១. ជំងឺទាចទឹកជាអ្វី?
វត្ដមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឱ្យឈ្មោះថាទាចទឹក ជំងឺទាច ទឹកគឺជាជំងឺមួយប្រភេទ ដែលមិនមែនជាជំងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជំងឺផ្សេងៗ។ម្យ៉ាងវិញទៀត ជំងឺមួយប្រភេទនេះ វាមិនមែនកើតមាន ក្នុងរយៈពេលត្រឹមមួយថ្ងៃ
ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ ពី៥-១០ឆ្នាំ
ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជំងឺប៉ោងពោះធំ
ដែលមើលទៅហាក់បីដូចជាអ្នក មានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។
២. រោគសញ្ញាជំងឺទាចទឹក
ចំពោះរោគសញ្ញាជំងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជំងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។
- ដំណាក់កាលដំបូង ៖ ដំបូងឡើយអ្នកជំងឺអាចមានអាការដូចជាហើមដៃ ឬហើមជើង រាង កាយស្លេកស្លាំង លឿងភ្នែក (បណ្ដាលពីជំងឺថ្លើម) តឹងពោះ ឧស្សាហ៍ហត់ និងថប់ដង្ហើម។ ម្យ៉ាងទៀតគេអាចដឹងដោយសារធ្វើការពិនិត្យដោយឱ្យអ្នកជំងឺដេក ផ្អៀង រួចសង្កេតមើលទៅលើ ពោះ និងយកដៃស្ទាបបង្អូសលើពោះ ឬគោះស្ដាប់សម្លេងទឹកនៅក្នុងពោះ។ លើសពីនេះដើម្បីឱ្យ បានដឹងច្បាស់ គេអាចប្រើវិធីសាស្ដ្របែបទំនើប ដោយការឆ្លុះអេកូសាស្ដ្រ ធ្វើការថតវិទ្យុសាស្ដ្រ ឬស្កែន។

-ដំណាក់កាលធ្ងន់ធ្ងរ ៖ ឈានចូលដល់ដំណាក់កាលនេះ
អ្នកជំងឺចាប់ធ្វើទុក្ខពិបាកនៅក្នុងខ្លួន ជាខ្លាំង។ រោគសញ្ញាមួយចំនួន
ត្រូវបានចេញយ៉ាងច្បាស់។ ពោះរបស់អ្នកជំងឺចាប់ផ្ដើមធំ តឹង
និងមានសភាពភ្លឺរលោង។ ផ្ចិតប៉ោងឡើងធំខុសពីធម្មតា។
៣. មូលហេតុបង្កជំងឺទាចទឹក
ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជំងឺដទៃទៀតមួយ ចំនួន បណ្ដាលមកពី ៖
– ជំងឺក្រិន និងរលាកថ្លើម
– ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)
ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជំងឺដទៃទៀតមួយ ចំនួន បណ្ដាលមកពី ៖
– ជំងឺក្រិន និងរលាកថ្លើម
– ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)
-ជំងឺនៅក្នុងដុំក្រពះ(មហារីកក្រពះ)
-ជំងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន)
-ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន
-ជំងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន)
-ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន
-ជំងឺដុំនៅក្នុងដៃស្បូន
-ជំងឺដុំនៅក្នុងលំពែង និងបណ្ដាលមកពីជំងឺរបេងពោះវៀន។
-ជំងឺដុំនៅក្នុងលំពែង និងបណ្ដាលមកពីជំងឺរបេងពោះវៀន។
ទោះបីជាជំងឺទាចទឹកជាជំងឺដែលកើតឡើងដោយសារការបង្កពីជំងឺដទៃទៀតយ៉ាងណាក៏ដោយ
ប៉ុន្ដែភាគច្រើនគេសង្កេតឃើញថា
វាច្រើនឡើងចំពោះមនុស្សដែលចូលចិត្ដយកស្រាធ្វើជាមិត្ដ។
ការទទួលទានស្រាច្រើនលើសកម្រិត អាចបណ្ដាលឱ្យកើត ជំងឺក្រិនថ្លើមបាន។
ព្រោះការទទួល ទានស្រាអាចបណ្ដាលឱ្យថ្លើមរលាករ៉ាំរ៉ៃ
ធ្វើឱ្យការចរាចរឈាមទៅបម្រុងថ្លើមមិនស្រួល បណ្ដាល
ឱ្យថ្លើមបាត់បង់នូវសមត្ថភាពធ្វើការ ដែលជាហេតុបង្កឱ្យកើតមានជំងឺក្រិនថ្លើម។ ដោយឡែក ចំពោះ ស្ដ្រីមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសស្ដ្រីនៅតាមទីជនបទ
បន្ទាប់ពីសម្រាលកូន ពួកគាត់ទទួលទានស្រារហូតដល់
៣០ទៅ៤០លីត្រសម្រាប់កូនមួយនាក់។ គាត់ទទួលទានស្រា ច្រើនលើសចំណុះទៅហើយ
ចុះទម្រាំគាត់សម្រាលកូនរហូតដល់ទៅ ៥-៧នាក់
តើគាត់ត្រូវទទួល ទានស្រាអស់ប៉ុន្មាន?
នេះគឺជាការប្រឈមមុខទៅនឹងការកើតជំងឺក្រិនថ្លើម ដែលជាប្រភពនៃជំងឺ ទាចទឹក។
តោះមកស្វែងយល់ពីឱសថធម្មជាតិព្យាបាលទាចទឹក ឈ្មោះរុក្ខជាតិ៖ ដង្ហិតឈ្នាង ដង្ហិតខ្មោច