PREGNANT មានគភ៌


ការពារពីការមានផ្ទៃពោះ

បញ្ហាកើតឡើងក្នុងពេលមានផ្ទៃពោះ
១. ការមានសម្ពាធនៅទ្វារមាស
     រាល់មុនពេលនោម មានអារម្មណ៍ដូចជាមានសម្ពាធក្នុងទ្វារមាស   គឺការឈឺអួលៗតិចៗ
     ដែលស្រដៀងគ្នានឹងការមុនមករដូវ ។    ការដែលមានសម្ពាធនៅក្នុងទ្វារមាស ក្នុងពេល
     មានផ្ទៃពោះ    អាចដោយសារតែស្បូនយឺតខ្លាំង    ដើម្បីទ្រទ្រង់ដល់ការលូតលាស់របស់
     ទារក។ ការឈឺចាប់បែបអួលតិចតួចបែបនេះ      នឹងបាត់ទៅវិញនៅរយៈពេលពីរបីម៉ោង
     ក្រោយពេលនោម។  ប៉ុន្តែ    បើសិនជាការឈឺនេះកើតឡើងជាមួយគ្នានឹងការធ្លាក់ឈាម
     ឬវិលមុខ    ចូរទៅជួបពេទ្យ។
២. ហើមជើង
     នៅពេលកូនក្នុងផ្ទៃកំពុងតែលូតលាស់      ឈាមដែលត្រូវផ្គត់ផ្គង់ក្នុងស្បូន      និងពាក់
     កណ្តាលផ្នែកខាងក្រោមនឹងមានកាន់តែច្រើន។ ការច្របាច់ឈាមចេញពីជើងទៅបេះដូង
     វិញ   គឺជាការងាររបស់ទំនាញផែនដី  ប៉ុន្តែដោយសារតែវាមានចំនួនឈាមច្រើនបែបនេះ
     ទើបធ្វើឲ្យមានការចាលជាតិទឹកខ្លះទៅក្នុងកោសិកានៅជើង   ហើយបង្កជាការហើមជើង
     បែបនេះ    ជាពិសេសក្នុងត្រីមាសទីបីតែម្តង។ ប៉ុន្តែ    បើសិនជាការហើមជើងកើតឡើង
     ជាមួយនឹងការលើសសម្ពាធឈាម   ស្រវាំងភ្នែក   និងខ្លាចពន្លឺ  ទំនងជាប្រឈមនឹងការ
     ត្រៀមក្រឡាភ្លើងហើយ។
៣. មានទឹករំអិលនៅទ្វារមាសច្រើនពេក
      ស្រ្តីភាគច្រើនតែងមានការចេញទឹករំអិលពីទ្វារមាសកាន់តែច្រើន   ក្នុងពេលមានផ្ទៃពោះ
      គឺដោយសារតែមាត់ស្បូន  និងជញ្ជាំងទ្វារមាសកាន់តែទន់ទៅៗដើម្បីរៀបចំការសម្រាល
      កូន  និងដើម្បីបញ្ចៀសការបង្ករោគ។ ប៉ុន្តែ  បើសិនជាការហូរទឹករំអិលនេះមានក្លិនស្អុយ
      រមាស់    និងធ្វើឲ្យមានដំបៅ    នោះត្រូវទៅជួបពេទ្យ។
៤. ឈឺខ្នង
    ឈឺខ្នងជាប់រហូត   កាន់តែធ្ងន់ធ្ងរទៅៗ  នៅពេលមានផ្ទៃពោះកាន់តែយូរ    ដោយសារតែ
    សរសៃចងឆ្អឹងចាប់ផ្តើមធូរទៅៗដើម្បីងាយស្រួលដល់ការសម្រាល។ 
៥. មានអារម្មណ៍ថាក្តៅ   និងបែកញើស
     ក្នុងពេលមានផ្ទៃពោះ   រាងកាយនឹងចាប់ផ្តើមទទួលការផ្គត់ផ្គង់ឈាមកាន់តែច្រើន ដើម្បី
     ប្រាកដថា ម្ដាយ  និងកូនក្នុងផ្ទៃទទួលបានអុកស៊ីសែន និងជីវជាតិទៅតាមតម្រូវការគ្រប់
     គ្រាន់។  ថ្វីបើ   ការបង្កើនការផ្គត់ផ្គង់ឈាមប្រហែលជាធ្វើឲ្យស្បែកទៅជាក្រហមព្រឿងៗ
    ក៏ដោយ​    តែនៅតំបន់ខាងក្រោមមិនអាចទទួលបានដូចគ្នាទេ។ ដូច្នេះ   វានឹងធ្វើឲ្យមាន
     អារម្មណ៍ក្តៅ    និងបែកញើសច្រើនជាងធម្មតា។ 
៦. ចាញ់កូន
    ចាប់ផ្តើមមានផ្ទៃពោះ    ច្រើនតែសម្គាល់ដឹងតាមរយៈការក្អួតចង្អោរ     ឬខ្មែរយើងហៅថា
    ចាញ់កូន។ អាការៈនេះ  គឺកើតមានជាញឹកញាប់   ហើយក៏ច្រើនតែបន្តរហូតដល់ត្រីមាស
    ដំបូងផងដែរ។ បើសិនជាមានអាការៈបែបនេះមែន   ចូរកុំបារម្ភ   ព្រោះវាពុំមានគ្រោះថ្នាក់
    ដល់កូនក្នុងផ្ទៃឡើយ។
៧. ជំងឺឬសដូងបាត
     ជំងឺឬសដូងបាតក្នុងពេលមានផ្ទៃពោះ    គឺដោយសារតែស្បូនលូតលាស់រុញដល់សរីរាង្គ
     ផ្សេងៗទៀតនៅតំបន់ខាងក្រោម  ដែលធ្វើឲ្យសរសៃឈាមនៅចុងពោះវៀនរីកធំ។  ដើម្បី
     បន្ថយការឈឺចាប់    គួរតែអង្គុយត្រាំក្នុងទឹកក្តៅឧណ្ហៗ  និងទទួលទានអាហារមានជាតិ
     សរសៃឲ្យបានច្រើនបន្តិច។  ជំងឺនេះ     នឹងស្រួលទៅវិញក្រោយពីសម្រាលកូនបានពីរបី
     សប្តាហ៍។

EDC APP