KIDNEY តម្រងនោម


តម្រងនោម  អាចហៅថា ក្រលៀន  ឬវក្កំ មាននាទីច្រោះជាតិពុល និងជាតិទឹកដែលលើសចេញពីក្នុងឈាម ដើម្បីបង្កើតជាទឹកនោមនិងបញ្ចេញចោលក្រៅរាងកាយ។មូលហេតុនៃការខ្សោយតម្រងនោមគឺបណ្ដាលមកពីជំងឺលើសសម្ពាធឈាម  និងទឹកនោមផ្អែម។

អាការៈដែលអាចប​ញ្ជា​ក់ថាមា​ន​បញ្ហាជំងឺតម្រងនោម
      – តែងមានអារម្ម​ណ៍​នឿយ​ហត់   ព្រោះជាតិពុលដែលមាននៅក្នុង​ក្រ​លៀន​​គ្របដណ្តប់           លើ​ក្រ​លៀន​​ទាំង​ស្រុ​ង​  ជាហេតុធ្វើឱ្យវា​មិ​នអា​ចដំណើ​រការ​បានល្អ   នោះអ្នកនឹងឆា​ប់​          ហត់     ចូលចិត្តទទួលទានដំណេក   ​ ហើយអស់កម្លាំ​ង​ទៀតផ​ង។
      – មករដូវតិ​ច​  ហើយឆាប់អស់   ព្រោះការមករដូវនេះក៏ទាក់ទ​ង​នឹង​ក្រលៀន​ដែរ    បើវា           មានជាតិពុលច្រើន    ជាហេតុមិនអាចបញ្ចេញ​ឈា​មក​ង្វក់​ទាំង​នេះអស់បា​ន​។
      – អាចកើតមានមុននៅក្រោមច​ង្កា​ច្រើ​ន   ព្រោះចង្កា គឺជាកន្លែ​ង​ដែល​ក្រលៀន​គ្រប់គ្រ​ង​         ដូចនេះ  បើវាមានជាតិពុ​ល​ ​  នោះចង្កានឹងកើតមុនច្រើន​ជា​មិន​ខាន។
      – មានអាការៈហើម      ​ព្រោះ​ជាតិពុល​ស្ថិ​តនៅ​ក្នុង​ក្រលៀន ​ ដែលមិនអាចបញ្ចេញម​ក​         ក្រៅ​បា​ន      ពេលផ្ទុ​កកា​ន់តែ​យូរ  កាន់​តែច្រើន    នឹងធ្វើឱ្យហើ​ម​។


ជំងឺតម្រងនោម

គន្លឹះបង្ការការខ្សោយតម្រងនោម
១. គ្រប់គ្រងជាតិស្ករក្នុងឈាម
    ជំងឺទឹកនោមផ្អែមធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺបេះដូង  និងខ្សោយតម្រងនោម។  ហេតុដូច្នេះ
    ហើយត្រូវតែគ្រប់គ្រងជាតិស្ករឲ្យបានល្អជានិច្ចនៅពេលមានជំងឺទឹកនោមផ្អែម។ 
២. គ្រប់គ្រងសម្ពាធឈាម
     ការលើសសម្ពាធឈាមអាចប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង      ព្រមទាំងការខ្សោយ
     តម្រងនោម។ 
៣. រក្សាទម្ងន់ឲ្យមានសុខភាពល្អ
     ការធាត់ជ្រុលអាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺជាច្រើន ដែលទាក់ទងនឹងការខ្សោយ
     តម្រងនោមដូចជា ជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមតែម្តង។ 
៤. ទទួលទានអាហារដែលផ្តល់សុខភាពដល់បេះដូង
     របបអាហារដែលផ្តល់សុខភាពដល់បេះដូង  គឺមានជាតិស្ករ និងខ្លាញ់ទាប តែសម្បូរជាតិ
     សរសៃ  ដូចជា គ្រាប់ធញ្ញជាតិ   បន្លែ   និងផ្លែឈើ។ 
៥. បន្ថយការទទួលទានប្រៃ
     ការទទួលទានប្រៃពេកជាប់ទាក់ទងនឹងការលើសសម្ពាធឈាម។
៦. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់
     ការខ្សោះជាតិទឹក    នឹងបន្ថយលំហូរឈាមទៅតម្រងនោម   ដែលជាហេតុនាំឲ្យមានការ
     ខូចខាតតម្រងនោម ។ 
៧. កាត់បន្ថយគ្រឿងស្រវឹង
     គ្រឿងស្រវឹងនឹងបង្កើនសម្ពាធឈាមបាន ។    កាឡូរីដែលលើសដោយសារគ្រឿងស្រវឹង
     អាចធ្វើឲ្យឡើងទម្ងន់ទៀតផង។ 
៨. កុំជក់បារី
    ការជក់បារី  នឹងបន្ថយលំហូរឈាមទៅតម្រងនោម  ដែលអាចបំផ្លាញមុខងារតម្រងនោម
    បាន។ 
៩. កាត់បន្ថយការទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
     ការប្រើថ្នាំប្រភេទ Nonsteroidal   Anti-inflammatory   Drugs (NSAIDs)    ដូចជា
     Ibuprofen និង Naproxen កម្រិតខ្ពស់ អាចបន្ថយលំហូរឈាមទៅតម្រងនោម   ដែល
     ជាលក្ខណៈគ្រោះថ្នាក់ដល់តម្រងនោមបាន។
១០. បន្ថយស្រ្តេស
       ការបន្ថយស្រ្តេស   និងការថប់អារម្មណ៍អាចបញ្ចុះសម្ពាធឈាម   និងផ្តល់ផលល្អដល់
      តម្រងនោមបាន។ 
១១. ហាត់ប្រាណទៀងទាត់
       ការហាត់ប្រាណ   ដូចជា ការហែលទឹក ដើរ និងរត់   អាចបន្ថយភាពស្រ្តេស  គ្រប់គ្រង
       ជំងឺទឹកនោមផ្អែម   និងលើសសម្ពាធឈាម   ព្រមទាំងរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ 

គន្លឹះធ្វើឲ្យតម្រងនោមមានសុខភា​ព​ល្អ​ឡើងវិ​ញ
  – គួរតែពិសារទឹកឲ្យបានច្រើន ​        ព្រោះទឹកអាចជួយរក្សាតម្រងនោមឲ្យ​ដំណើរ​ការ​ល្អ។ 
     ដូ​ចនេះ    តម្រងនោមនឹង​ឆាប់រឹ​ងមាំវិ​ញជាមិ​នខាន​។
  – គួរតែហាត់ប្រាណ  ដោយអាចទៅសួរច្បា​រ​   រួចបន្ធូរអា​រ​ម្មណ៍ ដោយដកដង្ហើមចេ​ញ​ចូល​
     ស្រូបយកខ្យល់​អា​កាស​បរិ​សុទ្ធ    នោះវានឹងផ្តល់ប្រយោជន៍​ដ​ល់តម្រងនោមជាខ្លាំង។
  – អាចហា​ត់ប្រា​ណឲ្យទៀ​ងទាត់       ព្រោះការហាត់ប្រាណអាចជួយ​កា​រពា​រតម្រងនោមឲ្យ
     មានសុខភាព​ល្អ​។
  – គួរតែគេង​ឲ្យ​គ្រប់​ម៉ោង    ដោយគួរតែចូលគេ​ង​ពីព្រ​លប់   ទើបអាចការពារតម្រងនោមឲ្យ
     វិ​លត្រឡប់មកសុខភាព​ល្អ​វិញ​។  គេងមិនគ្រប់   ​ហើ​យតែងតែចូលគេងយ​ប់​ជ្រៅ  នោះវា
     នឹងប៉ះពាល់ដល់តម្រងនោមជា​ខ្លាំង។
  – អាចត្រដុសដៃ​ទាំ​ងស​ងខាង​ឲ្យក្តៅ    រួចយកមកដាក់លើចង្កេះផ្នែកខាងក្រោយ     ត្រដុះ
     ចុះ​ឡើយ ដោយមួយថ្ងៃធ្វើចំនួន​ពី​រដ​ង   គឺធ្វើនៅពេលព្រឹ​ក​ និងពេល​ល្ងា​ច​    នោះតម្រង
     នោមនឹង​មា​ន​សុខភា​ពល្អ​ខ្លាំង។
  – គួរតែកាត់បន្ថ​យ​ការ​រួម​ភេទ     ព្រោះនៅពេលរួ​ម​ភេទ​ច្រើន​ពេក   ក៏អាចធ្វើឲ្យតម្រងនោម
     ងាយទ្រុ​ឌ​ទ្រោម​បាន​។
  – គួរតែកាត់បន្ថ​យ​ពិសា​ថ្នាំ   មិនថាថ្នាំចិន  ឬ​បា​រាំង​ទេ   ព្រោះថ្នាំទាំងនោះសុទ្ធតែ​ងា​យប៉ះ​
     ពាល់​ដល់តម្រងនោមដោយ​មិនដឹ​ងខ្លួន។
  

EDC APP