាងកាយច្រើនឡើងៗទៀត  ព្រោះកម្ដៅនៅក្នុងរាងកាយនឹងឡើងខ្ពស់ខ្លាំង
    រហូតដល់ថ្នាក់បាត់បង់ជីវិតក៏អាចថាបាន។
៥.ដោយសារតែទុរេនជាផ្លែឈើដែលផ្ដល់ថាមពលខ្ពស់    ដូច្នេះ  នៅពេលដែលអ្នកបរិភោគ
   ទុរេនរួច      គួរចៀសវាងទទួលទានអាហារនៅខាងក្រៅផ្ដេសផ្ដាសផ្សេងៗទៀត     ដូចជា
    ប្រភេទអាហារចៀន   អាហារចម្អិនជាមួយខ្ទិះដូង  ម្ហូបអាហារដែលមានរសជាតិផ្អែមខ្លាំង
    ឬព្យាយាមកាត់បន្ថយចំណង់អាហារនៅខាងក្រៅនានាជាបន្តបន្ទាប់ផង។ បើអាច  ត្រូវធ្វើ
    លំហាត់ប្រាណបន្ថែម  ដើម្បីជួយដុតថាមពល​នៅក្នុងរាងកាយឲ្យមានដំណើរជាធម្មតា។