លោកណុប ណែមជាអតីតតារាភាពយន្តជើងចាស់ពោរពេញដោយបទ
ពិសោធន៍និងមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីអំឡុង
ទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០។ លោកកើតក្នុងឆ្នាំ១៩៣៦ នៅភូមិស្រែ
ខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកមានបងប្អូនបង្កើត
សរុប៨នាក់ក្នុងនោះមានប្រុស៥នាក់ និង ស្រី៣នាក់។ចំណែកឯភរិយារបស់
គាត់គឺអ្នកស្រីគីម ណូវ៉ា ដែលជាតារាភាពយន្តរួមជំនាន់ដែលមានរូបសម្ផស្ស
ស្រស់សោភានិងមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈភាពយន្ដដែរ។ ជា
អកុសល លោកបានលាចាកលោកនៅក្នុងជំនាន់ប៉ុលពតគួរជាទីសោក
ស្ដាយ។
លោកណុប ណែម បានចូលប្រឡូកសិល្បៈភាពយន្តតាំងពីឆ្នាំ
១៩៦០ មកម្ល៉េះ
តាមរយៈខ្សែភាពយន្តដំបូងគឺរឿងការពារព្រហ្មចារីយ៍ស្រីទុគ៌ត របស់
ផលិតកម្មនាគព័ន្ធភាពយន្ត របស់លោកស៊ុន ប៊ុនលី។ ក្រោយមក លោកបាន
បន្តសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជា ផលិតកម្មវណ្ណច័ន្ទភាពយន្ដ របស់អ្នក
ស្រីវណ្ណ ច័ន្ទ ,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង,ផលិតកម្ម
រាជសីហ៍ភាពយន្ត,ផលិតកម្មសុរិយាភាពយន្ត,ផលិតកម្មរន្ទះពេជ្រភាពយន្ត
របស់លោកលី ប៊ុនយីម,ផលិតកម្មសុវណ្ណគិរីភាពយន្ត របស់លោកហ៊ុយ
គឹង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្ម
កងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មវិមានរដ្ឋភាពយន្ត របស់
លោកឈួន ឆៃ,ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត របស់លោកអ៊ី វ៉ុងហែម
ជាដើម ។ តួឯកស្រីដែលលោកធ្លាប់សម្ដែងជាមួយមានដូចជាអ្នក
ស្រីឌី_សាវ៉េត,អ្នកស្រីសាក់ ស៊ីស្បោង,អ្នកស្រីកែវ មន្ថា,អ្នកស្រីគីម ណូវ៉ា,អ្នក
ស្រីវីរៈ_តារា,អ្នកស្រីទិត្យ វិជ្ជរ៉ាដានី។ លោកណុប ណែមមិនត្រឹមតែធ្លាប់
សម្ដែងខ្សែភាពយន្តនៅក្នុងស្រុកប៉ុណ្ណោះទេ តែលោកថែមទាំងបានចេញ
ទៅថតភាពយន្តជាលក្ខណៈអន្តរជាតិតាមបណ្តាប្រទេសអឺរ៉ុបទៀតផង។ ខ្សែ
ភាពយន្តដែលលោកបានចូលរួមសម្ដែងមានប្រមាណ៧២រឿង រួមមាន៖
រឿងខ្មែរសាមគ្គីនារីកំសត់ ១៩៦១
រឿងកុំភ្លេចគុណម្ដាយកុំណាយប្រពន្ធស្មោះត្រង់ ១៩៦២
រឿងក្រញាំបិសាច ១៩៦២
រឿងl'oiseau
de paradis ១៩៦២
រឿងប្រហារដួងចិត្ត ១៩៦៣
រឿងចំប៉ាបាត់ដំបង ១៩៦៣
រឿងចិត្តម្ដាយ ១៩៦៣
រឿងកញ្ញាកូនភ្លោះ ១៩៦៣
រឿងភរិយាពីរ ១៩៦៣
រឿងភ្លើងជីវិត ១៩៦៣
រឿងវាសនាបុប្ផាក្រុងកែប ១៩៦៣
រឿងជាតិនេះខ្ញុំមានកម្ម ១៩៦៤
រឿងលាហើយដួងតារា ១៩៦៤
រឿងនរណាប្ដីអូន ១៩៦៤
រឿងពូជមួយត្រួយពីរ ១៩៦៤
រឿងប្រាសាទនាងខ្មៅ ១៩៦៤
រឿងព្រះគោព្រះកែវ ១៩៦៤
រឿងសង្សារឧត្តមដួងចិត្ត ១៩៦៤
រឿងស្រ្តីភ្នែកបី ១៩៦៤
រឿងទឹកហូរមិនត្រឡប់ ១៩៦៤
រឿងកម្មឯងព្រេងគេ ១៩៦៥
រឿងរំដួលជើងភ្នំ ១៩៦៥
រឿងសុបិន្តធីតា ១៩៦៥
រឿងនរណាជាឃាតករ ១៩៦៦
រឿងព្រោះតែស្រឡាញ់ ១៩៦៦
រឿងវិលវិញណាបង ១៩៦៦
រឿងបក្សីចាកមេឃ ១៩៦៧
រឿងដារ៉ាវិឆ័យម៉ាឡៃសុរិយា ១៩៦៧
រឿងលោហិតវាសនា ១៩៦៧
រឿងអ្នកតាឃ្លាំងមឿង ១៩៦៧
រឿងពិជ័យវង្សា ១៩៦៧
រឿងពុទ្ធិសែននាងកង្រី ១៩៦៧
រឿងស្អប់ជំពប់លើ ១៩៦៧
រឿងវាសនាអកុសល ១៩៦៧
រឿងអន្ទាក់ជីវិត ១៩៦៨
រឿងអាទិត្យវង្សាស៊ីសុរិយាវង្ស ១៩៦៨
រឿងសម្លេងខ្លែងឯក ១៩៦៨
រឿងបំណុលជីវិត ១៩៦៩
រឿងបិសាចភ្នំស ១៩៦៩
រឿងនាងនាគត្រាច់ចរ ១៩៦៩
រឿងនាងសុវណ្ណតែងអន ១៩៦៩
រឿងផ្កាថ្កុលមាស ១៩៦៩
រឿងផ្កាយដុះកន្ទុយ ១៩៦៩
រឿងព្រះជិនវង្ស ១៩៦៩
រឿងវាលស្រីស្រណោះ ១៩៦៩
រឿងព្រាយក្រឡាភ្លើង ១៩៧០
រឿងឬទ្ធិវង្ស ១៩៧០
រឿងពេជ្រសង្វារវង្ស ១៩៧១
រឿងថ្ងៃជួបថ្ងៃព្រាត់ ១៩៧១
រឿងបុប្ផាអង្គរ ១៩៧២
រឿងលាអូនទៅច្បាំង ១៩៧២
រឿងពេលដែលត្រូវយំ ១៩៧២
រឿងអនអើយស្រីអន ១៩៧២
រឿងផែនដីវិល ១៩៧២
រឿងព្រាត់ព្រោះអ្វី ១៩៧២
រឿងរិទ្ធីស័ក្ខព្រួញមាស ១៩៧២
រឿងចំណារព្រហ្មលិខិត ១៩៧៣
រឿងជីវិតក្នុងភ្លើងសង្រ្គាម ១៩៧៣
រឿងឆ្អែតចិត្ត ១៩៧៣
រឿងចោលសាច់ស្រវាឆ្អឹង ១៩៧៣
រឿងម៉ាក់ថឺង ១៩៧៣
រឿងភក្ដីស្នេហ៍ ១៩៧៣
រឿងប្ញទ្ធិជ័យ ១៩៧៣
រឿងសង្សារបីជាន់ ១៩៧៣
រឿងស៊ូរង់ចាំ ១៩៧៣
រឿងកន្លង់បាក់ស្លាប ១៩៧៤
រឿងផ្លូវបែកជាបី ១៩៧៤
រឿងស្រីស្រស់ទងវង ១៩៧៤
រឿងខ្លឹមច័ន្ទស្រណោះ (មិនទាន់បញ្ចាំង)
រឿងផ្កាយព្រះអង្គារ៍ (មិនទាន់បញ្ចាំង)








