គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសទុំ
- ប្រហុក
- អំពិលទុំ
- ស្ករត្នោត
- ខ្លាញ់ជ្រូក
- ពងមាន់១
របៀបធ្វើ៖
១-
លីងសាច់ជ្រូកចិញ្ច្រាំ ១ខាំ ឲ្យឆ្អិនហើយស្ងួត រួចដួសទុកមួយអន្លើ។
២-
ចិញ្ច្រាំខ្ទឹមស៥ក្លែប ខ្ទឹមក្រហម៥ក្លែប លីងជាមួយខ្លាញ់ឲ្យឈ្ងុយ។
៣-
ដាក់ស្ករ១ស្លាបព្រាបាយ ចូល លីងឲ្យឈ្ងុយ។
៤-
ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងឲ្យឈ្ងុយ។
៥- ដាក់អំពិលទុំកន្លះស្លាបព្រាចូល
កុំឲ្យច្រើនពេក ប្រយ័ត្នជូរជ្រុល។
៦-
ចាក់សាច់ជ្រូកចូល កូរឲ្យសព្វ។ បើស្ងួតពេក ចាក់ទឹកបន្តិចចូល កូរឲ្យសព្វ
ភ្លក់ កែកុន
រសជាតិ តាមចំណូលចិត្ត។
៧- គោះពងមាន់១
ដាក់ចូល កូរឲ្យសព្វ។
៨- ដាក់ម្ទេស
៤-៥គ្រាប់ ចូល ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗក៏បាន តាមចំណូលចិត្ត។
៩- អន្លក់បន្លែ
តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី សណ្តែកកួរ ជាដើម៕