ពង្រូលគឺជាថនិកសត្វដែលមានចំនួន៨ប្រភេទក្នុងពិភពលោក ហើយទាំង៨ប្រភេទនេះត្រូវ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទដែលរងការគំរាមកំហែង។
ក្នុងប្រទេសចិន និងវៀតណាម ពង្រូលត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការ ជួញដូរសាច់ និងស្រការបស់វា ដោយគេជឿថា វាគឺជាថ្នាំពិសេសសម្រាប់ព្យាបាលជំំងឺជាច្រើន ដូចជាជំងឺហឺត រហូតដល់ឈឺសន្លាក់ឆ្អឹង និងរលាកសន្លាក់។
ពង្រូលមានត្រចៀកតូច មានស្បែក និងស្រកាក្រាស់គ្របដណ្តប់ពេញដងខ្លួនទាំងមូល។ ពង្រូលមានចលនាយឺតៗ និងពត់ពេនក្នុងការវារចុះឡើង ហើយពូកែឡើងដើមឈើ ដោយប្រើជើងទាំងបួន និងជំនួយពីកន្ទុយរបស់វា។
នៅពេលជួបឧបសគ្គ វាតែងតែរមូលខ្លួន ដោយយកកន្ទុយរុំព័ន្ធជុំវិញខ្លួនដូចបាល់ដើម្បីការពារខ្លួនពីការយាយីនៃសត្វនានា។
ពង្រូលញីបង្កើតកូនម្តងបាន ១ក្បាល ជួនកាល២ក្បាល ដោយពពោះរយៈពេល២ ទៅ ៣ខែ។ កូនរស់នៅជាមួយមេដោយតោងជាប់នឹងកន្ទុយពេលមេរបស់វាបម្លាស់ទី។
ពង្រូលមិនមានធ្មេញទេ ប៉ុន្តែមានអណ្តាលស្អិត ងាយក្នុងការចាប់ចំណី ដោយអាចលៀនចេញមកក្រៅបានរហូតសល់ ២៥សង់ទីម៉ែត្រ ហើយចំណីសំខាន់របស់វាគឺសត្វល្អិត ដូចជា ស្រមោច សង្អារ អង្ក្រង ឌឹកឌឿ និងកណ្តៀរជាដើម។ ពង្រូលជាសត្វរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃវាដេកក្នុងរន្ធដី។