ជំងឺលើសឈាម









                           –  ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល         ជំងឺលើសឈាម​អាច​នាំ​ឲ្យ​ដាច់​                               ​​​​​​​​​​​​​​​​​​ សរសៃឈាម​ខួរក្បាល       ហើយក៏​រួមចំណែក​ជាមួយ​ជំងឺ​ក្រិនសរសៃ                                ឈាម        ឬ​ការចុះ​ខ្សោយ​នៃ​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស​រសៃ​                                 ឈាម​ងាយ​នឹង​ធ្លាយ​។​
                           –  ជំងឺ​បេះដូង   ដូចជា​ជំងឺខ្សោយបេះដូង    ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង                                និង​ជំងឺ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់     អាច​ត្រូវបាន​ផ្សារភ្ជាប់ជាមួយនឹង​                               ការ​កើន​ខ្ពស់​នៃ​សម្ពាធ​ឈាម​។​
                           –  ជំងឺ​តម្រងនោម       ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម     និង​                             តម្រង​នៅក្នុង​តម្រងនោម​។ដូច្នេះ តម្រងនោម​មិនអាច​បញ្ចេញ​សារធាតុ                                ពុល​បានល្អ​នោះទេ​។​ 
                          –  ជំងឺ​ក្រិន​សរសៃឈាម     គឺជា​ជំងឺ​សរសៃឈាម​អាកទែ ដែល​បង្កឡើង​                               ដោយ​កំណក​បន្ទះ​ជាតិ​ខ្លាញ់  នៅលើ​ជញ្ជាំង​ផ្នែក​ខាង​ក្នុង   នៃ​សរសៃ                               ឈាម​។ ជំងឺលើសឈាម​អាច​ចូលរួមចំណែកធ្វើ​ឲ្យ​ស​រសៃ​ឈាម​រួម​តូច                                និង​ការបង្កើន​សម្ពាធ​បន្ថែមទៀត ទៅលើ​ជញ្ជាំង​នៃ​សរសៃឈាម​។​
                          –  ជំងឺ​ភ្នែក          ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម​តូចៗ​នៅក្នុង​                              រ៉េ​ទីន​ភ្នែក​បាន​។

                              –  រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​      ភាពធាត់​ជ្រុល​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជា
                         ច្រើន​ចំពោះ​សុខភាព   ​រួមទាំង​បញ្ហា​លើស​សម្ពាធ​ឈាម​។ អ្នក​អាច​គ្រប់                              គ្រង​ទម្ងន់​តាមរយៈ​ការទទួល​ទាន​អាហារ​សុខភាព​ល្អ​     និង​ធ្វើ​លំ​ហាត់                              ប្រាណ​។​
                     –  ទទួលទាន​អាហារ​សុខភាព​ល្អ​     ​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​                             នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់     គឺពាក់ព័ន្ធ​នឹង​អាហារ​ដែល​អ្នក​ទទួល                            ទាន​។ ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី     ចូរ​ព្យាយាម​                            ទទួលទាន​អាហារ​សុខភាព​ល្អ​។  របប​អាហារ​សុខភាព​ល្អ​   មាន​រួមបញ្ចូល​                          នូវ​បន្លែ   ផ្លែឈើ   គ្រាប់​ធញ្ញជាតិ   និង​ត្រី​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹម​តែ                          មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ប៉ុណ្ណោះ​ទេ     ប៉ុន្តែ​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​                           ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។
                      –  គេង​ឱ្យបាន​គ្រប់គ្រាន់​         ក្រៅពី​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​                          ដ្យូ​ម​ច្រើន​ហើយ​នោះ ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បណ្ដាលមកពី​                            កង្វះ​នៃ​ការ​គេង​ផងដែរ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យស្ថាន​                            សុខភាព​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក NCBI បានឱ្យដឹងថា   ប្រមាណ​ជា
                        ៩០ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​គ្រប់    ឬ​មាន​ជំងឺ​គេង​មិន​លក់​នឹង​អាច​                               ជួបប្រទះ​នូវ​បញ្ហា​សុខភាព​គួរឲ្យបារម្ភ​ជាច្រើន        រួមទាំង​បញ្ហា​សម្ពាធ​​​                             ឈាម​ឡើង​ខ្ពស់​។​
                      –  ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​   ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ​អាច​បង្កើន​                           ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺ​លើស​សម្ពាធ​                                   ឈាម​។ ដើម្បី​ជៀសផុត​ពី​ជំងឺ​សាហាវ​នេះ​អ្នកជំនាញ​ផ្នែក​សុខភាព​ជា                                 ច្រើន​បាន​ណែនាំ​អោយ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ពី ៤ ទៅ                              ៧ ម៉ោង​ក្នុង​មួយ​សប្តាហ៍ គឺ​ប្រហែលជា ៣០ នាទី ទៅ ១​ម៉ោង​ក្នុង​មួយ                              ថ្ងៃ​។ អ្នក​មិនចាំបាច់​តែ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​អ្វី​ឡើយ គ្រាន់តែ​ដើរ ឬ​                              ឡើងជណ្ដើរ​ក៏​ល្អ​ណាស់​ហើយ​សម្រាប់​សុខភាព​។​
                      –  គ្រប់គ្រង​ស្ត្រេ​ស​      ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស   ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​                             ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​? ដូច្នេះ​                               ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​                                អ្នក​។​

ផ្លែឈើដែលជួយឲ្យជៀសផុតពីហានិភ័យនៃជំងឺលើសឈាម  និងជំងឺដាច់សរសៃឈាមក្នុង
ខួរក្បាល ៖
     – ផ្លែក្រូច     ចូរបន្ថែមផ្លែក្រូចក្នុងរបបអាហារប្រចាំថ្ងៃ    ព្រោះវាមានផ្ទុកសម្បូរទៅដោយ
                     ​សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺ
                     ដាច់សរសៃឈាមខួរក្បាល។  ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ
                     ចូរទទួលទានទឹកក្រូចស្រស់ដែលច្របាច់ដោយខ្លួនឯងនៅផ្ទះ។
     – ផ្លែមង្ឃុត   មានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ   ដូចជា ប៉ូតាស្យូម  ម៉ង់កាណែស
                     ម៉ាញ៉េស្យូម      និងជាតិទង់ដែង  ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ជួយ
                     គ្រប់គ្រងជាតិរាវក្នុងរាងកាយ  សម្ពាធឈាម ក៏ដូចជាអត្រានៃចង្វាក់បេះដូង
                     ផងដែរ។  លើសពីនេះទៅទៀត        ប៉ូតាស្យូមជួយគ្រប់គ្រងភាពប្រក្រតីនៃ
                     សម្ពាធឈាម  ទប់ស្កាត់ជំងឺសសៃឈាមបេះដូង  និងជំងឺដាច់សរសៃឈាម
                     ខួរក្បាល។
      – ផ្លែចេក     មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយ និងទប់ស្កាត់
                     បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ។
      – ផ្លែត្របែក       មានបរិមាណជាតិសរសៃខ្ពស់    ជួយបញ្ចុះសម្ពាធឈាម    និងកូឡេ
                     ស្តេរ៉ូលមិនល្អដែលធ្វើឱ្យអ្នកអាចជៀសផុតពីជំងឺសរសៃឈាមបេះដូង     រួម
                     ទាំងជំងឺដាច់សរសៃឈាមខួរក្បាល។
       – ផ្លែគីវី    ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C   ជាតិសរសៃ  ប៉ូតាស្យូម  ម៉ាញ៉េស្យូម
                     និងកាល់ស្យូមដែលប្រឆាំងរ៉ាឌីកាល់សេរី    ហើយជួយទប់ស្កាត់បញ្ហាលើស
                     សម្ពាធឈាម    ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុង
                     ខួរក្បាលគួរអោយកត់សម្គាល់។
        – ផ្លែទទឺម   ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ    ព្រមទាំងសារធាតុ
                     ប្រឆាំងអុកស៊ីតកម្ម  anthocyanins       និង polyphenols  ដែលចាំបាច់
                     សម្រាប់រក្សាសុខភាពទាំងមូល    រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើង
                     ខ្ពស់  និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
        – ផ្លែល្ហុង       មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម       និងសារធាតុ flavonoids 
                      ដែលជួយទប់ស្កាត់កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់  និងជំងឺដាច់សរសៃ
                      ឈាមក្នុងខួរក្បាលបានយ៉ាងប្រសើរ។
        – ផ្លែឪឡឹក   មានផ្ទុកសម្បូរទៅដោយជាតិទឹក ដែលល្អសម្រាប់អ្នកជំងឺលើសឈាម។
                       ឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនឲ្យកើតឡើងចំពោះ
                       អ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀត    ឪឡឹក
                       ជាប្រភពនៃសារធាតុ L-citrulline        និងអាស៊ីតអាមីណូដែលអាចជួយ
                       គ្រប់គ្រង   និងបញ្ចុះសម្ពាធឈាម។
         – ផ្លែទៀប    មានផ្ទុកសម្បូរទៅដោយវីតាមីន B  ដែលមានប្រសិទ្ធភាពជួយទប់ស្កាត់
                        ការកកើតឡើងនូវសារធាតុអាស៊ីតអាមីណូ  homocysteine។   ការកើន
                        ឡើងខ្ពស់នៃកម្រិតអាស៊ីតអាមីណូមួយនេះ   គឺផ្សារភ្ជាប់ទៅនឹងហានិភ័យ
                        នៃជំងឺដាច់សរសៃឈាមខួរក្បាល។
         – ផ្លែស្ត្របឺរី      មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម kaempferol quercetin  និង 
                        anthocyanins ដែលជួយទប់ស្កាត់ការកកើតឡើងនូវកំណកឈាមគ្រោះ
                        ថ្នាក់ផ្សារភ្ជាប់នឹងជំងឺដាច់សរសៃឈាមខួរក្បាល។
បន្លែដែលអាចជួយគ្រប់គ្រង   និងទប់សម្ពាធឈាម មិនឲ្យឡើងខ្ពស់  ៖ 
     – ត្រឡាច   ជាបន្លែ ដែលមិនត្រឹមតែជួយទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់ទេ    តែថែម         ទាំងអាចជួយគ្រប់គ្រង  និងទប់ជាតិស្ករក្នុងខ្លួន   ការពារមិនឲ្យងាយចាស់  ស្បែកនឹងភ្លឺ         ហើយម៉ត់រលោងជាមិនខាន ។
  ​​  – ការ៉ុត      ក៏ជាបន្លែ ដែលមិនត្រឹមតែជួយទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់ទេ    តែថែម        ទាំងអាចជួយគ្រប់គ្រង   និងទប់ជាតិស្ករក្នុងខ្លួន   ជួយធ្វើឲ្យភ្នែកភ្លឺ ថែមទាំងជួយឲ្យថ្លើម        និងពោះវៀន មានសុខភាពល្អទៀតផង។ ជាពិសេស ក៏អាចជួយបង្កើនប្រព័ន្ធការពាររាង         កាយឲ្យរឹងមាំផងដែរ។
  – ផ្កាខាត់ណា   ជាបន្លែដែលមិនត្រឹមតែអាចការពារពីជំងឺលើសសម្ពាធឈាមនោះទេ  តែ         អាចជួយថ្លើមឲ្យបញ្ចេញជាតិពុលចេញមកក្រៅអស់       ព្រោះបន្លែនេះសម្បូរវីតាមីនសេ។     វានៅថែមទាំងអាចជួយការពារឲ្យចៀសផុតពីជំងឺបេះដូង     ពិសេស   មិនងាយប្រឈម       នឹងជំងឺមហារីកនោះទេ។ 

អ្នកមាន​ជំងឺ​លើសឈាម ​គួរ​ចៀស​វាង​ទទួល​ទានអាហារ​​  ៖
   


     – ដំឡូងចំណិតចៀន 

      – អាហារ​ប្រៃៗ          កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​    ការទទួល​ទាន​             ប្រៃ​ពេក​ញឹកញាប់​ក៏​អាច​បណ្ដាលឱ្យ​កើត​ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​             ខ្ពស់​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ​             ប្រៃ ឬ​អំបិល​មិនឱ្យ​លើសពី ១៥០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​ 



        – ភេសជ្ជៈ​មាន​ជាតិ​ហ្គាស           



       – សាច់​ក្រហម        


        – គ្រឿង​​ស្រវឹង
​        ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១                កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​ពិតជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​បាន ក៏ប៉ុន្តែ​                ការទទួល​ទាន​ច្រើន​លើស​វិញ​នឹង​បង្ក​ទៅជា​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយ              បារម្ភ​។ ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម  ឬ​              កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​             សុខភាព​នេះ​។​    


        – សាច់​កែច្នៃ​             


        – អាហារ​ផ្អែម​ពេក        



       – អាហារ​ផ្អាប់ (ជ្រក់)         


           – នំ​ប្រអប់ ឬ​នំធុង                
     – ភីស្សា
     



         – កាហ្វេ Espresso                    


   កុំ​ជក់បារី​
    មិនមែន​តែ​សួត​ប៉ុណ្ណោះ​ទេ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការជក់បារី ប៉ុន្តែ​            ការជក់បារី​ក៏​មិនល្អ​ចំពោះ​សុខភាព​បេះដូង​ផងដែរ ក៏​ព្រោះ​វា​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​          ឡើង​ខ្ពស់​ខុស​ប្រក្រតី​ផងដែរ​។ 


 





EDC APP