សុខភាព និងការអង្គុយ

ការអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃបញ្ហាសុខភាព រហូតមាន គ្រោះថ្នាក់ដល់អាយុជីវិត ៖
១. ជំងឺធាត់ជ្រុល
    ការអង្គុយគ្រប់ពេល    ឬពេញមួយថ្ងៃអាចធ្វើឲ្យអ្នកកើនទម្ងន់ហួសប្រមាណ  ​  ដោយមិន
    ដឹងខ្លួនបាន ។  នោះក៏ព្រោះតែការមិនធ្វើសកម្មភាព    រាងកាយទប់ស្កាត់រាំងស្ទះដល់ការ
    ដុតបំផ្លាញកាឡូរី។ កាឡូរីដែលមិនបានដុតបំផ្លាញទាំងនោះនឹងបំលែងទៅជាខ្លាញ់   នាំ
    ឲ្យរាងកាយក្លាយជាធាត់។ ហើយ អ្វីដែលគួរឲ្យបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុល   ឬ 
    លើសទម្ងន់អាចបង្កើនហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២  និងជំងឺបេះដូង។
២. ឈឺសន្លាក់ 
     ការមិនធ្វើសកម្មភាពសន្លាក់សោះ   មិនជួយទប់ស្កាត់បញ្ហាឈឺ   ហើមសន្លាក់ឡើយ។  
     ការអង្គុយពេញមួយថ្ងៃនឹងបង្កបញ្ហាឈឺសន្លាក់  ហើម   រលាក  និងឡើងរឹង  ជាពិសេស
     ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងស្រាប់។ វិធីដ៏ងាយបំផុតដើម្បី
     ទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង គឺការធ្វើសកម្មភាពរាងកាយ។​​
៣. ជំងឺពុកឆ្អឹង 
     ពិតណាស់កាល់ស្យូម       គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពឆ្អឹងល្អប្រសើរ។
     ប៉ុន្តែ   ទោះជាអ្នកបានទទួលទានរបបអាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជា
     ប្រចាំក៏ដោយ  ប្រសិនបើមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណដោយគិតតែពីអង្គុយ
     ពេញមួយថ្ងៃៗនោះ  អ្នកនៅតែប្រឈមខ្ពស់នូវហានិភ័យនៃជំងឺពុកឆ្អឹងដដែល។ លំហាត់
     ប្រាណងាយៗ  ដូចជា  ការដើរអាចបង្កើនសុខភាពឆ្អឹងទប់ស្កាត់បញ្ហាជាច្រើន  ដូច្នេះចូរ
     ព្យាយាមចំណាយពេលដើរល្អជាងអង្គុយច្រើនក្នុងមួយថ្ងៃៗ។

៤. ជំងឺធ្លាក់ទឹកចិត្ត 
     ភាពសកម្ម  ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាអ្វីដ៏ប្រសើរបំផុតសម្រាប់សុខភាព
     ផ្លូវចិត្ត     ឬអារម្មណ៍របស់អ្នក  ដោយវាជួយបង្កើនកម្រិតនៃអ័រម៉ូនរីករាយក្នុងខួរក្បាល។
     ដូច្នេះ  គ្មានអ្វីចម្លែកឡើយ  ដែលការចំណាយពេលអង្គុយពេញមួយថ្ងៃធ្វើឲ្យអ្នកប្រឈម
     នឹងហានិភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តនោះ។
៥. ជំងឺលើសសម្ពាធឈាម 
    ការអង្គុយច្រើនពេញមួយថ្ងៃ អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់  ដូច្នេះដើម្បីជាការប្រសើរ 
    ចូរព្យាយាមចំណាយពេលធ្វើលំហាត់ប្រាណខ្លះជាប្រចាំ    ចៀសវាងគិតតែពីអង្គុយ    ឬ 
    គេងច្រើនហួស។

៦. ជំងឺបេះដូង 
    ការចំណាយពេលច្រើន   អង្គុយពេញមួយថ្ងៃៗ  អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់    ជះ 
    ឥទ្ធិពលដល់សុខភាពបេះដូង ដែលវាអាចធ្វើឲ្យបាត់បង់អាយុជីវិតបាន។

EDC APP