DESSERT_នំពពាយ


គ្រឿងផ្សំ
- ម្សៅដំណើប
- ដូងទុំ
- ដូងរលាក់ទឹក
- សណ្តែកបាយ
- ល្ង
- ស្ករស                  
វិធីធ្វើ
១-
ដូងទុំកោស ពូតយកខ្ទិះដើម   ចំណែកដូងរលាក់ទឹក កោសយកសាច់ជាសរសៃៗ។
២-សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក និងបកសំបកចេញឲ្យស្អាត  សឹមយកទៅដាក់ចំហុយ   និង
    ច្របាច់ឲ្យម៉ដ្ឋ។
៣-ម្សៅដំណើបលាយទឹកក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ និងសូនជាដុំសំប៉ែត សឹមយក
    សណ្តែកដែលយើងបានប្របាច់ឲ្យម៉ដ្ឋមុននេះ  មកដាក់នៅចំកណ្តាលធ្វើជាស្នូល  ទើបបត់
    ម្សៅជាពីរ  ប្របាច់ចុងៗឲ្យជាប់គ្នាដូចធ្មេញរណារ។
៤-យក
ខ្ទិះដើមទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
៥-យកឆ្នាំងចំហុយ(ឡាំងស៊ឹង) ដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត   យកខ្ទិះដើមដែលបានរម្ងាស់
    នេះមកលាបលើស្លឹកចេក   បន្ទាប់មកយកនំមកដាក់តម្រៀបឲ្យពេញ   និងប្រើពេលចំហុយ
   ប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន  ពេលឆ្អិនរោយសរសៃដូងពីលើ លាយ
   ស្ករសជាមួយល្ងសជ្រលក់ញាំជាការស្រេច៕

EDC APP