KP_TAKEO តាកែវ


 តាកែវ​  ឆ្នាំ២០១០

 អន្លង់ភ្ញៀវ


អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​ទើប​តែ​បើក​ដំណើរការ​ថ្មីៗ​ក៏​ដោយ។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។
រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ អន្លង់​ភ្ញៀវ ឬ​កំពូល​ពេជ្រ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ  ខាងជើងផ្សារកោះអណ្ដើក
ក្រៅ​ពី​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ ក៏​មាន​​អាហារ​ឆ្ងាញ់​ៗ​ដ៏​សម្បូរ​បែប​លក់ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង៕





តាមផ្លូវ​ជាតិ ៤១ ​ដល់ផ្សារ​ត្រពាំង​អណ្ដើកបត់​ស្ដាំ​ (បើ​បត់​ឆ្វេង​ផ្សារ​អង្គតាសោម) ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ ផុត​ផ្លូវ​ជាតិ​ចូល​ផ្លូវ​លំ រមណីយដ្ឋាន​កំពូល​ពេជ្រ ស្ថិត​ក្នុង​ភូមិ​អន្លង់​ភ្ញៀវ ឃុំ​ត្រពាំង​ក្រញូង ស្រុក ត្រាំកក់ ខេត្ដ​តាកែវ រ  តម្លៃ​សំបុត្រ​រថយន្ដ ២ ម៉ឺន​រៀល​ក្នុង ១ គ្រឿង។


ប្រាសាទភ្នំដារ